ចិនសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់!

ចិនធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ដើម្បីពង្រឹងប្រតិបត្តិការប្រយុទ្ធ


បញ្ហាកោះតៃវ៉ាន់នៅតែមានភាពតានតឹងខ្លាំង ខណៈដែលកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងនៅថ្ងៃចន្ទទី០៩ឧសភាថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទើបតែបានធ្វើសមយុទ្ធមួយនៅជិតកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការប្រយុទ្ធរួមគ្នារវាងកងកម្លាំងគ្រប់ប្រភេទ។ ការចេញមកប្រកាសការធ្វើសមយុទ្ធយោធាកាលពីសប្តាហ៍មុននេះ ធ្វើឡើងក្រោយពេលដែលកោះតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយោធាចិនជាបន្តបន្ទាប់នៅក្បែរដែនការពាររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រ។
ចិនសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់
ដោយ

កោះ​តៃវ៉ាន់​ជា​រឿយ​បាន​ត្អូញត្អែរ​ពី​ក្ដី​បារម្ភ​របស់​ខ្លួន​ចំពោះ​សកម្មភាព​យោធា​ចិន​ជា​ញឹកញាប់​នៅ​ក្បែរ​ដែន​សមត្ថកិច្ច​កោះ​តៃវ៉ាន់ ហើយ​ដែល​ភាគច្រើន​ប្រមូលផ្តុំ​សកម្មភាព​នៅ​ផ្នែក​ខាងត្បូង និង​និរតី​នៃ​តំបន់​ការពារ​ដែនអាកាស​របស់​កោះ​មួយ​នេះ​តែ​ម្ដង​។

កងទ័ពអាកាស​របស់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ដើម្បី​ទៅ​ហោះ​ព្រមាន​យន្តហោះ​ចិន​ចំនួន ១៨​គ្រឿង ដែល​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​។ អាជ្ញាធរ​តៃវ៉ាន់ បាន​រាយការណ៍​ថា មានការ​បំពាន​ដែនអាកាស​នេះ បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​មុន​នេះ បើ​ទោះបីជា​ចំនួន​យន្តហោះ​មាន​តិច​ជាង​កាលពី​ថ្ងៃ​សុក្រ​ក៏​ដោយ​។

កងទ័ព​រំដោះប្រជាជន​ចិន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នា​ព្រឹក​ថ្ងៃ​ចន្ទ​ថា កងទ័ពជើងទឹក និង​ទ័ពអាកាស​របស់​ចិន បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី ៨​ឧសភា នៅ​ភាគ​ខាងកើត និង​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ដើម្បី​សាកល្បង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ប្រយុទ្ធ​រួម​គ្នា រួម​មានការ​ធ្វើ​លំ​ហាត់​សាកល្បង និង​ការ​ប្រើប្រាស់​អាវុធ​ថ្មី​ៗ​។ ប៉ុន្តែ​ភាគី​ចិន​មិន​បាន​បញ្ជាក់​លម្អិត​ទេពី​ប្រភេទ​អាវុធ​ថ្មី​ៗ​ដែល​ខ្លួន​សាកល្បង​នោះ​ទេ​។

បើ​តាម​ការ​អះអាង​ពី​ខាង​ភាគី​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​ចម្បាំង និង​យន្តហោះ​ប្រឆាំង​នាវាមុជទឹក​ជា​ច្រើន​គ្រឿង​។ គួរ​កត់​សម្គាល់ថា តៃវ៉ាន់​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​មុន ចាប់តាំងពី​រុ​ស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក​។ តៃវ៉ាន់​តែង​បារម្ភ​ថា ថា​ប្រទេស​ចិន​នឹង​ធ្វើ​រឿង​ស្រ​ដៀង​គ្នា​នេះ​មក​លើ​ខ្លួន បើ​ទោះបីជា​អ្នក​ឃ្លាំមើល​នៅ​ទីក្រុង​តៃប៉ិ មិន​បាន​រាយការណ៍​ពី​សញ្ញា​ណាមួយ ដែល​អាច​នឹង​កើតឡើង​ក៏​ដោយ​។

មន្ត្រីជាន់ខ្ពស់​តៃវ៉ាន់ បាន​និយាយ​ថា ចិន​កំពុង​បន្ត​គំរាមកំហែង​មក​លើ​តៃវ៉ាន់ ប៉ុន្តែ​តៃវ៉ាន់​នៅ​តែ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ខ្លួន​។

គួរ​ជម្រាប​ថា ប្រទេស​ចិន​មិន​ដែល​បោះបង់​សេណា​រី​យ៉ូ​ប្រើប្រាស់​កម្លាំង ដើម្បី​នាំ​យក​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​វិញ​នោះ​ទេ ហើយ​ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ចំណុចក្តៅ ក្នុង​ករណី​មានការ​ប្រើប្រាស់​កម្លាំងយោធា​មែន​នោះ​។ តៃវ៉ាន់​បដិសេធ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន ដោយ​និយាយ​ថា​មាន​តែ​ប្រជាជន​ទាំង ២៣ លាន​នាក់​របស់​កោះ​នេះ​ប៉ុណ្ណោះ ដែល​អាច​សម្រេច​ពី​អនាគត​របស់​ពួក​គេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចដោះដូរដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនឯកជន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដី ៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក(Khmer Fresh Milk) ដើម្បីអភិវឌ្ឍន៍ ដោយ…

ធនាគារ ស្ថាបនា ផ្តល់ជូនសេវាធនាគារឱ្យកាន់តែមានភាពងាយស្រួលតាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី

ព័ត៌មាន
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ