បាតុកម្ម​នៅអាមេរិក

អ្នកលេងបណ្ដាញសង្គមចិន ចំអកអាមេរិក រឿងបាតុករសម្រុកចូលវិមានរដ្ឋាភិបាល


ត្រឹមពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ រូបភាពចំអកលេងសើចរាប់ពាន់រូប ត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបង្ហោះឡើង ស្តីពីសកម្មភាពរបស់ក្រុមបាតុករគាំទ្រប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោកដូណាល់ ត្រាំ សម្រុកចូលក្នុងវិមានរដ្ឋសភាអាមេរិក ព្យាយាមធ្វើឲ្យខូចដល់ការប្រកាសនៃជ័យជំនះរបស់លោក Joe Biden និងបានប៉ះទង្គិចគ្នាផងដែរ ជាមួយនឹងកងសន្តិសុខ។ នេះបើតាមសេចក្តីរាយការណ៍មួយដោយសារព័ត៌មាន CNA របស់សិង្ហបុរី។
អ្នកលេងបណ្ដាញសង្គមចិន ចំអកអាមេរិក រឿងបាតុករសម្រុកចូលវិមានរដ្ឋាភិបាល (រូបភាព៖ វីអូអេ)
ដោយ

អ្នកលេង​បណ្តាញសង្គម​ចិន​ជាច្រើនដូចជា Weibo ដែលជា​បណ្តាញសង្គម​ដ៏ពេញនិយមមួយ​របស់ចិន បានយក​រូបភាព​អំពើ​ហិង្សាអំឡុងពេល​បាតុកម្មនៅ ហុងកុង កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៩ មកប្រៀបធៀប​ជាមួយនឹង​បាតុកម្ម​នៅ​សហរដ្ឋអាមេរិក  ហើយត្រូវបាន​សារព័ត៌មាន​ក្នុងស្រុកមួយ​របស់​ចិន​យក​មកចុះផ្សាយ​បន្ត​ដោយ​ទទួល​បាន​ការចុច Like និង Share ជាច្រើនពាន់។

គួរជម្រាបជូនថា ក្រុមអ្នកគាំទ្រ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិលោក ដូណាល់ ត្រាំ បានសម្រុក​ចូលទៅ​ក្នុង​សភាអាមេរិក នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីតោន) ដើម្បី​រារាំង​សម័យ​ប្រជុំសភា ដែលប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ ទទួល​ស្គាល់​ជាផ្លូវការ​នូវជ័យជម្នះ​របស់លោក Joe Biden ជា​ប្រធានាធិបតី​អាមេរិកទី ៤៦។

អ្នកលេងបណ្ដាញសង្គមចិន ចំអកអាមេរិក រឿងបាតុករសម្រុកចូលវិមានរដ្ឋាភិបាល

ករណីស្រដៀងគ្នានេះ ក៏ធ្លាប់បាន​កើតឡើងដែរ នៅហុងកុង​កាលពីពេល​កន្លងទៅ ដែល​គ្រានោះ ក្រុមអ្នកតវ៉ា​បានសម្រុក​ចូល​សភាហុងកុងដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​គ្រាដែល​ចិនដីគោក​បានអនុម័ត​ច្បាប់សន្តិសុខ​ជាតិ​របស់ខ្លួន៕

អ្នកលេងបណ្ដាញសង្គមចិន ចំអកអាមេរិក រឿងបាតុករសម្រុកចូលវិមានរដ្ឋាភិបាល
អ្នកលេងបណ្ដាញសង្គមចិន ចំអកអាមេរិក រឿងបាតុករសម្រុកចូលវិមានរដ្ឋាភិបាល
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចេញមុខរិះគន់ អាមេរិក ជុំវិញការដកចោលកម្មវិធីទូទាត់ប្រាក់របស់ក្រុមហ៊ុនចិន

ព័ត៌មាន
រដ្ឋាភិបាលក្រុងប៉េកាំងនៅថ្ងៃពុធទី៦ខែមករា បានចេញមុខរិះគន់ចំៗលើអាមេរិក ថាបានប្រើប្រាស់លេសមិនសមហេតុផលទាក់ទងនឹងសន្តិសុខជាតិអាមេរិក គោល…

ដើមទុនអាជីវកម្មទំហំជាង១ពាន់៦រយលានដុល្លារ ត្រូវបានចុះបញ្ចីតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មាន
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សេវាកម្មចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ (Online Business Registration Service) កាលពីថ្ងៃទី៤ខែមករា បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ