បញ្ហា​ Covid-19

ចិន ប្រកាសថា រកឃើញវ៉ាក់សាំង Covid-19 ដោយជោគជ័យ!


បន្ទាប់ពីមេរោគ Covid-19 បានបន្ដរីករាលដាលនៅក្នុងប្រទេសចិន និងបន្ដទៅកាន់ប្រទេសជាច្រើនផសេងទៀតនៅទូទាំងពិភពលោក អស់រយៈពេលប្រមាណជាង ៣ខែ នាពេលថ្មីៗនេះ ប្រទេសចិន បានអះអាងថា ខ្លួន បានរកឃើញវ៉ាក់សាំង នៃជំងឺ Covid-19 យ៉ាងជោគជ័យ។
ចិន ប្រកាសថា រកឃើញវ៉ាក់សាំង Covid-19 ដោយជោគជ័័យ
ដោយ

បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​អះអាង​នៅ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ មីនា នេះ​ថា ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​លោកស្រី Chen Wei អ្នកជំនាញ​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​យោធា ប្រទេស​ចិន បាន​ស្រាវជ្រាវ​រក​ឃើញ​វ៉ាក់សាំង​នៃ​ជំងឺ COVID-19​យ៉ាង​ជោគជ័យ​។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​អះអាង​ទៀត​ថា «​វ៉ាក់សាំង​ប្រភេទ​នេះ ទទួល​បានការ​អនុញ្ញាត​ក្នុង​ដំណើរការ​ពិសោធន៍​ព្យាបាល​ជំងឺ​។ តាម​ស្តង់​កំណត់​នៃ​អន្តរជាតិ និង​តាម​បទបញ្ញត្តិ​ក្នុង​ប្រទេស​ចិន វ៉ាក់សាំង​នេះ ត្រូវ​បាន​ចាត់ជា​កិច្ចការ​រៀបចំ​បឋម ដែល​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព គុណភាព​ដែល​អាច​គ្រប់គ្រង​បាន និង ការ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​។

បើ​តាម​ស្ថានទូត​ចិន​នៅ​កម្ពុជា ប្រទេស​ចិន ក៏​មាន​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ ព្រមទាំង​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជម្ងឺ​វីរុស​ដល់​កម្ពុជា​ផង​ដែរ​។ ក្នុង​នោះ ចំពោះ​សារធាតុ​Detection Reagent ដែល​ចិន​ផ្តល់​អោយ​នោះ​វិញ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្ងឺ​វីរុស​COVID-19​នេះ ដោយ​សម្រាប់​មនុស្ស​២០០០​នាក់ ហើយ​តាម​ផែនការ​វា​បាន​ដឹក​ជញ្ជូន​ពី​ចិន មក​ដល់​រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី ១៧ មីនា​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៨ បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណ​ឌី​ន បាន​ឲ្យ​ដឹង​ថា ចំនួន​ករណី​មេរោគ Covid-19 ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា បាន​កើនឡើង​ដល់ ៣៥ ករណី​ហើយ ពោល​គឺ មាន​ពីរ​ករណី​ថ្មី​ទៀត ត្រូវ​បាន​ប្រកាស​រក​ឃើញ​នៅ​ព្រឹក​នេះ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ៩ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់ ៣៣ ករណី!

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ១៧ មីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ៩ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គឺចំ…

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការរកឃើញវ៉ាក់សាំងរបស់ចិន មិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ

ព័ត៌មាន
ក្រោយស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួនមុននេះថា អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ត្រយោធា នៃវិទ្យាស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ