ភាពតានតឹងនៅក្នុងតំបន់កោះតៃវ៉ាន់

តៃវ៉ាន់ថាចិនបញ្ចូនយន្តហោះចម្បាំងជិត៤០គ្រឿងចូលដែនអាកាសរបស់ខ្លួន


អាជ្ញាធរកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យទី២៣មករាបានរាយការណ៍អំពីការបញ្ចូនយន្តហោះចម្បាំងរបស់ចិនចំនួន៣៩គ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ ដែលខ្លួនបានហៅថា ជាការឈ្លានពានដែនអាកាសទ្រង់ទ្រាយធំមួយ រាប់ចាប់តាំងពីការបញ្ចូនយន្តហោះលើកចុងក្រោយរបស់ប៉េកាំងកាលពីខែតុលាឆ្នាំ២០២១មក។
ភាពតានតឹងនៅក្នុងតំបន់កោះតៃវ៉ាន់
ដោយ

បញ្ជូន​យន្តហោះ​ចម្បាំង​រាប់​សិប​គ្រឿង​ឲ្យ​ហោះ​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​នេះ​ធ្វើ​ឡើង នៅ​ស្រប​ពេល​សហរដ្ឋអាមេរិក កំពុង​បង្កើន​សកម្មភាព​យោធា ជាមួយនឹង​ការ​ចល័ត​នាវាចម្បាំង​របស់​ខ្លួន នៅ​ក្នុង​តំបន់​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ កោះ​តៃវ៉ាន់​ក្នុង​ពេល​ជាង​មួយ​ឆ្នាំ​មកនេះ តែង​រាយការណ៍​ពី​សកម្មភាព​របស់​យន្តហោះ​ចម្បាំង​ចិន រំលោភ​មក​លើ​ដែនអាកាស​របស់​ខ្លួន ដែល​ភាគច្រើន​កើត​ឡើងជា​ញឹកញាប់​នៅ​ភាគ​និរតី​នៃ​ដែនអាកាស​។

កោះ​តៃវ៉ាន់​តែង​ហៅ​សកម្មភាព​យោធា​ដដែល​ៗ​របស់​ចិន ជា​ការ​រៀបចំ​ឡើង​ដើម្បី​ចង់​បំបាក់កម្លាំង​របស់​តៃវ៉ាន់ បង្ក​ភាព​តានតឹង​ម្តង​ហើយ​ម្តងទៀត ហើយ​ក៏​ដើម្បី​សាកល្បង​ការ​ឆ្លើយ​តប​របស់​តៃវ៉ាន់​ផង​ដែរ​។

បើ​យោង​តាម​បើ​តាម​អាជ្ញាធរ​កោះ​តៃវ៉ាន់ សកម្មភាព​របស់​យោធា​ចិន​លើក​នេះ រួម​បញ្ចូល​វត្តមាន​យន្តហោះ​ចម្បាំង​ប្រដេញ​ចំនួន ៣៤​គ្រឿង យន្តហោះ​ចម្បាំង​អេ​ឡិច​ត្រូ​និក ៤​គ្រឿង និង យន្តហោះ​ទម្លាក់​គ្រាប់បែក​១​គ្រឿង​ផង​ដែរ​។ បើ​តាម​ផែនទី​ដែល​ក្រសួងការពារជាតិ​តៃវ៉ាន់​បង្ហាញ​លើ​គណនី Twitter របស់​ខ្លួន យន្តហោះ​ទាំងនោះ​បាន​ហោះហើរ​នៅ​ភាគ​ឦសាន​នៃ​កោះ Pratas ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ដីគោក​។

ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់​បន្ត​ថា ពួក​គេ​បាន​ឆ្លើយ​តប​ដោយ​ប​ញ្ចូ​ន​យន្តហោះ​ចម្បាំង​ឲ្យ​ហោះ​ទៅ ព្រមាន​យន្តហោះ​ចិន​ដើម្បី​ចេញពី​ដែនអាកាស​របស់​ខ្លួន​ផង​ដែរ ខណៈ​ប្រព័ន្ធ​មី​ស៊ី​ល​ត្រូវ​បាន​ដាក់​ពង្រាយ តាមដាន​សកម្មភាព​របស់​យន្តហោះ​ចម្បាំង​ចិន​ជាប់​ជា​និច្ច​។

មិន​ទាន់​មានការ​ឆ្លើយ​តប​ភ្លាម​ៗ​ណាមួយ​ឡើយ​ពី​សំណាក​ក្រុង​ប៉េ​កាំ​ង​នៅឡើយ​ទេ ប៉ុន្តែ​ជា​រឿយ​ៗ​សកម្មភាព​ដដែល​ៗ​របស់​ទ័ពអាកាស​ចិន​ត្រូវ​បាន​រដ្ឋអំណាច​ប៉េ​កាំ​ង​អះអាង​ថា ជា​ការ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ប៉ុណ្ណោះ​។

គួរ​កត់​សម្គាល់ថា ការ​ហោះហើរ​ជា​ថ្មី​របស់​ទ័ពអាកាស​ចិន​មក​លើ​កោះ​តៃវ៉ាន់ ធ្វើ​ឡើង​ស្រប​ពេល​កងទ័ពជើងទឹក​អាម៉េរិក​និង​ជប៉ុន កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ហ្វី​លី​ពី​ន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែនទឹក​ភាគ​ខាងកើត​កោះ​តៃវ៉ាន់​។ បើ​តាម​កង​នាវាចរណ៍​អា​មេ​រិ​ក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក សមយុទ្ធ​លើក​នេះ​រួម​បញ្ចូល​វត្តមាន​នាវា​ផ្ទុក​យន្តហោះ​ទំនើប​ចំនួន​ពីរ​គ្រឿង​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនាំចេញអង្ករចំនួន ១ពាន់តោន ទៅកាន់ប្រទេសចិនតាមផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនជាលើកដំបូង

ព័ត៌មាន
រយៈពេលមិនដល់ ១ ខែផង បន្ទាប់ពីប្រទេសថៃបានចរចាជាមួយរដ្ឋាភិបាលឡាវ និងចិន សម្រាប់កិច្ចសហប្រតិបត្តិការភស្តុភារកម្ម និងការដឹកជញ្ជូនទំនិញឱ្យកា…

តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្លាំង ចំពេលភាពតានតឹងនៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា

ព័ត៌មាន
តម្លៃប្រេងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃចន្ទក្នុងសប្តាហ៍នេះ ដោយសារការព្រួយបារម្ភអំពីផលរំខានចំពោះការផ្គត់ផ្គង់ ស្របពេលដែលមានភាពតានតឹងកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ