ឥទ្ធិពលចិនក្នុងស្ថាប័នអន្តរជាតិធំៗ

ឥទ្ធិពលចិន នៅក្នុងការចូលរួមដឹកនាំស្ថាប័នអន្តរជាតិកំពូលៗរបស់ពិភពលោកខ្លាំងកម្រិតណា?


ជាការពិតណាស់ អស់ពេលជាងប្រាំទសវត្សរ៍បន្ទាប់ពីការត្រឡប់មកអង្គុយកៅអីអង្គការសហប្រជាជាតិវិញ ប្រទេសចិនកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិកាន់តែច្រើន និងក្នុងល្បឿនដ៏លឿនរហ័សដែលមិនធ្លាប់មានពីមុនមកទេ ប៉ុន្តែភាពតានតឹងកាន់តែខ្លាំងជាមួយមហាអំណាចលោកខាងលិចនៅមួយរយៈពេលចុងក្រោយនេះ។
ឥទ្ធិពលចិនក្នុងស្ថាប័នអន្តរជាតិធំៗ
ដោយ

កត្តា​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​អន្តរជាតិ​ចោទ​ជា​សំណួរ​ឡើង អំពី ឥទ្ធិពល និង​អំណាច​របស់​ចិន​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ទាំងនោះ ហើយ​ដែល​ភាគច្រើន​ចិន​ត្រូវ​ប្រឈម​មុខ​និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ដែល​ជា​គូប្រជែង​ដ៏​ធំ​របស់​ខ្លួន​ផង​ដែរ​។

វត្តមាន​របស់​ចិន​ក្នុង​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ ចាប់​កម្រើក​ឡើង​ចាប់ពី​ឆ្នាំ​២០០៦ គ្រា​ដែល​ជនជាតិ​ចិន​ចាប់ផ្តើម​មាន​តួនាទី និង​តំណែង​មួយ​ចំនួន​ក្នុង​ជួរ​អង្គការ និង​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ទាំងនោះ​។ ជាក់ស្តែង គិត​ពី​ពេល​នោះ​២០០៦ រហូត​មក​ទល់​នឹង​ឆ្នាំ​២០២១ មាន​ជនជាតិ​ចិន​មិន​តិច​ជាង ៣០​នាក់​ឡើយ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​តំណែង​ជា​គន្លឹះ​សំខាន់​ៗ​នៃ​អង្គការ​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​។ នេះ​បើ​តាម​គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​អា​មេ​រិ​ក​-​ចិន ដែល​ធ្វើការ​តាមដាន​លើ​ការ​ប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​។

យ៉ាងណាមិញ បើ​គេ​មើល​ជា​ទូទៅ​ចំនួន​មន្ត្រី​ជនជាតិ​ចិន​នៅ​មាន​តិច​ជាង​មន្ត្រី​របស់​ប្រទេស​លោក​ខាងលិច​នៅឡើយ​ទេ​ទស្សនិកជន​!  ពិសេស​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ​កំពូល​ៗ​តែ​ម្តង ដូច​ជា​អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម​។ ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់ ចិន នៅ​ក្នុង​អង្គការ​ស្ថាប័ន​សំខាន់​ៗ នៅ​មាន​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​ប្រទេស​ធំ​ៗ​មក​ពី​លោក​ខាងលិច​។

ទន្ទឹម​នឹង​នេះ ចិន​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​មហាអំណាច​លោក​ខាងលិច​ផង​នោះ ដែល​ពេល​ខ្លះ​បាន​រារាំង ឬ​រំខាន​ដល់​ការ​ចូលរួម​ធ្វើការ​សម្រេចចិត្ត​របស់​ប្រទេស​ចិន ក្នុង​បញ្ហា​សំខាន់​ៗ​។

សូម​ជម្រាប​ថា ចិន​កំពុង​ខិតខំ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ក្នុង​ស្ថាប័ន​អន្តរជាតិ​សំខាន់​ៗ​ទាំងនេះ ធ្វើ​យ៉ាងណា​ឲ្យ​សមាមាត្រ​ទៅ​នឹង​ឥទ្ធិពល​របស់​ប្រទេស​លោក​ខាងលិច ដើម្បី​អាច​មាន​លទ្ធភាព​តទល់​នឹង​គ្នា នៅ​ពេល​មាន​ភាព​តានតឹង​កើនឡើង​កាន់តែ​ខ្លាំង​។ ជាក់ស្តែង បច្ចុប្បន្ន​ចិន​ជា​អ្នក​ផ្តល់​វិភាគទាន​ច្រើន​ជាងគេ​លំដាប់​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​។ ទន្ទឹម​នេះ ចិន​ក៏​កំពុង​ព្យាយាម​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ ដើម្បី​អាច​ងាយស្រួល​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ដ៏​ចម្រូងចម្រាស​រវាង​ខ្លួន​នឹង​ប្រទេស​លោក​ខាងលិច ពិសេស​ជាមួយ​សហរដ្ឋអាមេរិក​តែ​ម្តង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងចំណាយថវិកា ៣,៣ពាន់លានដុល្លារ កាត់បន្ថយភាពក្រីក្រ

ព័ត៌មាន
ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋក្រីក្រ រដ្ឋាភិបាលវៀតណាមនឹងចំណាយថវិកាចំនួន ៣ពាន់ ៣រយលានដុល្លារ ទៅលើកម្មវិធីកាត់បន្ថយភាពក្រីក្ររយៈពេល ៥…

អាមេរិក និងអង់គ្លេស ចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មលើពន្ធដែកថែប និងអាលុយមីញ៉ូម

ព័ត៌មាន
អស់រយៈពេលជិត ៤ ឆ្នាំហើយ ទំនាក់ទំនងពាណិជ្ជកម្មដែកថែប និងអាលុយមីញ៉ូមរវាងមហាអំណាចអាមេរិក និង ចក្រភពអង់គ្លេសមានភាពតានតឹង ក៏ប៉ុន្ដែ ថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ