កិច្ចសហប្រតិបត្តិការ ចិន-ឡាវ

ឡាវ និងចិន ពង្រឹងចំណងកិច្ចសហប្រតិ្តការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ កាន់តែខ្លាំង


រដ្ឋាភិបាលចិន និងឡាវ បានបង្ហាញពីជំហរឹងមាំ និងរួចរាល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈភាគីទាំងពីរ ក៏ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ឡាវ និងចិន ពង្រឹងចំណងកិច្ចសហប្រតិ្តការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ កាន់តែខ្លាំង (រូបភាព៖ www.xinhuanet.com)
ដោយ

នៅក្នុងជំនួប​រវាង លោក សាឡឹមជេ កុម៉ាសិទ្ធ រដ្ឋមន្រ្តី​ការបរទេស​ឡាវ និងលោក វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន នៅក្នុង​ទីក្រុង​វៀងច័ន្ទ ភាគីចិន បានបញ្ជាក់​សារជាថ្មី អំពី ការគាំទ្រ​របស់ចិន សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ១៩ និងបានថ្លែង​អំណរគុណ​ដល់ ភាគី​ឡាវ ដែលបាន​ជួយសម្រប​សម្រួល​ដល់ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​មេរោគ​កូវីដ១៩ កាលពីពេល​ផ្ទុះឡើង​ជាលើក​ដំបូង។

ដោយឡែក ភាគីឡាវ នឹងធ្វើការ​ជាមួយ​ចិន ដើម្បី​សាងសង់​សហគមន៍​រួមគ្នា ហើយ​នឹង​បន្តជំរុញ​គម្រោង​សហប្រតិបត្តិការ​សំខាន់ៗ​បន្ថែម​ទៀត ជាពិសេស គឺគាំទ្រដល់​ ការផ្សា​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រទេស​ចិន ជាមួយ​នឹង​អាស៊ាន​ឲ្យកាន់តែ​ខ្លាំងក្លា។

ជាចុងក្រោយ ភាគីទាំង ២ ក៏បានយល់​ព្រម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ នៅក្នុង​វិស័យ​សេដ្ឋកិច្ច ក្រោម​គំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់ និងផ្លូវ និងបង្កើត​សហគមន៍​រួមគ្នា ដើម្បី​ការអភិវឌ្ឍ​ជាតិ​នៃប្រទេស​ទាំងពីរ ជាពិសេស គឺមាន​ការលើកលែង​ពន្ធពិសេស សម្រាប់ទំនិញ ៩៧% នៃមុខ​ទំនិញ​ជាប់ពន្ធ នាំចូល​មកពី​ប្រទេសឡាវ មកកាន់​ចិន និងការនាំចូល​ទំនិញ​កសិកម្ម​ជាច្រើន​បន្ថែម​ទៀតមក​កាន់​ប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ បន្តព្យាយាមទាក់ទាញការវិនិយោគពីបរទេស ទោះស្ថានភាពក្នុងប្រទេសកំពុងវឹកវរ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃ បាននិងកំពុងធ្វើការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្នែកពន្ធ ដោយមានការកែសម្រួលលើការលើកទឹកចិត្តផ្នែកពន្ធពិសេស សម្រាប់វិនិយោគិ…

អ្នកជំនាញស្រូវអង្ករ៖ ក្រោយទឹកជំនន់តម្លៃស្រូវអាចនឹងកើនខ្ពស់ជាងមុន

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យស្រូវអង្ករបានរំពឹងថា បន្ទាប់ពីទឹកជំនន់នេះទៅ តម្លៃស្រូវអង្ករ អាចនឹងឡើងថ្លៃខ្ពស់ជាងមុន ព្រោះថា បញ្ហាគ្រោះទឹកជំនន់នេះ មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ