បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង

EU ថាចិនសមនឹងទទួលទណ្ឌកម្មថ្មីបន្ថែមទៀត ទាក់ទងសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង


សមាជិកសភាសហភាពអឺរ៉ុប (EU) បានជំរុញឱ្យមានការដាក់ទណ្ឌកម្មមួយកម្រិតបន្ថែមទៀត ប្រឆាំងនឹងមន្ត្រីចិនដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅក្នុងតំបន់ភាគខាងលិចនៃខេត្តស៊ីនជាំង (Xinjiang) ។
EU ថាប្រទេសេចិនគួររងទណ្ឌកម្មសាជាថ្មី
ដោយ

សភាអឺរ៉ុបបានអនុម័តដំណោះស្រាយដាច់ដោយលែកមួយកាលពីថ្ងៃទី៩មិថុនា ដោយបានថ្កោលទោសទីក្រុងប៉េកាំង​ចំៗ ចំពោះការគាបសង្កត់​ជាប្រព័ន្ធទៅ​សហគមន៍​ជនជាតិមូស្លីម Uyghur នៅក្នុងប្រទេសចិន រួមទាំងការជម្លៀសជាទ្រង់ទ្រាយធំ ការបំបែកចេញពីគ្រួសារ ការរឹតបន្តឹងសាសនា និងការប្រើប្រាស់ការឃ្លាំមើលយ៉ាងតឹងរ៉ឹងជាដើម។ ការណ៍នេះបណ្តាលឲ្យ EU បានអំពាវនាវឱ្យមានការហាមឃាត់ការនាំចូលទំនិញនានា ដែលផលិតនៅក្នុងតំបន់ស៊ីនជាំងនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។​

លោកស្រី ហ៊ីដី ហ៊ូតាឡា (Heidi Hautala) អនុប្រធានសភាអ៊ឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សភាអឺរ៉ុបកំពុងផ្តល់សញ្ញាថា ខ្លួនលែងបង្ហាញជំហរទន់​ជ្រាយ​ជាមួយរបបផ្តាច់ការចិនទៀតហើយ ដ្បិតថាអឺរ៉ុប​មើលឃើញថា ចិន​បាននិងកំពុងនឹងបន្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងខេត្ត Xinjiang អស់រយៈពេលប្រាំឆ្នាំមកនេះ" ។

ដំណោះស្រាយចេញដោយសភាអឺរ៉ុបនេះ នឹងជំរុញ​ឱ្យរដ្ឋអំណាច និងរដ្ឋជា​សមាជិករបស់ EU អនុម័តទណ្ឌកម្មបន្ថែម ដែលផ្តោតលើមន្ត្រី​ជាន់ខ្ពស់​ចិនមួយចំនួន ក៏ដូចជាអ្នកផ្សេងទៀត​ដែលត្រូវបានកំណត់អត្តសញ្ញាណក្នុងការជាប់ពាក់ព័ន្ធ​នឹងតំបន់ Xinjiang នេះ។ ហើយសភាអឺរ៉ុបក៏អំពាវនាវឱ្យគណៈកម្មការអឺរ៉ុបដាក់ចេញការហាមឃាត់ការនាំចូល​លើទំនិញទាំងឡាយណា ដែលផលិតដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ដោយក្រុមហ៊ុនចិន ថែមទាំងចុះឈ្មោះក្រុមហ៊ុនចិនទាំងនោះ​ក្នុងបញ្ជីខ្មៅរបស់សភាអឺរ៉ុបផងដែរ។

លើសពីនេះទៅទៀត អគ្គស្នង​ការ​អឺរ៉ុបលោក វ៉ាលដីស ដំប្រូស្គីស (Valdis Dombrovskis) បានប្រាប់សមាជិកសភាអ៊ឺរ៉ុបកាលពីថ្ងៃពុធថា "បើតាមការលេចធ្លាយសុន្ទរកថា រូបភាព ឯកសារ និងសៀវភៅបញ្ជីបង្ហាញយ៉ាងច្បាស់​អំពីវិធីសាស្រ្ត​ដ៏ឃោរឃៅ​ដែលរដ្ឋាភិបាលចិនបានប្រើប្រាស់ ដោយបានបំផ្លាញ​យ៉ាងធ្ងន់ធ្ងរនូវអត្តសញ្ញាណ​វប្បធម៌ និងសាសនារបស់​ជនជាតិ​Uyghur នៅក្នុងតំបន់នោះ។​ តែអាជ្ញាធរចិនបានក្លែងបន្លំអំពើទាំងនោះ ថាជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទៅវិញ។ នេះបើតាម​ការថ្លែងឡើង ដោយអគ្គស្នង​ការ​អឺរ៉ុបលោក វ៉ាលដីស ដំប្រូស្គីស។

ទោះជាបែបណាក៏ដោយ ទីក្រុងប៉េកាំងបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយនិយាយថាសកម្មភាពរបស់លោកខាងលិចទាំងអស់នេះ ជាផ្នែកមួយនៃយុទ្ធនាការដើម្បីបង្អាក់ដំណើរនៃការរះឡើង របស់សេដ្ឋកិច្ចចិនតែប៉ុណ្ណោះ។ កាលពីថ្ងៃសុក្រ លោក យូ វេនហ្ស៍ (You Wenze) អ្នកនាំពាក្យគណៈកម្មាការ​កិច្ចការការបរទេសនៃសភាប្រជាជនចិន​បាននិយាយថា សភានៃប្រទេសអាស៊ីមួយចំនួនក៏បានថ្កោលទោសចំពោះការអនុម័តដំណោះស្រាយ​របស់សភាអឺរ៉ុបនេះដែរ។ លោក​បាន​សង្កត់ធ្ងន់​ថា បញ្ហា តំបន់ស៊ីនជាំង មិន​មែន​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ទេ ប៉ុន្តែជាការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្មតែប៉ុណ្ណោះ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចរាចរណ៍នាវាដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញកើនដល់ជាង១០០% នៅ៥ខែឆ្នាំ២០២២

ព័ត៌មាន
បើទោះជាពិភពលោកបន្តស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័…

ទីក្រុងស៊ាងហៃប្រកាសបិទតំបន់មួយចំនួនឡើងវិញហើយ ក្រោយទើបបើកបានប៉ុន្មានថ្ងៃ

ព័ត៌មាន
ទីក្រុងស៊ាងហៃ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងបិទសង្កាត់មួយ ដែលមានប្រជាជនជិត៣លាននាក់រស់នៅ ដើម្បីបើកការធ្វើតេស្តរកមេរោគឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ