ផ្លូវរថភ្លើង​ចិន-ឡាវ

ផ្លូវរថភ្លើងក្រោមរូងភ្នំ តភ្ជាប់រវាងប្រទេសឡាវ និងចិន ត្រូវបានបញ្ចប់ការសាងសង់ហើយ!


ផ្លូវរថភ្លើងក្រោមរូងភ្នំ ដែលមានប្រវែងជិត ៩គីឡូម៉ែត្រតភ្ជាប់រវាង ប្រទេសឡាវ និងប្រទេសចិន ត្រូវបានបញ្ចប់ជាស្ថាពរហើយបន្ទាប់ពីបានចំណាយពេលសាងសង់ជាង ៣ឆ្នាំទៅហើយ ដែលគម្រោងនេះជាផ្នែកមួយ នៃគម្រោងតភ្ជាប់ផ្លូវរថភ្លើងប្រវែង ៥០៨គីឡូម៉ែត្ររវាងប្រទេសទាំងពីរ ដែលរំពឹងនឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញ​សារព័ត៌មានចិន។
ផ្លូវរថភ្លើងក្រោមរូងភ្នំ តភ្ជាប់រវាងប្រទេសឡាវ និងចិន ត្រូវបានបញ្ចប់ការសាងសង់ហើយ! (រូបភាព៖https://www.globaltimes.cn)
ដោយ

ផ្លូវរថភ្លើង​ក្រោមរូងភ្នំនេះ ត្រូវបាន​សាងសង់​ឡើង បន្ទាប់ពី​ធ្វើការសិក្សា​ស្រាវជ្រាវ និងពិភាក្សា​យ៉ាងល្អិតល្អន់​​ដោយក្រុម​អ្នកជំនាញ ដើម្បីដោះស្រាយ​បញ្ហា​ភូមិសាស្រ្ត​ដ៏មានភាព​ស្មុគស្មាញ និងមាន​ហានិភ័យខ្ពស់។

អ្នកដឹកនាំ​គម្រោងនៃ ក្រុមវិស្វកម្ម​ផ្លូវដែកចិន បានគូស​បញ្ជាក់ថា ផ្លូវរថភ្លើងនេះ នឹងដើរ​តួនាទី​យ៉ាងសំខាន់ និងជា​មូលដ្ឋានគ្រឹះ ក្នុងការគាំទ្រ​ដល់​ខ្សែរថភ្លើង​ទាំងស្រុង ដែលមាន​ប្រវែង​ជាង ៥០០​គីឡូម៉ែត្រ ហើយនៅពេល​ដែលគម្រោង​នេះ​បញ្ចប់ រថភ្លើង នឹងអាច​បើកបរ​ក្នុង​ល្បឿន ១៦០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

លោកបន្តថា នៅពេល​ដែលខ្សែ​រថភ្លើងនេះ​បើកដំណើរការ ប្រជាជន​ក្នុងខេត្ត​យូណាន ប្រទេសចិន នឹងចំណាយ​ពេលធ្វើ​ដំណើរ​ត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ​ ដើម្បី​ទៅកាន់ខេត្ត​ជាប់ព្រំប្រទល់​នឹង​ប្រទេសឡាវ។

គួរបញ្ជាក់ថា គម្រោង​យុទ្ធសាស្រ្ត​ផ្លូវដែក​របស់ ប្រទេសឡាវ និងចិន គឺស្រប​ទៅតាម​គោលដៅ​របស់​ប្រទេស​នីមួយៗ ហើយវាជា​ការបន្ស៊ី​គ្នារវាង គម្រោង​គំនិតផ្តួច​ផ្តើម​ខ្សែក្រវាត់ និងផ្លូវរបស់ ភាគីចិន និងយុទ្ធសាស្រ្ត​របស់ភាគីឡាវ ក្នុង​ការប្រែក្លាយពី ប្រទេស​ឡាវ​ដីគោក​បិទជិត ទៅជា ប្រទេស​មានផ្លូវ​ឆ្លងកាត់ ហើយ​ខ្សែ​រថភ្លើងនេះ ក៏គ្រោងនឹង​ដាក់ដំណើរ​ការ​នៅក្នុង​ឆ្នាំ ២០២១​ខាងមុខ​នេះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ និងជំនួញ ស្នើឲ្យពន្យារពេលអនុវត្តការ​យកពន្ធ ២០% លើចំណេញមូលធនពីការលក់អចលនទ្រព្យ

ព័ត៌មាន
បើគ្មានការប្រែប្រួលអ្វីនោះទេ ពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០% សម្រាប់ការលក់អចលនទ្រព្យ នឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការនៅខែមករាឆ្នា…

ក្នុង​ខែសីហា ការនាំចេញអង្ករកម្ពុជារអិល​ធ្លាក់ចុះខ្លាំង ដល់ទៅប្រមាណ ៣៥%

ព័ត៌មាន
របាយការណ៍ដែលបានបង្ហាញដោយក្រសួងកសិកម្មបានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជានៅខែកក្កដាកន្លងទៅនេះ សម្រេចបានត្រឹមតែជាង២,២ម៉ឺនតោនប៉ុណ្ណោះ ធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ