អាកាសចរចិន

ចលនាធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិរបស់ចិននឹងងើបឡើងវិញនៅឆ្នាំ២០២៣-២០២៥


និយ័តករអាកាសចរណ៍របស់ប្រទេសចិនកាលពីពេលថ្មីៗនេះបាននិយាយថា ប្រទេសចិននឹងផ្តោតលើការពង្រីកជើងហោះហើរក្នុងស្រុក និងការស្ដារឡើងវិញនូវបរិយាកាសធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិក្នុងឆ្នាំ ២០២៣-២០២៥។ ប្រទេសនេះ ក៏បានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ សម្រាប់វិស័យដែលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការដំណើរតាមផ្លូវអាកាសអន្តរជាតិរបស់ចិនឆ្នាំ២០២៣-២០២៥

ចរាចរណ៍​ផ្លូវអាកាស​ក្នុងស្រុក​របស់​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ ដោយសារ​តែ​ការ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​គោលនយោបាយ​គ្មាន​កូ​វី​ដ ឬ Zero-COVID របស់​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​នៅ​ក្នុងស្រុក​។

បើ​យោង​តាម​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន​បានឱ្យ​ដឹង​ថា ផែនការ ៥ ឆ្នាំ ដែល​គិត​ចាប់ពី​ឆ្នាំ ២០២១​ដល់​២០២៥ ត្រូវ​បាន​បែងចែក​ទៅ​ជា​ពីរ​ផ្នែក​។ សម្រាប់​ឆ្នាំ ២០២១-២០២២ ប្រទេស​ចិន​នឹង​បង្រួបបង្រួម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង និង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដូច​ជា​ផ្តោត​លើ​កំណែទម្រង់ និង​ដាក់​ចេញ​វិធានការ​គាំទ្រ​បន្ថែម​ទៀត​។ ដូច្នេះ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​អាច​នឹង​ត្រូវ​បាន​បើក​បង្ហាញ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​។

ដោយឡែក ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៥ ត្រូវ​បាន​គេ​ហៅ​ថា​ជា រយៈពេល​នៃ​កំណើន​សេ​ដ្ច​កិច្ច ដែល​ការ​ផ្តោត​សំខាន់​សម្រាប់​ឆ្នាំ ២០២៣-២០២៥ គឺ​ពង្រីក​ទីផ្សារ​ក្នុងស្រុក ស្តារ​ទីផ្សារ​អន្តរជាតិ និង​កែ​លម្អ​កម្រិត​នៃ​ការ​បើកចំហរ​ឡើង​វិញ​ការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ​។

ក្រៅពី​នេះ អាកាសចរណ៍​ស៊ី​វិល​ចិន​ក៏​បាន​បង្ហាញ​ពី​ផែនការ​ក្នុង​ការ​បង្កើន​ចំនួន​អាកាសយានដ្ឋាន​ក្នុង ប្រទេស​ផង​ដែរ​។ នៅ​ក្នុង​ផែនការ​រយៈពេល​ប្រាំ ៥ របស់​ខ្លួន និយ័ត​ករ​រំពឹង​ថា នឹង​មាន​អាកាសយានដ្ឋាន​ស៊ី​វិល​ចំនួន ២៧០ អាកាសយានដ្ឋាន​នៅ​ចុងឆ្នាំ ២០២៥ ធៀប​នឹង​ចុង ២០២០​មាន​២៤១​អាកាសយានដ្ឋាន​។ ការ​បង្កើន​អាកាស​យាន្ត​ដ្ឋា​ន​នេះ នឹង​បង្កើន​សមត្ថភាព​ដឹក​ទំនិញ​តាម​ផ្លូវអាកាស និង​មានការ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅ​ថា ដ្រូ​ន ផង​ដែរ​។

សូម​ជម្រាប​ថា ក្នុងអំឡុងពេល​មានការ​រាតត្បាត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​ជាងគេ​ទាំង​បី​របស់​ប្រទេស​ចិន​ដូច​ជា Air China, China Eastern Airlines និង China Southern Airlines មានការ​ខាតបង់​យ៉ាងច្រើន​ក្នុង​ត្រីមាស​ជាប់​ៗ​គ្នា នៅ​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​វិធានការ​រឹត​បន្ដឹង របស់​រដ្ឋអំណាច​ចិន​ទប់ស្កាត់​នឹង​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងបង្កើតទីតាំងស្តុក និងដឹកជញ្ជូនទំនិញលក្ខណៈអន្តរជាតិនៅខេត្តព្រះសីហនុ

ព័ត៌មាន
ក្រុមហ៊ុនអ្នកលក់រាយដ៏ធំរបស់ជប៉ុន Aeon មិនត្រឹមតែកំពុងពង្រីកការវិនិយោគផ្សារទំនើបជាច្រើនកន្លែងនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ក្រុមហ៊ុននេះ ក៏…

តើអូមីក្រុងឆ្លងចូលសហគមន៍ នឹងបន្ទច់បង្អាក់ការរីកចម្រើនទេសចរណ៍ផ្ទៃក្នុងកម្ពុជាដែរឬយ៉ាងណា?

ព័ត៌មាន
កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុងក្នុងសហគមន៍ ជាបន្តបន្ទាប់នៅពីរថ្ងៃចុងក្រោយនេះ ដែលកំពុងបង្កក្តីបារម្ភដល់ផែនការស្តា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ