បញ្ហាអាកាសធាតុ

ចិនកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំង ខណៈទីក្រុងមួយចំនួនត្រូវដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត


ស្របពេលដែល តំបន់អឺរ៉ុប កំពុងប្រឈមនឹងភ្លើងឆេះព្រៃ ដោយសារតែរលកកម្ដៅខ្លាំងនោះ នៅប្រទេសចិនឯណោះ ក៏នឹងត្រូវទទួលរងរលកកំដៅនេះដែរ ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ ដោយវានឹងផ្តើមបោកបក់ពីភាគខាងកើតទៅខាងលិចនៃផ្ទៃប្រទេស ក្នុងនោះទីក្រុងមួយចំនួនបានចេញការព្រមានកម្រិតខ្ពស់បំផុតរួចស្រេចទៅហើយនៅថ្ងៃសុក្រនេះ។ ការកើនឡើងសីតុណ្ហភាពខ្លាំងត្រូវបានគេរំពឹងទុកថា នឹងផ្តើមកើតមានពីថ្ងៃថ្ងៃសៅរ៍សប្តាហ៍នេះទៅ មុនពេលវាបង្កើតជារលកកំដៅខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិនព្រមានពីការបោកបក់នៃរលកកំដៅ!

លោក ហ្វូ ចាវឡាន (Fu Jiaolan) ប្រធាន​អ្នក​ព្យាករណ៍​នៅ​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​របស់ចិន​​បាន​ប្រាប់សារព័ត៌មាន​ក្នុងស្រុករបស់ចិន​ថា រលក​កម្ដៅ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​លក្ខណៈ​ស្រដៀង​គ្នា​​​នឹង​រលក​កម្ដៅដែលបាន​កើតមាន​កាលពី​ថ្ងៃ​ទី ៥-១៧ ខែ​កក្កដាកន្លងទៅថ្មីៗនេះ តែវានឹងមានសីតុណ្ហភាពក្តៅខ្លាំងជាង ពោលគឺសីតុណ្ហភាពអាចឡើងដល់ ៤០អង្សាសេឯណោះ។

កាលពីថ្ងៃសុក្រទីក្រុងមួយចំនួនក្នុងខេត្ត ជឺជាំង(Zhejiang) ដែលជាតំបន់បណ្តុំ​រោងចក្រនិងក្រុមហ៊ុននាំចេញជាច្រើន បានចេញការជូនដំណឹងកំរិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត ដោយបានព្យាករណ៍ពីសីតុណ្ហភាពយ៉ាងហោចណាស់​អាចមានដល់ជាង ៤០អង្សាសេចាប់ពីចុងសប្តាហ៍នេះតទៅ។

ដោយឡែក នៅចំពោះមុខរលកកំដៅនេះដែរ ក្រសួងគ្រប់គ្រង​គ្រោះមហន្តរាយចិន បានព្រមានថា បន្ទុកនឹងធ្លាក់លើបណ្តាញអគ្គិសនីជាតិ ដែលការប្រើប្រាស់អគ្គិសនី​អាចឡើងដល់កម្រិតខ្ពស់ថ្មីមួយ​នៅរដូវក្តៅនេះ។ ប្រការនេះ បណ្តាលឱ្យប្រតិបត្តិការ​ចែកចាយ​អគ្គិសនី ប្រឈមនឹង​ការធ្វើការធ្ងន់ និងជួបបញ្ហារអាក់រអួល។

ក្រសួងដដែលបន្តថា​ខេត្ត ជឺជាំង ក៏ដូចជាផ្នែកខ្លះនៃខេ្ត ហ្វូចៀន ហ្គ័រដុង ហួណាន ជាំងស៊ី និងទីក្រុង ឆុងឈីង ក៏ប្រឈមនឹងហានិភ័យនៃភ្លើងឆេះព្រៃ​ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ។

គួរជម្រាបថា កំដៅនៅក្នុងប្រទេសចិន​ក្នុងរដូវក្តៅឆ្នាំនេះ ត្រូវបានគេពិពណ៌នាថា ជាកំដៅដ៏ខ្លាំងក្លាមិនធ្លាប់មាន ដែលនឹងជំរុញឱ្យ​មានតម្រូវការ​ម៉ាស៊ីន​ត្រជាក់កើនច្រើន នៅតាមផ្ទះ ការិយាល័យ និងរោងចក្រ ហើយវាក៏ជំរុញឱ្យមាន​ការប្រើប្រាស់អគ្គិសនី​នៅក្នុងខេត្ត​ជាច្រើន​កើនឡើងដល់កំណត់ត្រាខ្ពស់ផងដែរ។

គួររំឭកថា មិនមែនតែ​នៅប្រទេសចិននោះទេ ដែលបាននិងកំពុង​ទទួល​រង​រលកកំដៅ។ ចាប់តាំងពីខែមិថុនាមក រលកកំដៅក៏បាន​បោកបក់តំបន់ផ្សេងទៀត​នៃអាស៊ីបូព៌ា អឺរ៉ុបខាង​លិច អាហ្វ្រិកខាងជើង និងអាមេរិក​ខាងជើង ដែលបង្កឱ្យមានភ្លើងឆេះព្រៃនៅក្នុងប្រទេសជាច្រើនផងដែរ ពិសេសនៅបែកអឺរ៉ុប៕




អត្ថបទបន្ទាប់


លោកពូទីនពិភាក្សាអំពីទីផ្សារប្រេងជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ក្រោយការបរាជ័យរបស់អាមេរិកនៅសប្តាហ៍មុន

ព័ត៌មាន
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោកម៉ូហាមេដ ប៊ីន សាលមេន (Mohammed …

ទីផ្សារផលិតផលកញ្ឆារបស់ថៃ នឹងកើនឡើងរហូតដល់ជាង១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

ព័ត៌មាន
ក្រោយពី បានបើកឲ្យមានការដាំដុះដំណាំកញ្ឆាដោយស្របច្បាប់រួចមក ប្រទេសថៃ បានព្យាករថា ទីផ្សារលក់កញ្ឆារបស់ខ្លួន ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ