ទីផ្សារទំនិញប្រណីតនៅចិនកើនឡើង

ទីផ្សារទំនិញប្រណីតនៅចិនកើនដល់តម្លៃជិត ៧៤ ពាន់លានដុល្លារនៅឆ្នាំ២០២១


អ្នកប្រើប្រាស់ជនជាតិចិនកំពុងចំណាយកាន់តែច្រើនលើទំនិញប្រណីតនៅប្រទេសរបស់ខ្លួន ទោះបីជាពួកគេមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានដោយងាយស្រួល ដោយសារតែការរឹតត្បិតទាក់ទងនឹងជំងឺរាតត្បាតក៏ដោយ។
ទីផ្សារទំនិញប្រណីតនៅចិនកើនឡើង
ដោយ

ការ​លក់ទំនិញ​ប្រណីត​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង ៣៦% ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ជិត ៧៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​ធៀប​នឹង​ឆ្នាំ​២០២០ ហើយ​ការ​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​កាត​ល​ពី​ឆ្នាំ ២០១៩ មុន​ពេល​ជំងឺ​រាតត្បាត​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​គ្រប់គ្រង និង​ប្រឹក្សា​យោបល់ Bain & Company របស់​សហរដ្ឋអាមេរិក​។

ការ​លក់ទំនិញ​ប្រណីត​ៗ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​តែ​មានការ​កើនឡើង បើ​ទោះបីជា​ការ​លក់រាយ​ជា​រួម​នៅ​ក្នុង​ប្រទេស​នេះ​មានការ​ដាំ​ក្បាល​ចុះ​ក្ដី គិត​ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​បាន​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ ២០២០​មក​។ ទោះ​យ៉ាងណាមិញ ទិន្នន័យ​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​ទីផ្សារ​ក្នុងស្រុក​របស់​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​គោលដៅ​ដ៏​សំខាន់​សម្រាប់​ម៉ាក​យីហោ​ល្បី​ៗ​អន្តរជាតិ​ផង​ដែរ​។ ជាក់ស្ដែង ចំណែក​ទីផ្សារ​របស់​ចិន​នៃ​ទីផ្សារ​ប្រណីត​ពិភពលោក​បាន​កើនឡើង​ដល់​ប្រហែល ២១% ក្នុង​ឆ្នាំ ២០២១ កើនឡើង​ពី​ប្រហែល ២០% ក្នុង​ឆ្នាំ ២០២០​។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Bain & Company ក៏​រំពឹង​ដែរ​ថា កំណើន​នេះ​នឹង​បន្ត​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ចិន​ក្លាយជា​ទីផ្សារ​ទំនិញ​ប្រណីត​ធំ​បំផុត​របស់​ពិភពលោក​នៅ​ឆ្នាំ ២០២៥​។ ខណៈ​ពលរដ្ឋ​វណ្ណៈ​កណ្តាល​ក្នុង​ប្រទេស​នេះ​ក៏​កំពុង​កើនឡើង ហើយ​ការ​កើន​ឡើងជា​មធ្យម​នៃ​ប្រាក់​ចំណូល​បន្ទាប់​ពី​បង់ពន្ធ​ផ្សេង​ៗ​របស់​ពលរដ្ឋ​ចិន ក៏​នៅ​តែ​ខ្ពស់​ជាង​អតិផរណា​ផង​ដែរ​។

គួរ​ដឹង​ថា កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ទីផ្សារ​ប្រណីត​នៅ​ចិន គឺ​ការ​រីក​លូតលាស់​នៃ​ហាង​លក់ទំនិញ​លើកលែង​ការ​បង់ពន្ធ​នៅ​ក្នុង​ខេត្ត​ហៃ​ណា​ន ប្រ​ទស​ចិន​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​កាត់​បន្ថយពន្ធ និង​ដាក់​ចេញ​នូវ​វិធានការ​ងាយស្រួល​ដល់​អាជីវកម្ម​ផ្សេង​ទៀត ក្នុង​គោលបំណង​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​កំពង់​ផែពាណិជ្ជកម្ម​សេរី និង​មជ្ឈមណ្ឌល​ប្រើប្រាស់​អន្តរជាតិ​។

យ៉ាងណាមិញ អ្នកវិភាគ​មួយ​ចំនួន​រំពឹង​ថា គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល នឹង​ជួយ​ដល់ទី​ផ្សារ​លើកលែង​ពន្ធ​ក្នុងស្រុក​របស់​ប្រទេស​ចិន​កើនឡើង​ជិត ៤​ដង ដល់​ជិត ៣៧​ពាន់​លាន​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ ២០២១ និង ២០២៥ ជាមួយនឹង​ការ​បើកហាង​ទំនិញ​លើកលែង​ពន្ធ​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​របស់​ចិន​ដូច​ជា ទីក្រុង​ប៉េ​កាំ​ង​, ធាន​ជី​ន និង សៀង​ហៃ​ជាដើម​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតខ្លួនចេញពីអ៊ុយក្រែន ក្រោយបារម្ភពីសង្គ្រាមអាចផ្ទុះឡើង

ព័ត៌មាន
ភាពតានតឹងរវាងរុស្សី និង អ៊ុយក្រែន៖ សហរដ្ឋអាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីអ៊ុយក្រែន។ ក្រសួងការបរទេសសហរដ្ឋអាមេរិក …

ថៃនាំចេញអង្ករចំនួន ១ពាន់តោន ទៅកាន់ប្រទេសចិនតាមផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនជាលើកដំបូង

ព័ត៌មាន
រយៈពេលមិនដល់ ១ ខែផង បន្ទាប់ពីប្រទេសថៃបានចរចាជាមួយរដ្ឋាភិបាលឡាវ និងចិន សម្រាប់កិច្ចសហប្រតិបត្តិការភស្តុភារកម្ម និងការដឹកជញ្ជូនទំនិញឱ្យកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ