ប្រទេសចិន

ចិនបើកភ្លើងខៀវឲ្យមានការបោះផ្សាយបណ្ណបំណុលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៧០ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច


រដ្ឋាភិបាលតំបន់របស់ប្រទេសចិនត្រូវបានអនុញ្ញាតឱ្យចេញបោះផ្សាយលក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធជាង ៥០០ ពាន់លានយន់ប្រហែល៧៣ពាន់លានដុល្លារនៅចុងខែតុលាខាងមុខនេះ ខណៈដែលប្រធានាធិបតីចិនលោក Xi Jinping មានគោលបំណងទប់ទល់នឹងការវាយលុកផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីគោលនយោបាយរឹតបន្តឹងគ្មានជំងឺកូវីដរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Nikkei Asia។
ចិនបើកភ្លើងខៀវឲ្យមានការបោះផ្សាយបណ្ណបំណុលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ទូរទស្សន៍រដ្ឋ​ចិន​ CCTV បានរាយការណ៍ថា ​​ក្រុមប្រឹក្សារដ្ឋបានអនុម័ត​យល់​ព្រម​ឱ្យ​មានការបោះផ្សាយលក់បណ្ណបំណុល​​បន្ថែម​ជាង​ ៧៣​ ពាន់​លាន​ដុល្លារ​នេះ ​នៅក្នុងកិច្ចប្រជុំមួយកាលកាលពីថ្ងៃទី ២៤សីហា ហើយ​ការបោះផ្សាយមូលបត្របំណុលថ្មីភាគច្រើននឹងត្រូវបែងចែក​ទៅឱ្យ​​ទីក្រុងធំៗដូចជាទីក្រុងប៉េកាំង និងសៀងហៃ​ក៏ដូចជា​ខេត្តនៅ​ជាប់មាត់សមុទ្រ​ដែលទទួលខុសត្រូវចំពោះ​​មួយ​ផ្នែកធំ​​​​នៃសកម្ម​ភាពសេដ្ឋកិច្ចរបស់ប្រទេស​ចិន។

សភារបស់​ប្រជាជាតិ​ចិន​​ធ្លាប់​បាន​​កំណត់កូតា​ចំនួន​ជាង ជាង​ ៥៣០ពាន់លានដុល្លារ ​សម្រាប់​ការចេញមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធថ្មី ​សម្រាប់ឆ្នាំនេះ​ ហើយ​ថវិកា​ស្ទើរតែទាំងអស់​នោះត្រូវបានប្រើប្រាស់អស់​រហូតដល់ចុងខែកក្កដា​​​​លើកលែងថវិកា​​ប្រហែល ៣០ពាន់ដុល្លារ​​តែ​ប៉ុណ្ណោះ ​​ដែលគេ​បាន​​ចាក់​បញ្ចូល​ទៅ​ក្នុងធនាគារខ្នាតតូច និងមធ្យម​។​​

ការ​បញ្ចេញ​ថវិកាតាមរយៈបណ្ណបំណុល​​ភ្លាមៗ​​នៅ​ក្នុងឆមាសទី១នេះ ​បានធ្វើឡើង​ដើម្បី​ឆ្លើយតបទៅនឹងការធ្លាក់​ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង​របស់​ប្រទេសចិន​​​​​ បណ្ដាល​មក​ពី​វិធាន​ការ​បិទ​ខ្ទប់​​រយៈពេលជាច្រើនខែ​នៅក្នុងទីក្រុងស៊ាងហៃ ​និងការរឹតបន្តឹង​ផ្សេងទៀត​នៃជំងឺ​​កូវីដ​១៩ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​​​នៅមុន​ពេល​បក្សកុម្មុយនិស្តចិន​​នឹង​បើក​សមាជ​​​នៅ​រដូវស្លឹក​ឈើជ្រុះ​ខាង​មុខ​នេះ ដែល​តាម​ធម្មតា​បក្ស​នេះ​តែង​​បើក​សមាជ​របស់​ខ្លួន ​២​ ដង​ក្នុងរយៈពេល​១០ឆ្នាំ​។​​​

ដោយ​សារ​តែ​មានមូលបត្រ​បំណុល​ វា​បាន​ធ្វើ​ឱ្យ​​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកើនឡើង​​ ៧,៤% ក្នុងឆមាស​ទី​១​ឆ្នាំនេះ ​ដែលជាការកើនឡើង​ដ៏ខ្លាំង​បំផុត​​សម្រាប់​​រយៈ​ពេល​​ប្រាំឆ្នាំកន្លងមកនេះ​។ ប៉ុន្តែ​​តម្រូវការ​ការងារ និង​វិស័យ​ឯកជនរបស់ចិន​នៅ​មិន​ទាន់​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឡើយ​ទេ។ លោក ស៊ី ជីនពីងប្រធានាធិបតីចិន ក៏មាន​បំណង​​​ពង្រឹង​សេដ្ឋកិច្ច​ដោយ​សម្លឹង​មើល​អាណត្តិ​ទី៣​​របស់​លោក​​ក្នុង​ការ​ដឹកនាំ​​​ប្រទេសចិន ​ ជា​តំណែង​មួយ​​ដែល​លោក​មាន​បំណង​ធានា​នៅចំពោះ​មុខ​​សមាជ​បក្ស​​​ក្នុង​ពេល​ខាង​មុខ​នេះ។

អាជ្ញាធរចិនមិនត្រឹមតែផ្តល់មូលបត្របំណុល​ហេដ្ឋារចនាសម្ព័ន្ធថ្មី​តែ​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​មាន​សមតុល្យ​​បំណុល​​មិន​ទាន់​​សង​រួច​​ផងដែរ។​ សមតុល្យបំណុល​​អតិបរមា​ដែលមាន​​សម្រាប់ឆ្នាំ​២០២២​​គឺមាន​ដល់ជាង ៣ទ្រីលានដុល្លារ ហើយ​សមតុល្យជាក់ស្តែងមានជិត ៣ទ្រីលានដុល្លារ ​​គិតត្រឹមចុងខែមិថុនាកន្លងទៅ។​​

ប្រសិន​បើ​ធ្វើ​ការ​បូកបញ្ចូល​​រួម​ទាំង​​​មូលបត្របំណុល​ដែលគ្រោងទុក​ ដើម្បីជួយដល់ធនាគារ​ខ្នាត​តូច និងមធ្យមដែរ​​នោះ​ ចិន​នឹងត្រូវ​ការ​បញ្ចេញ​មូល​បត្រ​បំណុល​បន្ថែម​​​​ប្រហែល ១៧៥ពាន់លានដុល្លារ​​ ជា​ចំនួន​មួយ​​​ដែល​សភា​ចិន​អាច​អនុញ្ញាតឱ្យ​ចេញ​បាន​​​។​

​សូម​រំលឹក​ថា ប្រទេសចិនក៏បានបង្កើនការចេញមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធប្រហែល ៧០% ផង​ដែរកាល​ពីឆ្នាំ​២០២០​ ​ជាឆ្នាំ​មួយ​ដែល​វីរុស​កូរ៉ូណា​បាន​ឆ្លង​រាល​ដាល​ជា​លើក​ដំបូង​ដោយ​បាន​វាយប្រហារសេដ្ឋកិច្ច​យ៉ាង​ខ្លាំង​មក​ដល់​ពេល​នេះ​។ ​ការវិនិយោគរបស់សហ​គ្រាស​គ្រប់​គ្រង​ដោយ​រដ្ឋ​ (SOEs)​ បានកើនឡើង ៥,៣% នៅឆ្នាំនោះ​ ​ខណៈដែលការវិនិយោគរបស់​​ក្រុម​ហ៊ុន​ឯកជនកើនឡើងតែ​ ១% ប៉ុណ្ណោះ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ទៀតថា បានទៅដល់កោះតៃវ៉ាន់ ចំពេលភ្លើងកំហឹងរបស់ទីក្រុងប៉េកាំងនៅតែឆាបឆួល

ព័ត៌មាន
សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកផ្នែកគណៈកម្មាធិការពាណិជ្ជកម្ម និងសព្វាវុធបានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ សីហា ដែលត្រូវបានគេ…

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករកម្ពុជាជាង ៥ម៉ឺននាក់ ទទួលបាននូវចំណេះជំនាញ ប្រាក់ចំណូលពីប្រទេសកូរ៉េខាងត្បូង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានអះអាងថា ពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណ ៥ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ