ទីផ្សារ​ប្រើប្រាស់ទំនិញរបស់ចិន

ចិន អាចនឹងជំនួសតំណែងអាមេរិក ជាទីផ្សារទំនិញប្រើប្រាស់ធំជាងគេបង្អស់នៅលើសកលលោក


វិស័យលក់ទំនិញបោះដុំ និងលក់រាយ នៅក្នុងប្រទេសចិន សម្រេចបានទំហំទឹកប្រាក់បានប្រមាណ ៦,២ទ្រីលានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩កន្លងទៅ ដែលតួលេខនេះ បង្ហាញថា ការចំណាយរបស់ចិន នៅពីក្រោយការចំណាយរបស់អាមេរិកតែប្រមាណ ២០០ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយគេរំពឹងដែរថា ចិននឹងជំនួសតំណែងអាមេរិក ក្លាយទៅជាទីផ្សារទំនិញប្រើប្រាស់ធំជាងគេបង្អស់នៅលើសកលលោក នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានចិន South China Morning Post កាលពីពេលថ្មីៗនេះ។
ទិវាទិញទំនិញ Single’s Day របស់ចិន សម្រចការទិញលក់ជាង ៧៤ពាន់លានដុល្លារអាមេរិក (រូបភាព៖people.cn)
ដោយ

លោក លាន វៃលាំង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃ ទីភ្នាក់ងារ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​កំពូល​របស់​ប្រទេសចិន បានគូស​បញ្ជាក់ថា ប្រទេសចិន នៅតែ​បន្ត​បង្ហាញ​ពីទំនុកចិត្ត ក្នុង​ការ​ជំរុញ​ទីផ្សារ​ប្រើប្រាស់​ទំនិញ​របស់ខ្លួន​ឲ្យវ៉ាដាច់​ទីផ្សារ​អាមេរិក នាពេល​ឆាប់ៗខាងមុខ។

កាលពីពេលមុន អាជ្ញាធរចិន​ពុំដែល​ធ្វើការប្រៀប​ធៀប​យ៉ាង​ដូច្នេះនោះឡើយ ដោយសារតែ​ក្តីព្រួយ​បារម្ភ​ខ្លាចមាន​ជម្លោះសងសឹក រវាង​ប្រទេស​ទាំងពីរ តែយ៉ាងណា នៅពេលនេះ ចិន បានកំណត់​ទស្សនវិស័យ​នេះ ជាផ្នែក​មួយ​នៃយុទ្ធសាស្រ្ត​ពង្រឹង​ទីផ្សារ​ក្នុងស្រុក ដែលនឹងដាក់​ឲ្យ​អនុវត្ត​នៅក្នុង ផែនការ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ ២០២១-២០២៥ និងទស្សនវិស័យ​សម្រាប់​ឆ្នាំ ២០៣៥។

លោក លាន វៃលាំង បញ្ជាក់ថា វាជាលើកទី ១ហើយ សម្រាប់​ប្រទេសចិន​ ដែល​វិស័យ​លក់ដុំ និងរាយនេះ សម្រេច​បានលើស ៦ទ្រីលាន​ដុល្លារអាមេរិក​ដែលមាន​កំណើន​ដល់ទៅ​ ៤២% ធៀបនឹង​ឆ្នាំ ២០១៥ ហើយ​ប្រទេសចិន ត្រូវតែ​បន្តទាញ​អត្ថប្រយោជន៍ពី ទីផ្សារ​ខ្នាតយក្ស​របស់​ខ្លួន និងសាងសង់​ប្រព័ន្ធ​ទីផ្សារ​ដែលមាន​គុណភាព​ខ្ពស់ ក្នុងរយៈពេល ៥ឆ្នាំ។

អាជ្ញាធរចិន នៅតែបង្ហាញ​ក្តី​សង្ឃឹម​ទៅលើ សមត្ថភាព​​ទីផ្សារ​ក្នុងស្រុក ថាអាច​នឹងបន្ត​ទាក់ទាញ​វិនិយោគិន​ពីបរទេស ហើយសង្ឃឹម​នឹង​អាច​រកឃើញ កត្តាជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​បន្ថែម​ទៀតពី ទីផ្សារ​ក្នុងស្រុក និងបច្ចេកវិទ្យា​ដែល​រីកលូតលាស់​ឡើង​ក្នុង​ប្រទេសចិន។

គួររម្លឹកដែរថា កាលពីពេលថ្មីៗ​នេះ ប្រទេសចិន បានបង្ហាញ​នូវ​មហិច្ឆតា ប្រែក្លាយ​ខ្លួន​ទៅជា មហាអំណាច​សេដ្ឋកិច្ច​លេខ១ នៅលើ​សកលលោក ត្រឹមឆ្នាំ ២០៣៥​ខាងមុខ ហើយនឹង​វ៉ាដាច់ សហរដ្ឋ​អាមេរិក ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ដ៏ខ្លាំងក្លា​របស់​ខ្លួន ដែលប្រកាស​ឡើង​ដោយ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅក្នុង​ទស្សនវិស័យ និងគោលដៅ ឆ្នាំ ២០៣៥ សម្រាប់​ប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ថា វ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac មិនទាន់អាចកំណត់ប្រសិទ្ធភាពបាននៅឡើយទេ

ព័ត៌មាន
ក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី Bio Farma បាននិយាយកាលពីថ្ងៃ អង្គារសប្ដាហ៍នេះថា ប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ដែលផ…

សហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំជាងគេបំផុតរបស់វៀតណាម សម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ព័ត៌មាន
សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារធំជាងគេបំផុតសម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសវៀតណាម ដោយគិតចាប់ពីខែមករា ដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ