ចិន-អាមេរិក

ចិននាំមុខអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប


ប្រទេសចិន នៅឆ្នាំ២០២០ បាននាំមុខសហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់សហភាពអឺរ៉ុប ដោយការនាំចេញ-នាំចូលរវាងចិន និងអឺរ៉ុប នៅតែមានកំណើន បើទោះបីជាមានមេរោគរាតត្បាតកូវីដ-១៩ ក៏ដោយ។ នេះបើតាមសារព័ត៌មានអន្តរជាតិជាច្រើននាពេលថ្មីៗនេះ។
ចិននាំមុខអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប
ដោយ

បើតាមទិន្នន័យពឺអឺរ៉ុប បានឲ្យដឹងថា សហភាពអឺរ៉ុបបាននាំចូលទំនិញពីប្រទេសចិននៅឆ្នាំ២០២០ មានការកើនឡើង៥,៦% ដោយមានតម្លៃជាទឹកប្រាក់សរុបក្នុងរង្វង់ជាង៤៦៥ ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសចិនវិញក៏បានកើនឡើង២,២%ដែរ ដោយមានក្នុងទំហំទឹកប្រាក់សរុបជាង២៤៥ ពាន់លានដុល្លារអាមេរិក។ ខណៈដែលការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសចិនវិញក៏បានកើនឡើង២,២%ដែរ ដោយមានក្នុងទំហំទឹកប្រាក់សរុបជាង២៤៥ ពាន់លានដុល្លារអាមេរិក។ 

នៅក្នុងពេលជាមួយគ្នានោះ អាមេរិកដែលធ្លាប់តែជាប្រទេសកំពូលដៃគូពាណិជ្ជកម្មរបស់អឺរ៉ុបនោះ ត្រូវបានប្រទេសចិននាំមុខវិញហើយនៅឆ្នាំ២០២០ ដោយអាមេរិកមានទំហំពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបប្រមាណតែ ជាង ៦៧៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺមានតិចជាងទំហំពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបប្រមាណជាង៣៧ពាន់លានដុល្លារអាមេរិក។

ចក្រភពអង់គ្លេសត្រូវបានគេចាត់ថ្នាក់ថាគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់សហភាពអឺរ៉ុបបន្ទាប់ពីអាមេរិក និងចិន។ ក៏ប៉ុន្ដែ ដោយសារតែមានរងផលប៉ះពាល់ពីកត្តារួមផ្សំ រួមមាន មេរោគរាតត្បាត និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប បានធ្វើឲ្យសហភាពអឺរ៉ុបមានការធ្លាក់ចុះការនាំចេញទំនិញទៅអង់គ្លេសប្រមាណ ជាង១៣% ខណៈការនាំចូលទំនិញពីអង់គ្លេសមកវិញក៏ធ្លាក់ចុះប្រមាណ ១៤%ដែរ កាលពីឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ៤,៨%នៅឆ្នាំ២០២០ជាការធ្លាក់ចុះអាក្រក់បំផុតនៅរយៈពេលជាង១ទសវត្សរ៍មកនេះ

ព័ត៌មាន
ធនាគារកណ្តាលជប៉ុននាពេលថ្មីៗនេះ បានបង្ហាញរបាយការណ៍ថ្មីមួយ ស្តីពីការដាំក្បាលចុះខ្លាំងនូវទំហំផលិតផលក្នុងស្រុកសរុប ឬGDP របស់ជប៉ុនធ្លាក់ចុះ…

គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់កម្ចីការប្រាក់ទាបជិត១,៧ ពាន់លានដុល្លារជួយកម្មករនិងSME

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តកម្មវិធីកញ្ចប់ថវិកាកម្ចីការប្រាក់ទាបប្រមាណជិត១ពាន់៧រយលានដុល្លារបន្ថែមទៀត ដើម្បីជួយដល់កម្មករធ្វើការក្នុងសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ