រូបិយវត្ថុអេឡិចត្រូនិកនៅប្រទេសចិន

ចិនប្រកាសថារាល់ប្រតិបត្តិការនៃរូបិយវត្ថុអេឡិចត្រូនិកគឺជាអំពើខុសច្បាប់


ធនាគារកណ្តាលចិន បានប្រកាសថា រាល់ប្រតិបត្តិការនៃរូបិយវត្ថុអេឡិចត្រូនិក គឺជាអំពើខុសច្បាប់ ដោយបានហាមឃាត់ទៅលើ ការចាយវាយ និងប្រើប្រាស់សេវាកម្មរូបិយវត្ថុអេឡិចត្រូនិក ដែលជាការគៀបសង្កត់ទៅលើ រូបិយវត្ថុ Bitcion និងកាក់ឌីជីថលផ្សេងៗទៀត ខណៈប្រទេសចិនខ្លួនឯង ក៏ត្រៀមនឹងដាក់ចេញនូវ រូបិយប័ណ្ណនិម្មិតផ្ទាល់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
រូបតំណាង៖ ចិនប្រកាសថារាល់ប្រតិបត្តិការនៃរូបិយវត្ថុអេឡិចត្រូនិកគឺជាអំពើខុសច្បាប់
ដោយ

និយ័ត​ករ​ចិន បាន​ដាក់​ចេញ​នូវ វិធានការ​ក្តៅ​ៗ ដោយ​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ចំពោះ ការ​ប្តូរ​រូបិយ​វត្ថុ​អេ​ឡិច​ត្រូ​និក​ជាមួយនឹង រូបិយប័ណ្ណ​ស្របច្បាប់​, ហាមឃាត់​ការ​ផ្តល់​ព័ត៌មាន ឬ​តម្លៃ​នៃ​សេវាកម្ម និង​ហាមឃាត់​ការ​ជួញដូរ​មូល​ប​ត្រ​ពាក់ព័ន្ធ​នឹង រូបិយ​វត្ថុ​អេ​ឡិច​ត្រូ​និក​។វិធានការ​ក្តៅ​នេះ ក៏​អនុវត្ត​ទៅ​លើ សេវាកម្ម​ប្តូរ​ប្រាក់​ក្រៅប្រទេស ដែល​ផ្តល់​សេវាកម្ម​អន​ឡាញ តែ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន ដោយ​អ្នក​ល្មើសច្បាប់ ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​។

សកម្មភាព​រឹត​បន្តឹង​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ចិន សបញ្ជាក់​អំពី ការ​មើលឃើញ​ពី​គន្លង​នៃ​មូលធន​ឌី​ជី​ថ​ល និង​ការ​ប្រកួតប្រជែង​ជាមួយ រូបិយ​វត្ថុ​ឌី​ជី​ថលយ័ន ដែល​ចិន គ្រោង​នឹង​ដាក់​ចេញ​នូវ​ដើមឆ្នាំ ២០២២​ខាង​មុខ​។ បន្ទាប់​ពី​ការ​ប្រកាស​ខាងលើ​នេះ តម្លៃ​នៃ​កាក់ Bitcoin ដែល​ជា​រូបិយប័ណ្ណ​និម្មិត​ឈានមុខ​គេ​នៅ​លើ​សកលលោក បាន​ធ្លាក់​ចុះ​ប្រមាណ ៩% មក​នៅ​ក្រោម ៤​ម៉ឺន ១​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

សេចក្តី​ប្រកាស​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន រួម​មាន ធនាគារកណ្តាល​ចិន រដ្ឋបាល​គ្រប់គ្រង​បច្ចេកវិទ្យា​អ៊ឺ​ន​ធឺ​ណេ​ត​ចិន និង​តុលាការ​កំពូល​នៃ​ប្រទេស​ចិន ដោយ​អះអាង​ថា  រូបិយប័ណ្ណ​និម្មិត បាន​រំខាន​ដល់​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, បង្ក​ជា​ការ​លាងលុយកខ្វក់​, ការ​រៃ​អង្គាសប្រាក់​ខុសច្បាប់ និង​ការ​ក្លែងបន្លំ​។

ប្រទេស​ចិន បាន​បញ្ជាក់​ទៀត​ថា រូបិយប័ណ្ណ​និម្មិត ពុំ​មាន​ភាព​ស្របច្បាប់ ដូច​ទៅ​នឹង រូបិយប័ណ្ណ​ជាតិ​នោះ​ទេ ហើយ​ក៏​មិន​អាច​ចរាចរ នៅ​លើ​ទីផ្សារ ដូច​ជា រូបិយប័ណ្ណ​ស្របច្បាប់​ដែរ ឧទាហរណ៍​ជាក់ស្តែង ដូច​ជា កាក់​ឌី​ជី​ថ​ល Bitcion និង Ethereum ជាដើម​។

ធនាគារកណ្តាល​ចិន ក៏​បាន​បង្ហាញ​នូវ ផែនការ​ដាក់​ឲ្យ​ដំណើរការ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល ជា​ប្រាក់​យ័ន នៅ​ក្នុង​ឆ្នាំ ២០២២ ហើយនឹង​ធ្វើការ​កែប្រែ​ច្បាប់ ដើម្បី​បញ្ចូល​វា​ទៅ​ក្នុង​រូបិយប័ណ្ណ​ស្របច្បាប់ មិនតែប៉ុណ្ណោះ ក៏​ហាមឃាត់​វិស័យ​ឯកជន​ពី​ការ​បង្កើត​រូបិយ​វត្ថុ​ឌី​ជី​ថ​ល ព្រោះ​វា​ហួស​ពី​ការ​គ្រប់គ្រង​របស់ និយ័ត​ករ​ចិន​។

លើស​ពី​នេះ ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ឌី​ជី​ថ​ល ធ្លាប់​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​គេច​ចេញពី ការ​គ្រប់គ្រង​មូលធន​របស់ រដ្ឋាភិបាល​ចិន មុន​ពេល​វិបត្តិ​មេរោគ​កូ​វី​ដ ផ្ទុះ​ឡើង ហើយ​រដ្ឋាភិបាល​ចិន បាន​ព្យាយាម​បិទ​ចន្លោះ​ប្រហោង​នេះ ជា​បន្តបន្ទាប់​។

សូម​ជម្រាប​ដែរ​ថា ផល​ប៉ះពាល់​ដោយ​ផ្ទាល់​នៃ​សេចក្តី​ប្រកាស​ហាមឃាត់​របស់​ចិន​នេះ គឺ​មាននៅ​មាន​កម្រិត មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​តែ ឥទ្ធិពល​របស់​ប្រទេស​ចិន ទៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​និម្មិត បាន​ថយ​ចុះ​រួច​ស្រា​ច់​ទៅ​ហើយ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមទិញវ៉ាក់សាំងកូវីដ១៩១០លានដូសពីប្រទេសគុយបា ខណៈវ៉ាក់សាំងជើងដំបូងបានដឹកទៅដល់ ហើយ

ព័ត៌មាន
ប្រទេសគុយបា បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបាននាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួនជាលើកដំបូង ដោយបានដឹកជញ្ជូនទៅកាន់ប្រទេសវៀតណ…

ចិននិងអាមេរិកប្រជែងគ្នាផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងដល់ប្រទេសនៅអាស៊ាន កំពុងក្លាយជានយោបាយការទូតវ៉ាក់សាំងដំណាក់កាលថ្មីមួយ

ព័ត៌មាន
នយោបាយការទូតវ៉ាក់សាំងដែលអនុវត្តដោយមហាអំណាចគូប្រជែងទាំងពីរគឺចិន និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ