លំហូរវិនិយោគ​ប្រទេស​របស់ចិន

ចិនទទួលបានលំហូរវិនិយោគពីបរទេសក្នុងតួលេខវិជ្ជមាន នៅរយៈពេល ៧ខែ ដើមឆ្នាំ


ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា ការវិនិយោគពីក្រៅប្រទេស ចូលមកប្រទេសចិន បានផ្លាស់ប្តូរពី សញ្ញាអវិជ្ជមាន មកជាវិជ្ជមានវិញ នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២០នេះ ដោយ ចិន ទទួលបានការវិនិយោគជាង ៧៧ពាន់លានដុល្លារអាមេរិក កើនឡើង ០,៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកចិន នៅថ្ងៃនេះ។
ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២% (រូបភាព៖ Kyodo)
ដោយ

មន្រ្តីជាន់ខ្ពស់នៃ ក្រសួង​ពាណិជ្ជកម្មចិន បានគូស​បញ្ជាក់ថា ក្នុងរយៈ​ពេល ៧ខែនេះ ទាំងទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ និងការវិនិយោគ​ពីក្រៅ​ប្រទេស​ចូល​មក​ប្រទេស​​ចិន សុទ្ធតែបង្ហាញ​ពីសញ្ញា​វិជ្ជមាន ដោយការ​នាំចេញ​ទំនិញ​របស់ចិន កើនឡើង​ជាវិជ្ជមាន ៤ខែជាប់ៗគ្នា ហើយគម្រោង​វិនិយោគ​ដោយប្រើប្រាស់​ទុនបរទេស ក៏ចាប់​ផ្តើម​ដំណើរការ​យ៉ាង​ឆាប់រហ័ស ប្រកប​ដោយ​ភាព​ជោគជ័យ។

ទោះបីជា វិបត្តិកូវីដ១៩ នៅតែ​មិនទាន់​បញ្ចប់ក្តី ក្នុងខែ​កក្កដា​កន្លងទៅ ចិន ទាក់ទាញ​ការវិនិយោគ​ពីក្រៅប្រទេស​ជាង ៩ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១៥% ធៀបនឹង​ពេលដូចគ្នា កាលពីឆ្នាំមុន ដោយ​ក្នុងនោះ វិស័យ​ឧស្សាហកម្ម​ សេវាកម្ម ទាក់ទាញ​ខ្លាំង​ជាងគេបំផុត។

ប្រភពទុន​នៃការ​វិនិយោគធំៗ បានមកពី​ហុង កុង, សិង្ហបុរី និង​ចក្រភព​អង់គ្លេស ដែលមាន​កំណើន​ខ្ពស់​ជាងគេ​ដល់​ទៅ ៤៨%។

បើតាមរបាយការណ៍ពី ក្រសួង​ពាណិជ្ជកម្មចិន បានបង្ហាញថា គិតចាប់ពី ខែមករា ដល់ខែកក្កដានេះ មាន​ក្រុមហ៊ុន​បង្កើត​ថ្មី​នៅក្នុង​ប្រទេស​ចិន​ជាង ១,៨ម៉ឺន​ក្រុមហ៊ុន ក្នុងនោះ ជាង ៤០០ក្រុម​ហ៊ុន​មកពី ប្រទេស​ជប៉ុន, ជាង ៥៨០ក្រុមហ៊ុន មកពី​ប្រទេស​សិង្ហបុរី និង ៣០០ទៀត​មកពី​ចក្រភពអង់គ្លេស។

ថ្វីបើ មានការ​លើកឡើងពី ការផ្លាស់ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ចេញពី ប្រទេសចិន ទៅបណ្តា​ប្រទេស​ផ្សេងៗទៀត ដោយសារ​តែបញ្ហាជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច និង​វិបត្តិ​កូវីដ-១៩ក្តី ចិន នៅតែ​អះអាងថា វាជាធម្មជាតិ​នៃការប្រែប្រួល​ជា​ធម្មតា​របស់​ទីផ្សារ​ប៉ុណ្ណោះ ដោយបណ្តា​វិនិយោគិន​ទាំងអស់ ត្រូវការ​ផ្លាស់ប្តូរ​គំរូ​ឧស្សាហកម្ម និងការ​ប្រើប្រាស់​ធនធាន​របស់ពួកគេ ស្វែង​រកកន្លែង​ដែលចំណាយ​ធនធានតិច មានបរិយាកាស​ពាណិជ្ជកម្ម​ប្រសើរ​ជាងនេះ និងមាន​ស្ថិរភាព​នៃខ្សែ​ចង្វាក់​ផ្គត់ផ្គង់ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញអង្ករកើនឡើង ខណៈតម្លៃបានថ្លៃខ្ពស់ជាងអង្ករថៃទៅទៀត!

ព័ត៌មាន
នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ វៀតណាម សម្រេចការនាំចេញអង្ករជាង ៤លានតោន គិតជាទឹកប្រាក់សរុបជិត ២ពាន់លានដុល្លារអាមេរិក ដែលមានកំណើន…

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន​វៀតណាម​ត្រូវ​ចាប់ខ្លួនពាក់ព័ន្ធ​នឹង​ការដេញថ្លៃ​ផ្លូវ​លឿន

ព័ត៌មាន
អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូនវៀតណាម​ លោក ង្វៀន ហុង ទ្រួង (Nguyen Hong Truong) ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចោទប្រកាន់ថា បានប្រព្រឹត្ត​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ