ភាព​តានតឹង​​ចិន-អូស្ត្រាលី

ចិន​នឹង​យក​ពន្ធ​ជាង ២១០% លើ​ស្រាអូស្រ្តាលី​ដែលនាំចូលមកទីផ្សារចិន


ចាប់ពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ​ទៅ អាជ្ញាធរ​ចិន​នឹង​យក​ពន្ធ​លើ​ស្រា​អូស្ត្រាលី​ដែលនាំចូលមក​ក្នុង​ប្រទេស​ចិន កើនឡើង​ដល់ ២១២% ។ យោងតាមការផ្សាយរបស់ BBC ។
ចិន​នឹង​យក​ពន្ធ​ជាង ២១០% លើ​ស្រាអូស្រ្តាលី​ដែលនាំចូលមកទីផ្សារចិន
ដោយ

ក្រសួង​ពាណិជ្ជកម្ម​ចិន​ និយាយថា ការយកពន្ធ​កើនឡើង​ខ្ពស់នេះ គឺជា​វិធានការ​បណ្ដោះអាសន្ន​ប្រឆាំង​នឹង​ការលក់​ទំនិញ​ថោក​ខ្លាំង ដើម្បី​បញ្ឈប់​ការនាំ​ចូល​ស្រា​អូស្រ្តាលី​ដែល​ផលិត​ដោយ​មាន​ការ​ផ្ដល់​ឧបត្ថម្ភធន (subsidies) ។

ពន្ធ​គយ​ដែលកំណត់ត្រូវយកពី​ផលិតផល​ស្រា​អូស្ត្រាលី មានចាប់ពីត្រឹម ១០៧%​ ដល់​ ២១២% ដែល​បញ្ហា​នេះ​ត្រូវគេមើលឃើញថា នឹង​រឹតតែ​ធ្វើ​ឲ្យ​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និងអូស្ត្រាលី កាន់តែឡើង​កម្ដៅ​ថែមទៀត ។

ប៉ុន្មានខែចុងក្រោយ រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ផ្ដោត​គោលដៅ​ទៅលើ​ការនាំចូល​ពីអូស្ត្រាលី ក្នុងនោះរួមមាន ធ្យូងថ្ម ស្ករ​ស ស្រូវ barley និង​បង្កង ខណៈដែល​ភាពតានតឹងនយោបាយរវាង​ប្រទេសទាំងពីរ​នៅតែបន្ត ។

ចិនចោទថា ស្រាអូស្ត្រាលី​លក់នៅ​ចិន​តម្លៃថោកជាង​លក់​នៅក្នុង​ទីផ្សារ​ក្នុងស្រុករបស់​អូស្ត្រាលី តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ឧបត្ថម្ភធន ប៉ុន្តែ អូស្ត្រាលី​បានច្រាន​ចោល​ការចោទប្រកាន់នេះ ។ 

ចិន​គឺជា​ប្រទេស​គោលដៅ​ដ៏ធំបំផុត​សម្រាប់ការនាំចេញស្រា​របស់អូស្ត្រាលី ដែល​ក្នុង​ពេល ៩ខែ​ដើមឆ្នាំ​២០២០នេះ ការនាំចេញស្រា​អូស្ត្រាលីទៅកាន់​ចិន មានដល់ទៅ​៣៩% នៃ​ការនាំចេញ​ស្រា​សរុប​របស់​អូស្ត្រាលី ៕




អត្ថបទបន្ទាប់


កម្ពុជាគ្រោងដាក់ចេញក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងពេលឆាប់ៗ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសនាពេលថ្មីៗនេះថា នឹងដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈវិធា…

រកឃើញករណីឆ្លងកូវីដ-១៩ លើស្ត្រីម្នាក់ ចំពេលព្រឹត្តិការណ៍លក់ទំនិញ Black Friday

ព័ត៌មាន
នៅចំ​ពេល​ព្រឹត្តិការណ៍​ទិញទំនិញ​បញ្ចុះតម្លៃ Black Friday ពោលគឺ​នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងបណ្ដាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ