ការវិនិយោគចិន នៅថៃ

ចិនស្នើសុំវិនិយោគនៅប្រទេសថៃកើនឡើង ១០០%


ការដាក់ពាក្យស្នើសុំវិនិយោគរបស់ ក្រុមហ៊ុនចិន ចូលមកកាន់ ប្រទេសថៃ បន្តកើនឡើងឥតឈប់ឈរ រហូតដល់ទៅជាង ១,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០១៩នេះ ដែលមានកំណើនរហូតដល់ទៅ ១០០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការបញ្ជាក់ពី ក្រុមប្រឹក្សាវិនិយោគថៃ កាលពីពេលថ្មីៗនេះ។
ចិនស្នើសុំវិនិយោគនៅប្រទេសថៃកើនឡើង ១០០% (រូបភាព៖ https://www.chiangraitimes.com)
ដោយ

លោកស្រី ដួង ចៃ អគ្គលេខាធិការនៃ ក្រុមប្រឹក្សា​វិនិយោគថៃ បានបញ្ជាក់ថា ជម្លោះពាណិជ្ជកម្ម​រវាងអាមេរិក និងចិន ដែលបាន​អូសបន្លាយ​ពេលអស់​ជាយូរមក​ហើយនោះ បានរុញច្រាន ក្រុមហ៊ុនចិន ឲ្យផ្លាស់ប្តូរ​មូលដ្ឋាន​មកកាន់ប្រទេស​ក្នុងតំបន់​អាស៊ាន រហូតដល់ឆ្នាំ ២០២០​ខាងមុខទៀត។

លោកស្រី បន្តថា ចំពោះពាក្យ​ស្នើសុំវិនិយោគ​របស់ ក្រុមហ៊ុនចិន ត្រូវបានគេ​រំពឹងថា បន្តកើនឡើង​រហូតដល់ទៅ ២,៣ ពាន់​លានដុល្លារអាមេរិក សម្រាប់មួយ​ឆ្នាំពេញ ២០១៩នេះ មានកំណើន ៣០% ធៀបនឹងឆ្នាំមុន។

បើតាមរបាយការណ៍ពី ក្រុមប្រឹក្សាវិនិយោគថៃ បានបង្ហាញឲ្យ​ដឹងថា ក្រុមហ៊ុនចិន ភាគច្រើន ដែលចូលមក​វិនិយោគនៅក្នុង​ប្រទេសថៃ គឺផ្តោតទៅលើ វិស័យឧស្សាហកម្ម​កែច្នៃកៅស៊ូ និងផលិត​សំបក​កង់យានយន្ត។

លោកស្រី ដួងចៃ បន្ថែមថា រាជរដ្ឋាភិបាលថៃ បានរៀបចំ​កញ្ចប់វិនិយោគ​ពិសេសហៅថា Thailand Plus ដែលត្រូវបាន​អនុម័តកាល​ពីពាក់កណ្តាល​ខែកញ្ញាកន្លង​ទៅ ដែលផ្តោតទៅលើ ការផ្តល់​អត្រាពន្ធ​ពិសេស ការរៀប​ចំតំបន់សេដ្ឋកិច្ច​ពិសេស​សម្រាប់ប្រទេសនីមួយៗ ហើយនឹងកិច្ច​សម្របសម្រួល​វិនិយោគ​ជាច្រើនទៀត សម្រាប់បណ្តា​វិនិយោគិនបរទេស។

គួរជម្រាបដែរថា​ ក្រៅពីប្រទេស​ចិន ក៏មាន រោងចក្រ​ឧស្សាហកម្ម​ផលិតធំៗ ដែលភាគច្រើន​ជា រោងចក្រផលិត​គ្រឿង​បង្គុំរថយន្ត ប្លាស្ទិច គ្រឿងចក្រ និងគ្រឿងសង្ហារឹម បាននិងកំពុងធ្វើ​ការផ្លាស់ប្តូរទីតាំងពី ហុងកុង មកកាន់ ប្រទេសថៃ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់គោលដៅ នាំចេញអង្ករ ១លានតោន ជាថ្មី ថានឹងសម្រេចបាន នៅត្រឹមឆ្នាំ២០២២

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសថា ពីគោលដៅថ្មី ដោយបានកំណត់ថា នឹងនាំចេញអង្ករឲ្យបាន១លានតោននៅឆ្នាំ២០២២ ខាងមុខ។ គោលដៅថ្មីនេ…

កម្ពុជានាំចេញផលនេសាទស្រស់ក្នុងរយៈពេល ៩ខែឆ្នាំ២០១៩ នៅតែដាំក្បាលចុះ

ព័ត៌មាន
ការនាំចេញផលនេសាទស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០១៩នេះ សម្រេចបាន ៧ពាន់តោន ស្មើនឹងជាង ៤៦ភាគរយនៃផែនការ ១,៥ ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ