ចិនបានចំណាយប្រាក់ដ៏មហាសាលលើគម្រោង «ផ្លូវមួយ ខ្សែក្រវាត់មួយ»

ចិនបានចំណាយប្រាក់អស់២៤០ពាន់លានដុល្លារហើយ ដើម្បីគាំទ្រ និងធានាដល់ប្រទេសដែលស្ថិតក្នុងគម្រោង «ខ្សែក្រវាត់ និងផ្លូវ»


ប្រទេសចិនបានចំណាយប្រាក់ចំនួន ២៤០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ២២ នៅចន្លោះឆ្នាំ ២០០៨ ដល់ ២០២១។ ក្នុងនោះ គេសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចំណាយនៅមួយរយៈពេលចុងក្រោយនេះ ខណៈដែលបញ្ហាក៏មានការកើនឡើងទន្ទឹមគ្នាផងដែរនោះ។ នេះបើយោងតាមការសិក្សារួមគ្នាមួយដែលបានធ្វើឡើងអ្នកជំនាញស្រាវជ្រាវនៃស្ថាប័នអន្តរជាតិធំៗជាច្រើន។
ចិនបានចំណាយប្រាក់អស់២៤០ពាន់លានដុល្លារហើយ ដើម្បីគាំទ្រ និងធានាដល់ប្រទេសដែលស្ថិតក្នុងគម្រោង «ខ្សែក្រវាត់ និងផ្លូវ»

ប្រភពដដែលបានគូសបញ្ជាក់ថា ការលំការ ដែលមានៅក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយនោះ គឺ ការទូទាត់សងប្រាក់កម្ចីដែលបានចំណាយលើការសាងសងហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងយក្សៗ ដែលស្ថិតក្រោមគម្រោង «ខ្សែក្រវាត់និងផ្លូវ» ដ៏ពោរពេញដោយមហិច្ឆតារបស់ប្រទេសចិននេះតែម្ដង។

មែនទែនទៅ ស្ទើរតែ ៨០% នៃការផ្តល់ប្រាក់កម្ចីសង្គ្រោះរបស់ចិនត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ដែលភាគច្រើនទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យម រួមមាន អាហ្សង់ទីន ម៉ុងហ្គោលី និងប៉ាគីស្ថាន។ នេះបើយោងតាមរបាយការណ៍រួមគ្នារបស់អ្នកស្រាវជ្រាវមកពីធនាគារពិភពលោក សាលា Harvard Kennedy វិទ្យាស្ថាន AidData និងវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោកជាដើម។

ជាការពិត ប្រទេសចិនបានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការផ្តល់ប្រាក់កម្ចីទាំងនោះបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៦ ដោយសារគម្រោងជាច្រើនបានបរាជ័យក្នុងការបង់ភាគលាភហិរញ្ញវត្ថុដែលបានរំពឹងទុក។

យោងតាមលោកស្រី ខាមេន រៀនហាត (Carmen Reinhart) អតីតប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក និងជាអ្នកនិពន្ធម្នាក់បាននិយាយថា ទីក្រុងប៉េកាំងកំពុងព្យាយាមជួយសង្គ្រោះធនាគារផ្ទាល់ខ្លួនរបស់គេ។ នោះហើយជាមូលហេតុដែលធ្វើឱ្យអាជីវកម្មមានហានិភ័យនៃការផ្តល់ប្រាក់កម្ចីអន្តរជាតិ»។

ការសិក្សាបានរកឃើញថា ប្រាក់កម្ចីរបស់ចិនទៅកាន់ប្រទេសដែលមានវិបត្តិបំណុលបានកើនឡើងពីតិចជាង ៥% នៃផលប័ត្រកម្ចីក្រៅប្រទេសរបស់ខ្លួនក្នុងឆ្នាំ ២០១០ ដល់ទៅ ៦០% ក្នុងឆ្នាំ២០២២។ ក្នុងនោះ អាហ្សង់ទីនទទួលបានច្រើនជាងគេគឺជាង ១១១ ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសប៉ាគីស្ថានមានជាង ៤៨ ពាន់លានដុល្លារ និងអេហ្ស៊ីបជាង ១៥ ពាន់លានដុល្លារ។ ដោយឡែក ប្រទេសចំនួន ៩ ផ្សេងទៀតទទួលបានតិចជាង ១ ពាន់លានដុល្លារ។

លក្ខខណ្ឌនៃសាច់ប្រាក់ងាយស្រួលនៃទីផ្សារមូលនិធិដុល្លាររ របស់ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលរបស់ចិននោះ មានចំនួន ១៧០ ពាន់លានដុល្លារនៃហិរញ្ញប្បទានសង្គ្រោះ រួមមាននៅក្នុង ប្រទេសស៊ូរីណាម ស្រីលង្កា និងអេហ្ស៊ីប។ ហិរញ្ញប្បទានរយៈពេលខ្លី ឬសមតុល្យនៃការទូទាត់គាំទ្រដោយធនាគាររដ្ឋរបស់ចិនមានចំនួន ៧០ ពាន់លានដុល្លារ ដោយប្រាក់កម្ចីទាំងពីរប្រភេទមាន ១៤០ ពាន់លានដុល្លារ។

លោក Brad Parks អ្នកនិពន្ធរបាយការណ៍ និងជានាយកវិទ្យាស្ថានស្រាវជ្រាវ AidData ដែលមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ការផ្តល់ប្រាក់កម្ចីសង្គ្រោះរបស់ប្រទេសចិន គឺមានលក្ខណៈស្រអាប់ និងមិនមានការសម្របសម្រួលនោះឡើយ។

ប្រទេសចិន ត្រូវបានគេដឹងថា កំពុងមានការចរចាការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយប្រទេសមួយចំនួនដូចជា Zambia, Ghana និងស្រីលង្កា ហើយប្រទេសដែលជាម្ចាស់បំណុលដ៏ធំមួយនេះ កន្លងមកក៏រងនូវការរិះគន់យ៉ាងចាស់ដៃពីបស្ចឹមលោកផងដែរ ដោយសារតែការពន្យារពលក្នុងការចេញមុខជួយសម្របស្រួលបញ្ហាបំណុលរបស់ប្រទេសក្រីក្រ។ ផ្ទុយទៅវិញ ប្រទេសចិន ក៏បានស្នើឲ្យធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិផ្ដល់នូវការបន្ថូរបន្ថយបំណុលរបស់ពួកគេទៅលើប្រទេសក្រីក្រីផងដែរ៕




អត្ថបទបន្ទាប់


ហេតុអ្វីវិនិយោគិនចិនកំពុងតែដណ្តើមគ្នាចាប់យកឱកាសវិនិយោគលើអចលនទ្រព្យនៅកោះភូកេតប្រទេសថៃ?

ព័ត៌មាន
អះអាងនៅក្នុងកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៣ ថា វិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទិញអចលនទ្រព្យនៅក្នុងច ប្រទេសថៃ ដោយពួកគេក…

សមាជិកសភាជប៉ុនសម្លឹងមើលការហាមប្រាមកម្មវិធី TikTok ប្រសិនបើប្រើប្រាស់វាមិនត្រឹមត្រូវ

ព័ត៌មាន
ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន ដែលកំពុងកាន់អំណាចបច្ចុប្បន្ន កាលពីថ្ងៃចន្ទ ទី ២៧ មីនា គ្រោងនឹងចងក្រងសំណើមួយនៅខែក្រោយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ