កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ចិនស្នើចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ CPTPP ប៉ុន្ដែអាចជួបការលំបាកពីសមាជិកដទៃ


នៅទីបំផុត ប្រទេសចិន បានសម្រេចស្នើសុំជាផ្លូវការហើយ ដើម្បីចូលរួមកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CPTPP) ប៉ុន្ដែ ការសម្រេចបើកទ្វារឲ្យចិនចូល ឬមិនឲ្យចូលនោះ គឺត្រូវមានការប្រជុំសម្រេចពីប្រទេសសមាជិកទាំង១១ នៃកិច្ចព្រមព្រៀងនេះជាមុនសិន។ យ៉ាងណាក៏ដោយចុះ ការឈានទៅសម្រេចយល់ព្រមឲ្យចិនចូលរួមកិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា ទំនងជាអាចនឹងជួបការលំបាកច្រើន។
ចិនស្នើចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ CPTPP
ដោយ

នៅ​មុន​ការ​ដាក់​ស្នើ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CP TPP ជា​ផ្លូវការ ប្រទេស​ចិន​ថ្មី​ៗ​នេះ ក៏​ទើបតែ​បាន ព្យាយាម​សុំ​ការ​អន្តរាគមន៍​ពី​អូស្ត្រាលី ដើម្បី​ជួយ​សម្របសម្រួល​ខ្លួន ក្នុង​ការ​ទទួល​បាន​សមាជិកភាព​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ​ផង​ដែរ​។

លោក វ៉ាង វិ​ន​តៅ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន បាន​និយាយ​ថា ក្រុង​ប៉េ​កាំ​ង​កំពុង​ស្វែងរក​លទ្ធភាព​ចូលរួម​ជា​សមាជិក​ទី​១២ នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់​ថា CPTPP ដោយ​បាន​ដាក់​សំណើ និង​ឯកសារ​ពាក់ព័ន្ធ​ទៅ​កាន់​ភាគី​ប្រទេស​ញូ​ហ្សេ​លែ​ន​រួច​ហើយ​។ នេះ​ក៏​ដោយសារ​តែ ប្រទេស​ញូ​ហ្សេ​លែ​ន ក្នុង​នាម​ជា​សមាជិក​មួយ​របស់ CPTPP ហើយ​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​លើ​កិច្ចការរដ្ឋបាល​នានា​របស់​កិច្ចព្រមព្រៀង រួម​មានការ​ត្រួតពិនិត្យ​លើ​សំណើសុំ​ចូលរួម​ជា​សមាជិក​ពី​ប្រទេស​នានា​ជាដើម​។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុង​ប៉េ​កាំ​ង ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ CPTPP ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចិន​ក៏​កំពុង​ស្វះស្វែង​ធ្វើ​យ៉ាងណា ឲ្យ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់​ថា RCEP ដែល​ខ្លួន​បាន​ផ្ដួចផ្ដើម នឹង​បាន​ចូល​ជា​ធរមាន​ជា​ស្ថាពរ​នៅ​ត្រឹម​ដើមឆ្នាំ ២០២២​ខាង​មុខ​នេះ​ផង​ដែរ​។ ទាំង​អស់នេះ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ក្នុង​ការ​ឈាន​ទៅ​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន ក្នុង​ប្រព័ន្ធ​សណ្តាប់ធ្នាប់​ពិភពលោក​។  

យ៉ាងណាមិញ ការ​ប៉ុនប៉ង​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CP TPP អាច​ជា​ការ​លំបាក​មួយ​សម្រាប់​ចិន​។ លំបាក ក៏ ដោយសារ​តែ ភាគី​ចិន​អាច​ប្រឈម​មុខ​នឹង​ការ​ខ្វែងគំនិត​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សមាជិក​CPTPP ដទៃ​ទៀត ដែល​ខ្លួន​កំពុង​មាន​ជម្លោះ​ដែនដី និង​ជម្លោះ​នយោបាយ​ជាមួយ រួម​មាន​ប្រទេស​អូស្ត្រាលី វៀតណាម និង​ប្រទេស​សមាជិក​មួយ​ចំនួន​ទៀត ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។ មួយវិញទៀត​ចិន​អាច​នឹង​ពិបាក​ក្នុង​ការ​ក្លាយជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ខាងលើ ដោយហេតុ​ថា វា​ទាមទារ​ឲ្យ​មានការ​យល់ព្រម​ពី​ប្រទេស​សមាជិក​ទាំងអស់ ពោល​គឺ​សមាជិក​ទាំង​១១​ប្រទេស ដែល​គេ​ហៅ​ថា កុងសង់ស៊ីស (consensus)​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក CPTPP មាន​សមាជិក​ចំនួន​១១​ប្រទេស​ដូច​ជា ប្រ៊ុ​យ​ណេ វៀតណាម ម៉ា​ឡេ​ស៊ី សឹ​ង្ហ​បុរី ជប៉ុន កា​ណា​ដា ឈី​លី ម៉ិច​ស៊ិ​ច ញូ​ហ្សេ​លែ​ន អូស្ត្រាលី និង​ប៉េ​រ៉ូ​។

ទន្ទឹម​ការ​នឹង​សំណើ​ចូលរួម​របស់​ចិន ចក្រភព​អង់គ្លេស​ក៏​កំពុង​ចរចា​ស្វែងរក​ផ្លូវ​ចូលរួម​ដូច​គ្នា​ដែរ ខណៈ​ប្រទេស​ថៃ​នៅ​ស្ទាក់ស្ទើ​មិន​ទាន់​សម្រេចចិត្ត​ថា​ត្រូវ​ចូលរួម ឬ​អត់​នៅឡើយ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ភូមិកីឡដ្ឋានវើលប្រ៊ីដ ដ៏ធំស្កឹមស្កៃតម្លៃជាង២០០លានដុល្លារ នឹងជួយសាងកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា

ព័ត៌មាន
បន្ទាប់ពីពហុកីឡដ្ឋានមរតតេជោតម្លៃជិត ១៦០លានដុល្លារត្រូវបានភាគីចិនប្រគល់ឲ្យកម្ពុជាជាផ្លូវការ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ី …

ក្រុមហ៊ុនអចលនទ្រព្យយក្សចិន «Evergrande» ប្រឈមការក្ស័យធន ក្រោយជំពាក់បំណុលជាង៣០០ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យអេវឺហ្គ្រាន (Evergrande) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២នៅប្រទេសចិន និងជាក្រុមហ៊ុនរកស៊ីលើប្រតិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ