ចិនវាយបកទណ្ឌកម្មអាមេរិក

ចិនដាក់បម្រាមមន្ត្រីអាមេរិក៤រូប មិនឲ្យចូលទឹកដីចិន ជាការឆ្លើយតបនឹងទណ្ឌកម្មអាមេរិក


ប្រទេសចិនបានហាមឃាត់មន្ត្រីអាមេរិកចំនួន ៤រូបដែលមកពីគណៈកម្មាការសេរីភាពសាសនាសហរដ្ឋអាមេរិក មិនឲ្យចូលក្នុងទឹកដីរបស់ខ្លួនឡើយ។ ការហាមឃាត់នេះ គឺជាការឆ្លើយតបរបស់ក្រុងប៉េកាំង ទៅនឹងការដាក់ទណ្ឌកម្មពីសំណាករដ្ឋបាលក្រុងវ៉ាស៊ីតោន ជុំវិញបញ្ហារឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទង់ជាតិ ប្រទេសចិន និងសហរដ្ឋអាមេរិក
ដោយ

មន្ត្រី​អា​មេ​រិ​ក​ទាំង​៤​រូប​នេះ ដែល​បម្រើ​ការ​នៅ​គណៈ​ក​ម្មា​ការ​សេរីភាព​សាសនា​របស់​អា​មេ​រិ​ក នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​របស់​ចិន​ឡើយ ដោយ​រួម​ទាំង​ទីក្រុង​ហុងកុង និង​ដែន​កោះ​ម៉ា​កាវ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ចៅ លី​ចៀន នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​។

បន្ថែម​ពីលើ​នេះ ទ្រព្យសម្បត្តិ​ទាំងអស់​របស់​អ្នក​ទាំង​៤ ដែល​មាននៅ​ក្នុង​ទឹកដី​ចិន នឹង​ត្រូវ​បង្កក ខណៈ​ដែល​ក្រុមហ៊ុន ស្ថាប័ន​និង​ប្រជាជន​ចិន ទាំងអស់​ត្រូវ​ហាមប្រាម​ដាច់ខាត​ពី​ការ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ទាំង​៤​រូប​ខាងលើ​នេះ​។

គណៈ​ក​ម្មា​ការ​សេរីភាព​សាសនា របស់​អា​មេ​រិ​ក​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ឡើយ​ទេ ជុំវិញ​បញ្ហា​នេះ​។ 

គួរ​រំឭក​ថា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១០​ខែធ្នូ ពោល​គឺ​នៅ​ចំ​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​បន្ថែម​ទណ្ឌកម្ម​លើ​ក្រុង​ប៉េ​កាំ​ង ដោយ​ដាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​ចូល​ក្នុង​បញ្ជីខ្មៅ ក្រោយ​សំអាង​ថា​ក្រុមហ៊ុន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​រំលោភសិទ្ធិ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម អ៊ុយ​ហ្គ័​រ នៅ​តំបន់​ស៊ី​ន​ជាំ​ង​ប្រទេស​ចិន​។

គួរ​ជម្រាប​ថា គណៈ​ក​ម្មា​ការ​សេរីភាព​សាសនា​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់​ថា USCIRF គឺជា​អង្គភាព​របស់​រដ្ឋាភិបាល​សហព័ន្ធ ដែល​វាយតម្លៃ និង​ណែនាំ​គោលនយោបាយ​សម្រាប់​ប្រទេស​ដែល​សេរីភាព​សាសនា​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់ និង​កំពុង​ត្រូវ​គេ​រំលោភ​បំពាន​។

មន្ត្រី​ទាំង​៤​រូប​ដែល​ត្រូវ​រង​ការ​ហាមប្រាម​មិន​អោយ​ចូល​ទឹកដី​ចិន រួម​មាន​ប្រធាន អនុប្រធាន និង​មន្ត្រី​ពីរ​រូប​ទៀត នៃ​អង្គភាព​នៃ​ផ្ទាល់​តែ​ម្តង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញកិច្ចចរចា ដើម្បីទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
កម្ពុជា និងវៀតណាមបានឯកភាពគ្នាជំរុញកិច្ចចរចា ដើម្បីពន្លឿនការទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញទៅមក ដើម្បីបង្កភាពងាយស្រួលដល់ការធ្វ…

ឥណ្ឌារកឃើញករណីឆ្លង អូមីក្រុង ២០០ករណី ក្នុងរដ្ឋចំនួន១២

ព័ត៌មាន
ប្រទេសឥណ្ឌា ដែលធ្លាប់ទទួលរងនូវរលកឆ្លងកូវីដ១៩បំប្លែងថ្មី ឌែលតា យ៉ាងធ្ងន់ធ្ងរនោះ ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា កំពុងចាប់ផ្ដើមរកឃើញករណីឆ្លង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ