ប្រទេសចិន

ប្រទេសចិននាំមុខប្រទេសផ្សេងៗទៀតក្នុងការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក


ការលក់រថយន្តអគ្គិសនី (EV) បានកើនឡើងបីដងក្នុងរយៈពេល៣ឆ្នាំមកនេះ ពោលគឺកើនពីចំនួនរថយន្តអគ្គិសនីថ្មីដែលលក់បានជិត ៣ លានគ្រឿងនៅក្នុងឆ្នាំ២០២០ ទៅដល់ ១០លានគ្រឿងកាលពីឆ្នាំ២០២២។ គេបានគិតជាមធ្យមភាគថា ក្នុងចំណោមរថយន្តថ្មីចំនួន ២០ គ្រឿង ដែលបានលក់ចេញនៅជុំវិញពិភពលោកក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនី ៣គ្រឿងហើយក្នុងនោះ ហើយចិនគឺជាអ្នកនាំមុខគេ នៅក្នុងការលក់រថយន្តអគ្គិសនីទាំងនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាល់ហ្សាសេរ៉ា។
ប្រទេសចិននាំមុខប្រទេសផ្សេងៗទៀតក្នុងការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក
ដោយ

គោលនយោបាយ និងការកម្រិតស្តង់ដារនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលមួយចំនួន បានជួយពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី ដោយនៅត្រឹមចុងឆ្នាំ២០២៣នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករថា រថយន្តអគ្គិសនីប្រហែល ១៤ លានគ្រឿងនឹងត្រូវបានលក់នៅឆ្នាំនេះ ពោលគឺកើនឡើង ៣៥% បើធៀបនឹងឆ្នាំ២០២២។

ទីភ្នាក់ងារ IEA បានបង្ហាញទិន្នន័យសង្ខេបពីការលក់រថយន្តអគ្គិសនីចន្លោះពីឆ្នាំ២០១០ដល់ឆ្នាំ២០២២ ក្នុងចំណោមប្រទេសមួយចំនួន។ ក្នុងនោះ ប្រទេសចិនលក់បានច្រើនជាងគេបំផុតរហូតដល់ ៥៨% នៃការលក់រថយន្តអគ្គិសនីថ្មីនៅទូទាំងពិភពលោក។

ទីភ្នាក់ងារ IEA បានបង្ហាញថា ក្នុងអំឡុងឆ្នាំ២០២២ រថយន្តអគ្គិសនីថ្មីចំនួនជិត ៦ លានគ្រឿងត្រូវបានលក់នៅទូទាំងប្រទេសចិន ជាហេតុនាំឱ្យមានកំណើនជាង ៨០% បើធៀបនឹងឆ្នាំ២០២១។ សមាគមក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានប៉ាន់ប្រមាណការលក់រថយន្តប្រភេទនេះថានឹងកើនឡើងថែមទៀត រហូតដល់ ៧ លានគ្រឿង។

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន រួមទាំងក្រុមហ៊ុន ប៊ីវ៉ាយឌី (BYD/Build Your Dreams) និងក្រុមហ៊ុន អេសអេអាយស៊ី-ជីអេម-អ៊ូលីង (SAIC-GM-Wuling) ដែរនោះ បានប្រឹងប្រែងផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ ឥឡូវនេះ ពួកគេបានក្លាយជាអ្នកផលិត និងនាំចេញរថយន្តដ៏ធំបំផុតក្នុងពិភពលោក។

ដោយហេតុថាប្រទេសចិនជាទីផ្សាររថយន្តដ៏ធំបំផុតនៅក្នុងពិភពលោក, គេរំពឹងថា ការកើនឡើងដ៏ឆាប់រហ័សនៃការលក់រថយន្តអគ្គិសនី នឹងជួយកាត់បន្ថយការបំភាយឧស្ម័នការបូនិកនៅប្រទេសចិនដែលជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងគេបំផុតក្នុងពិភពលោក។

បើប្រៀបធៀបអត្រានៃការលក់រថយន្តអគ្គិសនីនៅក្នុងពិភពលោក ការលក់នៅក្នុងប្រទេសចិនមាន ២៩%, នៅអឺរ៉ុបមាន ២១%, នៅសហរដ្ឋអាមេរិកមាន ៨% និងប្រហែល ២% ទៀតនៅទូទាំងពិភពលោក៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


រាជរដ្ឋាភិលបាលលើកលែងពន្ធលើអចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន ៤ រហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យក្នុងក្រុង ដែលទើបបង្កើតថ្មីចំនួន៤ រហូតដល់ដំណាច់ឆ្នាំ២០២៣ ហើយសម្រាប់ម្ចាស់អចលនទ្រព្យ ដែលប…

ការដាច់ចរន្តអគ្គិសនីញឹកញាប់នៅវៀតណាមប៉ះពាល់មជ្ឈមណ្ឌលផលិតកម្មបរទេស រហូតដល់មានការតវ៉ា

ព័ត៌មាន
កាលពីថ្ងៃចន្ទ មន្ត្រីមួយចំនួនបាននិយាយថា ការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់នៅប្រទេសវៀតណាមបានប៉ះពាល់ដល់សួនឧស្សាហកម្មក្នុងខេត្តភាគខាងជើងរបស់ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ