ការវិនិយោគ​ពីក្រៅប្រទេស​នៅប្រទេសចិន

ការវិនិយោគ​ពីក្រៅប្រទេស ចូលទៅចិន នៅតែ​កើន​ដល់​ ១០៣ពាន់លានដុល្លារ នៅ៩ខែឆ្នាំ២០២០ ទោះបី​មាន​កូវីដ-១៩​មកយាយី!


ទោះបីជាមានបញ្ហាមេរោគកូវីដ-១៩ក្តី និងសញ្ញាអវិជ្ជមាននៃការវិនិយោគពីក្រៅប្រទេសមកកាន់ប្រទេសចិន កាលពីត្រីមាសទី ១ក៏ដោយ ប្រទេសចិន នៅតែធ្វើបានល្អក្នុងការទាក់ទាញ ការវិនិយោគពីបរទេស ដោយក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២០នេះ គឺសម្រេចបាន ១០៣ពាន់លានដុល្លារអាមេរិក កើនឡើង ២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២% (រូបភាព៖ Kyodo)
ដោយ

មន្រ្តីជា​ន់ខ្ពស់នៃ ក្រសួង​ពាណិជ្ជកម្ម​ចិន បានគូស​បញ្ជាក់ថា ការវិនិយោគ​ពីក្រៅ​ប្រទេស​ចូលមក​កាន់​ប្រទេសចិន ចាប់ផ្តើម​បង្ហាញ​សញ្ញាល្អ​ឡើងវិញ ចាប់តាំងពី​ខែមេសា មក ហើយកាល​ពីខែ​កញ្ញា​កន្លងទៅ ការវិនិយោគ​ពីក្រៅ​ប្រទេស មាន​ទុន​សរុប ១៤ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ​២៥% ធៀប​នឹងខែ​កញ្ញា ឆ្នាំ ២០២០នេះ។

មន្ត្រីរូបនេះ បន្តថា ក្រុមហ៊ុន​សហគ្រាស​បរទេស​ជាច្រើន គឺនៅស្ងៀម និងរង់ចាំ​មើល​ស្ថានការណ៍​នៅពេល ដែលវិបត្តិ​កូវីដ១៩ ផ្ទុះឡើង​ដំបូងៗ ហើយ​បច្ចុប្បន្ន​ពួកគេ ចាប់ផ្តើម​ពង្រីក​ការវិនិយោគ​របស់​ពួកគេហើយ។ តួយ៉ាង ក្រុមហ៊ុន ​BMW, TOYOTA និង LG ជាដើម។

ពិតណាស់ ការវិនិយោគ​ពីក្រៅប្រទេ​សរបស់ចិន កាលពីត្រីមាស​ទី ១ គឺធា្លក់ចុះ ១១% ហើយនៅ​ត្រីមាស​ទី ២ កើនឡើង ៨% វិញ និងចុងក្រោយ ​ក្នុងត្រីមាសទី ៣ កើនឡើង​ដល់ទៅ​ ២០% ឯណោះ។

បើតាមក្រសួង​ពាណិជ្ជកម្ម​ចិន បញ្ជាក់​បន្ថែមថា ចិន​បានបង្កើត​ក្រុមការងារ​ពិសេស ដើម្បី​ផ្តល់សេវា និងគាំទ្រដល់ គម្រោង​វិនិយោគ​បរទេស​សំខាន់ៗ និងជំរុញ​រដ្ឋបាល​ខេត្តធំៗ ចំនួន ៦ ឲ្យទាក់ទាញ​ការវិនិយោគ​ពីក្រៅប្រទេស​បន្ថែម​ទៀត ដោយផ្តោត​ទៅលើ ​វិស័យ​ឧស្សាហកម្ម​ផលិត វិស័យសេវាកម្ម និងបច្ចេកវិទ្យា​ទំនើប។

គួរជម្រាបដែរថា ចិន រំពឹង​នឹងទទួល​បានកំណើន ២០% ទៀត ពីការវិនិយោគ​ពីក្រៅ​ប្រទេស នៅក្នុង​ត្រីមាសទី ៤ ដំណាច់​ឆ្នាំ ២០២០នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា ការវិនិយោគលើមូលបត្រនៅតែមានឱកាសល្អ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩

ព័ត៌មាន
បើទោះបីជា ប្រទេសកម្ពុជា កំពុងតែជួបនឹងបញ្ហាមេរោគកូវីដ-១៩ និងចុងក្រោយនេះ គឺបញ្ហាគ្រោះទឹកជំនន់ក្តី ប៉ុន្ដែអ្នកជំនាញនៅក្នុងវិស័យធនាគារ និង…

រដ្ឋមន្ត្រីថៃ៖ ការវិនិយោគពីក្រៅប្រទេស មិនបានទាញទម្លាក់ដោយសារបញ្ហាបាតុកម្មនោះឡើយ

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានអះអាងថា ការប្រឆាំងតវ៉ាដែលដឹកនាំដោយ ក្រុមសិស្សសាលា ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ គឺពុំប៉ះពាល់ធ្ងន់ធ្ងរដល់ សេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ