ចិនត្រៀមសាងសង់អាកាសយានដ្ឋានថ្មី

ចិនត្រៀមសាងសង់អាកាសយានដ្ឋានថ្មីនៅក្បែរកោះតៃវ៉ាន់ ចំពេលភាពតានតឹងកំពុងកើនឡើង


ទោះបីកំពុងមានភាពតានតឹងផ្នែកនយោបាយនិងយោធា ជាមួយកោះតៃវ៉ាន់ ជាពិសេសភាពតានតឹងនៅក្បែរតំបន់ច្រកសមុទ្ររបស់កោះតៃវ៉ាន់ក្ដី ក៏រដ្ឋអំណាចក្រុងប៉េកាំងនៅតែបន្តផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្បែរតំបន់នោះដដែល។ ជាក់ស្តែង បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិនបានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនកំពុងរៀបចំសាងសង់ព្រលានយន្តហោះថ្មីមួយនៅក្បែរកោះតៃវ៉ាន់នេះ។ ដែលគម្រោងអាកាសយាន្តដ្ឋានថ្មីនេះ នឹងចំណាយទឹកប្រាក់ជាង ៤៦០លានដុល្លារអាមេរិក។
កម្មករកំពុងតែសាងសង់អាកាសយានដ្ឋានថ្មីនៅប្រទេសចិន(រូបភាព៖ស៊ិនហួរ)
ដោយ

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​ខេត្ត​ហ្វូ​ចៀន របស់​ចិន ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​ថ្មី​នេះ គ្រោង​នឹង​សាងសង់​ឡើង នៅ​ចន្លោះ​កោះ​ដា​សា​(Dasa) និង​ស៊ា​វ​ហ្សា (Xaosha) នៅ​ក្បែរ​ឆ្នេរសមុទ្រ​ខាងកើត​នៃ​ស្រុក​ភីង​តាន់ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​នោះ​ទេ​។ គម្រោង​អាកាស​យាន្ត​ដ្ឋា​ន​ថ្មី​នេះ គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​អស់ ៣​ពាន់​លាន​យ័ន ឬ​ស្មើនឹង​ជាង ៤៦០​លាន​ដុល្លារ​អា​មេ​រិ​ក​។

យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ការ​សាងសង់​នឹង​ច្បាប់​ផ្តើម​នៅ​ពេល​ណា ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក​ចិន​បាន​ចុះ​ផ្សាយ​ថា អាកាសយានដ្ឋាន​នេះ នឹង​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់ ជា​មជ្ឈមណ្ឌល​អាកាសចរណ៍ និង​ភស្តុ​ភារ​កម្ម​ដ៏​សំខាន់ ក្នុង​ទំនាក់ទំនង​រវាង​ចិន​នឹង​កោះ​តៃវ៉ាន់​។

ផ្ទុយ​ទៅ​វិញ សម្រាប់​កោះ​តៃវ៉ាន់ នេះ​មិនមែន​ជា​ទំនាក់ទំនង​ល្អ​នោះ​ទេ តែ​វា​ជា​ការ​គម្រាមកំហែង​ទៅ​វិញ​។ ជាក់ស្តែង ក្រុង​តៃប៉ិ បាន​ឆ្លើយ​តប​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ដែល​ចិន​អះអាង​ថា មាន​ភាព​សំខាន់​សម្រាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​នេះ គឺជា​ការ​អះអាង​តែ​ម្ខាង​ប៉ុណ្ណោះ​។ 

សម្រាប់​ក្រុម​អ្នក​រិះគន់​វិញ ប្រការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈពេល​វែង​របស់​ក្រុង​ប៉េ​កាំ​ង ក្នុង​ការ​ឈាន​មក​គ្រប់គ្រង​និង​ពង្រីក​ឥទ្ធិពល​មក​លើ​កោះ​តៃវ៉ាន់​។

សូម​ជម្រាប​ថា ចាប់តាំងពី​ឆ្នាំ ២០១១​មក ប្រទេស​ចិន​បាន​ចំណាយ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ក្បែរ​តំបន់​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ ហើយ​ថែម​ទាំង​ធ្លាប់​បាន​បង្ហើប​ពី​គម្រោង​ចង់​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​ដើម្បី​ត​ភ្ជាប់​ដែនដី​ប្រទេស​ចិន​ជាមួយ​កោះ​តៃវ៉ាន់​ទៀត​ផង​។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុប គ្មានផែនការទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ឡើយ!

ព័ត៌មាន
សហភាពអឺរ៉ុបអត់មានគម្រោងទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលបង្កើតឡើងដោយក្រុមតាលីបង់ភ្លាមៗនោះទេ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះ ប៉ុន្តែស…

មេធំក្រុមហ៊ុន Huawei ប្ដេជ្ញាដណ្ដើមយកតំណែងកំពូលស្មាតហ្វូនលក់ដាច់បំផុតក្នុងពិភពភពលោកត្រឡប់មកវិញ

ព័ត៌មាន
ប្រធានក្រុមហ៊ុន Huawei Technologies បានប្រកាសក្ដែងៗនាពេលថ្មីៗនេះថា ក្រុមហ៊ុនខ្លួននឹងមិនបោះបង់ចោលការផលិតទូរស័ព្ទជាដាច់ខាត និងនៅតែបន្ដម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ