ក្រុមហ៊ុនអាលីបាបារបស់លោកJackMa

ចិនកំពុងជំរុញឲ្យក្រុមហ៊ុនអាលីបាបាលក់ទ្រព្យសម្បត្តិរបស់ខ្លួនចេញពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ


រឿងរសើបរវាងស្ថាបនិកក្រុមហ៊ុនអាលីបាបា ជាមួយនឹងរដ្ឋាភិបាលនៅតែបន្ដកើតឡើងជាហូរហែរ ពិសេសគឺការរុញឲ្យមហាសេដ្ឋីចិនរូបនេះ ស្ថិតនៅក្រោមសម្ពោធរបស់រដ្ឋាភិបាលកាន់តែខ្លាំងឡើងៗ។ ជាក់ស្ដែង ថ្មីៗនេះ រដ្ឋាភិបាលចិន ចង់ឲ្យក្រុមហ៊ុនអាលីបាបា គ្រុប លក់ទ្រព្យសម្បត្តិខ្លះរបស់ខ្លួនដែលមានវិនិយោគវិនិយោគរកស៊ីនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ រួមទាំងសារព័ត៌មាន The South China Morning Post ដែលក្រុមហ៊ុននេះ ធ្លាប់បានទិញយកភាគហ៊ុនជាដើម។
លោក Jack Ma ម្ចាស់ក្រុមហ៊ុន Alibaba Group
ដោយ

ការ​ដាក់​សម្ពាធ​របស់​រដ្ឋ​ចិន​លើ​ក្រុមហ៊ុន​របស់​លោក Jack Ma នា​ពេល​នេះ គឺ​ដោយសារ​តែ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណៈ​មតិ​នៅ​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​Bloomberg​។

ប្រភព​ពី Bloomberg បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​ចិន​មានការ​ខក​ចិន​ជា​ពិសេស ចំពោះ​ឥទ្ធិពល​របស់​ក្រុមហ៊ុន​អា​លី​បា​បា លើ​បណ្ដាញ​សង្គម នៅ​ក្នុង​ប្រទេស​ចិន និង​ការ​កើត​មាននូវ​រឿងអាស្រូវ​របស់​ក្រុមហ៊ុន​នេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នាយក​ប្រតិបត្តិ​របស់​ខ្លួន ពិសេស​គឺ​លោក Jack Ma នេះ​តែ​ម្ដង​។

លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ការ​ត្រួតពិនិត្យ ពី​សំណាក់​រដ្ឋាភិបាល​ចិន​តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​រដ្ឋ​ចិន​មាន​គោលដៅ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន​ឡាញ និង​ក្រុមហ៊ុន​ទាក់ទង​សេវា​ហិរញ្ញវត្ថុ​របស់​មហាសេដ្ឋី​ចិន​រួប​នេះ​។

ហេតុ​អ្វី បានជា​ក្រុមហ៊ុន​របស់​លោក Jack Ma ជា​ផ្ទាំង​ស៊ី​ប​របស់​រដ្ឋាភិបាល​ចិន?

នោះ​ក៏​ដោយសារ​តែ លោក Jack Ma កាលពី​ខែតុលា​កន្លង​ទៅ បាន​ធ្វើការ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ចិន​។ ក្រោយ​ពី​បាន​រិះគន់​រួច​មក គេ​សង្កេត​ឃើញ​ថា លោក​ក្រុមហ៊ុន​របស់ មហាសេដ្ឋី​ចិន​មាត់រអិល​រូប​នេះ បាន​ជួ​បញ្ហា​ជា​បន្ដបន្ទាប់ ដូច​ជា​ត្រូវ​បាន​ផ្អាក​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​តម្លៃ​ជាង​៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ថ្មី​នេះ កំពុង​ប្រឈម​នឹង​ការ​ផាកពិន័យ​ដោយ​អាជ្ញាធរ​ចិន​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមា​ន​ជិត​១​ពាន់​លាន​ដុល្លារ​ផង​ដែរ​។ ហើយ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន ហាក់​កំពុង​ដាក់​សម្ពាធ​ថែម​ទៀត​ដល់​លោក Jack Ma ដោយ​ចង់​ឲ្យ​ក្រុមហ៊ុន​របស់​លោក​លក់​ភាគហ៊ុន​ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​ចេញពី​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​លោក Jack Ma មាន​ចំណែក​ភាគហ៊ុន​ក្នុង​នោះ​។

សូម​បញ្ជាក់​ថា លោក Jack Ma និង​ក្រុមហ៊ុន​អា​លី​បា​បា បាន​បង្កើត​នូវ​ផលប័ត្រ​ជា​ច្រើន នៅ​ក្នុង​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ជាក់ស្ដែង ក្រុមហ៊ុន​អា​លី​បា​បា ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​របស់​ចិន​ដូច​ជា Weibo និង Youku រួម​ជាមួយនឹង​ស្ថាប័ន​ព័ត៌មាន អន​ឡាញ និង​ព្រី​ន The South China Morning Post ដ៏​ល្បី​នៅ​ហុងកុង​ផង​ដែរ​។

ជុំវិញ​នឹង​ការ​ចុះ​ផ្សាយ​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​បែប​ណា​ពី​សំណាក់​ក្រុមហ៊ុន​អា​លី​បា​បា ក៏​ដូច​ជា​លោក Jack Ma នោះ​ទេ​។ យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត ថា​តើ​វាសនា​លោក Jack Ma និង​ក្រុមហ៊ុន​អា​លី​បា​បា នឹង​ទៅ​ជា​យ៉ាងណា​បន្ដ​ទៀត ក្រោយ​ពី​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ស៊ី​ប​របស់​រដ្ឋាភិបាល​ចិន​យ៉ាង​ដូច្នេះ​នោះ?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Foxconn គ្រោងវិនិយោគ៧០០លានដុល្លារនៅវៀតណាមក្នុងឆ្នាំ២០២១នេះ

ព័ត៌មាន
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនដ៏ធំមួយផលិតគ្រឿងបច្ចេកវិទ្យាផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Apple នោះ កំពុងមានផែនការវិនិយោគពង្រីករោងចក្របន្ថែមន…

ថៃរក្សាកំណើននាំចេញជ្រូកទៅក្រៅប្រទេស ទោះបីមានការបារម្ភពីជំងឺប៉េសជ្រូកអាហ្វ្រិករាលដាលខ្លាំងក៏ដោយ

ព័ត៌មាន
ជំងឺប៉េសជ្រូកអាហ្វ្រិកបានសម្លាប់ជ្រូកអស់រាប់លានក្បាល នៅពាសពេញទ្វីបអាស៊ីចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលជាហេតុធ្វើឲ្យការចិញ្ចឹមជ្រូក មិនថាជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ