យោធាចិនចេញល្បាតនៅច្រកសមុទ្រតៃវ៉ាន់

យោធាចិនចេញល្បាតត្រៀមប្រយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ ក្រោយការមកដល់នៃប្រតិភូសភាអាមេរិកនៅក្រុងតៃប៉ិ


យោធាចិនកាលពីថ្ងៃអង្គារទី០៩ខែវិច្ឆិកានេះ បានបើកប្រតិបត្តិការល្បាត និងត្រៀមប្រយុទ្ធមួយ នៅក្នុងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ក្រោយពេលដែលគណៈប្រតិភូសភាអាមេរិក បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតៃប៉ិ ដែលរដ្ឋាភិបាលចិនបានអះអាងថា ពួកគេធ្វើដំណើរទៅដល់តៃវ៉ាន់ដោយប្រើប្រាស់យន្តហោះយោធា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ភាពតានតឹងរវាងប្រទេសចិន នឹងកោះតៃវ៉ាន់
ដោយ

ដោយ​មិន​បាន​និយាយ​ចំ​ឈ្មោះ​លើ​អា​មេ​រិ​ក​នោះ​ទេ អ្នកនាំពាក្យ​យោធា​ចិន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ល្បាត​នេះ​គឺ​សំដៅ​ទៅ​លើ​សកម្មភាព និង​ពាក្យ​សំដី​ដែល​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ របស់​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន លើ​បញ្ហា​កោះ​តៃវ៉ាន់ ពិសេស​ការ​គាំទ្រ​លើ​ការ​ប្រកាស​ឯករាជ្យ​របស់​ដែន​កោះ​មួយ​នេះ​។

ដោយឡែក កងការពារ​ដែន​កោះ​តៃវ៉ាន់​វិញ បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​យន្តហោះ​ចម្បាំង​ចិន​ចំនួន ៦​គ្រឿង បាន​ហោះ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​ភាគ​និរតី​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​។

គួរ​ជម្រាប​ថា ប្រតិបត្តិការ​របស់​ចិន​ខាងលើ​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វត្តមាន​របស់​គណៈប្រតិភូ​សភា​អា​មេ​រិ​កមក​កាន់​កោះ​តៃវ៉ាន់ ដែល​ត្រូវ​បាន​ព័ត៌មាន​ក្នុងស្រុក​តៃវ៉ាន់ ចុះ​ផ្សាយ​ថា ពួក​គេ​បាន​មក​ដល់ តាម​រយៈ​យន្តហោះ​យោធា​មួយ​គ្រឿង​។ យ៉ាងណាមិញ គេ​មិន​បានដឹង​ទេ​ថា តើ​ជា​គណៈប្រតិភូ​សភា​អា​មេ​រិ​ក​រូប​ណា ដែល​បាន​មក​ដល់​ក្រុង​តៃប៉ិ ហើយ​មក​ដើម្បី​អ្វី?​ 

ក្រសួងការពារជាតិ​អា​មេ​រិ​ក ក៏​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា សមាជិក​សភា​នោះ​ជា​បុគ្គល​រូប​ណា ក៏​ប៉ុន្តែ​មន្ទីរ​បញ្ជ​កោណ​អា​មេ​រិ​ក គ្រាន់តែ​បាន​អះអាង​ថា វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​សមាជិក​សភា ដែល​ធ្វើ​ដំណើរ និង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម យន្តហោះ​យោធា​។

ភាគី​ចិន​ឯណោះ​វិញ បាន​បន្ត​ថ្កោលទោស និង រិះគន់​ខ្លាំង​ៗ​ចំពោះ​ការ​បង្កើន ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េ​កាំ​ង​តែងតែ​អះអាង​ថា ជា​អាណាខេត្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។

សូម​រំឭក​ដែរ​ថា មិន​ត្រឹមតែ​អា​មេ​រិ​ក​នោះ​ទេ ដែល​កំពុង​បង្កើន​ទំនាក់ទំនង​ទាំង​ផ្នែក​នយោបាយ និង​យោធា​ជាមួយ​តៃវ៉ាន់ កាលពី​ស​ប្តា​ហ៍​មុន គណៈប្រតិភូ សហភាព​អឺរ៉ុប​មួយ​ក្រុម​ក៏​បាន​បំពេញ​ទស្សនកិច្ច និង​ជួប​ពិភាក្សា​ជាមួយ ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់​ផង​ដែរ​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅស្លឹកត្រចៀក និង​បាន​ព្រមាន​ពី​ភាព​ប្រេះឆា នៃ​ទំនាក់ទំនង​ចិន​-​អឺរ៉ុប​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តធំៗគ្រោងបង្កើនចំណាយជាង ៥០០ពាន់លានដុល្លារលើផលិតកម្មរោងចក្រ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនក្នុងពិភពលោក បានបង្ហាញផែនការចំណាយដ៏ច្រើនសម្បើមថ្មីមួយ ក្នុងទំហំទឹកប្រាក់ជាង ៥០០ពាន់លានដុល្លារអាមេរិក លើការ…

រដ្ឋាភិបាលកម្ពុជាបន្តលើកលែងពន្ធ៦ខែទៀត លើវិស័យមួយចំនួនដែលរងគ្រោះដោយវិបត្តិកូវីដ-១៩

ព័ត៌មាន
វិបត្តិកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ ពិសេសសេដ្ឋកិច្ចកម្ពុជា។ ដើម្បីចូលរួមស្ដារឡើងវិញនូវវិស័យសេដ្ឋកិច្ច និងលើកកម្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ