តម្លៃផ្ទះនៅចិន

តម្លៃផ្ទះនៅចិនបន្តធ្លាក់ទាប លែងមានតម្រូវការ ស្របពេលរលកឆ្លងកូវីដ១៩ វាយលុកទីផ្សារកាន់តែអាក្រក់


ទោះបីជា រដ្ឋាភិបាលចិនមានដាក់ចេញវិធានការគាំទ្រដល់វិស័យអចលនទ្រព្យខ្លះៗក៏ដោយ ប៉ុន្ដែទីផ្សារតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសនេះ បានបន្តរអិលធ្លាក់ចុះក្នុងល្បឿនមួយយ៉ាងលឿននៅក្នុងខែធ្នូ ដែលទើបតែកន្លងទៅថ្មីៗនេះ ហើយវាបានឆ្លុះបញ្ចាំងពីការលែងសូវមានតម្រូវការជាបន្តបន្ទាប់ ចំពេលមានការកើនឡើងនៃរលកឆ្លងជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លាមិនធ្លាប់មាននៅក្នុងប្រទេសចិន។ នេះបើតាមការស្ទង់មតិឯកជនមួយដែលបានបង្ហាញកាលពីថ្ងៃអាទិត្យ។
រូបតំណាង៖ អគារខុនដូលំនៅឋាន សង់រួចទុកចោល គ្មានតម្រូវការក្នុងប្រទេសចិន (រូបភាព៖ រ៉យទ័រ)

វិបត្តិទីផ្សារអចលនទ្រព្យនៅប្រទេសចិនមានសភាពកាន់តែអាក្រក់ទៅៗនៅក្នុងរដូវក្តៅឆ្នាំ២០២២ដែលទើបកន្លងទៅថ្មីៗនេះ ដោយទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃ ការលក់ និងការវិនិយោគលើលំនៅឋានទាំងអស់បានធ្លាក់ចុះជាបន្ដបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលវាបានបន្ថែមសម្ពាធទៅលើសេដ្ឋកិច្ចដែលកំពុងថមថយកំណើនស្រាប់ទៅហើយនេះ។

តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន ១០០ បានធ្លាក់ចុះកាលពីខែធ្នូពោល គឺបានធ្លាក់ចុះរយៈពេល៦ខែជាប់ៗគ្នាដោយបានធ្លាក់ចុះ ០,០៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែវិច្ឆិកា ដែលបានធ្លាក់ចុះ ០,០៦%។ នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុន China Index Academy (CIA) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យដ៏ធំបំផុតមួយរបស់ប្រទេសចិន។

ការស្ទង់មតិនេះបានបង្ហាញថា នៅក្នុងចំណោមទីក្រុងទាំង ១០០ នេះ គឺមានទីក្រុងចំនួន ៦៨ បានប្រកាសពីការធ្លាក់ចុះតម្លៃផ្ទះប្រចាំខែបើធៀបទៅនឹងទីក្រុងចំនួន ៥៧ ទៀតនៅក្នុងខែវិច្ឆិកាឆ្នាំមុន។

ប្រទេសចិននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្កើនការគាំទ្រសម្រាប់ឧស្សាហកម្មនេះ ក្នុងបំណងជួយការក្បិតត្បៀតសាច់ប្រាក់រយៈពេលវែង ដែលបានប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍ និងការពន្យារពេលការបញ្ចប់គម្រោងលំនៅឋានជាច្រើន ហើយបញ្ហានេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញបន្ថែមទៀតផងដែរ។

ទោះយ៉ាងណា វិស័យអចលនទ្រព្យក៏ហាក់មានសម្ទុះបន្តិចបន្តួចដែរ បន្ទាប់ពីទីក្រុងប៉េកាំងបានទម្លាក់គោលនយោបាយសូន្យកូវីដយ៉ាងតឹងរ៉ឹងរបស់ខ្លួនកាលពីដើមខែធ្នូ ដែលអាចទាក់ទាញអ្នកប្រើប្រាស់ឱ្យត្រឡប់ទៅចាប់អារម្មណ៍ពីវិស័យអចលនទ្រព្យវិញ។ ប៉ុន្តែ បច្ចុប្បន្ន មេរោគកូវីដ១៩កំពុងតែរីករាលដាលយ៉ាងទូលំទូលាយ ហើយទំនងជាឆ្លងដល់មនុស្សរាប់លាននាក់ក្នុងមួយថ្ងៃផងដែរ។ នេះបើយោងតាមអ្នកជំនាញសុខភាពអន្តរជាតិមួយចំនួន។ ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យក្នុងប្រទេសចិនបាននិយាយថា «គោលនយោបាយអចលនទ្រព្យអាចបន្តរក្សាបាននូវតម្រូវការលំនៅឋាន ជាមួយឱកាសសម្រាប់ការបន្ធូរបន្ថយគោលនយោបាយលើផ្នែកផ្គត់ផ្គង់ និងតម្រូវការនៅឆ្នាំ២០២៣» ហើយក្រុមហ៊ុននេះបានបន្ថែមថា«ទីផ្សារលំនៅឋានត្រូវបានគេរំពឹងថានឹងមានស្ថេរភាពបន្តិចម្តងៗនៅឆ្នាំនេះ»៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជំរុញឲ្យប្រធាន IMF ព្រមានថា សេដ្ឋកិច្ចឆ្នាំ២០២៣នេះ នឹងយ៉ាប់យ៉ឺនជាងឆ្នាំមុនទៅទៀត?

ព័ត៌មាន
ចូលដល់ឆ្នាំថ្មីមិនបាន២ថ្ងៃស្រួលបួលផង ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញមុខមកព្រមានជាថ្មីទៀតថា ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចអាចន…

អ្នកជំនាញបារម្ភថា ការផ្ទុះឡើងករណីឆ្លងកូវីដ-១៩ នៅចិនជះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុកម្ពុជា

ព័ត៌មាន
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗនៅលើពិភពលោកកំពុងដាក់សម្ពាធដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលរួម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ