ទេសចរណ៍ចិន

ចិនអះអាងថា តំបន់ទេសចរណ៍សំខាន់ៗ បានកើនឡើង ៧០% នៅត្រីមាសទី៣


ក្រសួងវប្បធម៌ និងទេសចរណ៍ ចិន បានបញ្ជាក់ថ្មីៗនេះថា ការទាក់ទាញភ្ញៀវទេសចរ បានបង្ហាញពីបរិមាណ កើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ នៅឆ្នាំនេះ ដោយកើនឡើងខ្ពស់ជាងមុនដល់ទៅ៧០% ធៀបនឹងឆ្នាំមុន ខណៈដែលស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ មានការថយចុះ។ ក្រសួងបានបន្ថែមទៀតថា ចំនួនភ្ញៀវទេសចរដែលទទួលបានថ្មីៗនេះ គឺមានការកើនឡើងដល់កម្រិតមួយ ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមិនទាន់មានកូវីដ-១៩ រាលដាលដែរ។
ចិនបើកទីក្រុងវូហាន ទទួលភ្ញៀវទេសចរឡើងវិញហើយ! (http://www.travelchina.gov.cn)
ដោយ

ទិន្នន័យ​ផ្លូវការ​ដែល​បាន​ង្ហា​ញ​កាលពី​ពាក់កណ្ដាល​ខែកញ្ញា បាន​ឲ្យ​ដឹង​ថា មាន​៧៥% នៃ​ភ្នាក់ងារ​ទេសចរ បាន​ដំណើរការ​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ ជាមួយនឹង​ការ​ដើរ​កម្សាន្ដ​ជា​ក្រុម បាន​ត្រឡប់​មក​ប្រសើរ​ឡើង​វិញ​ប្រហែល​៤០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន បាន​អះអាង​ថា អាជីវកម្ម​សណ្ឋាគារ​លំដាប់​ខ្ពស់ បាន​វិល​ត្រឡប់​ប្រសើរ​ឡើង​វិញ ប្រមាណ ជាង​៩០%​។

តាម​បណ្ឌិត្យសភា​ទេសចរណ៍​ចិន បាន​រំពឹង​ថា ប្រទេស​ចិន នឹង​មានការ​ធ្វើ​ដំណើរ​ក្នុងស្រុក​៥៥០​លាន​ជើង នៅ​អំឡុង​រយៈពេល​ឈប់​សម្រាក​បុណ្យ​ជាតិ ៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ០១ ខែតុលា​ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពាក់កណ្ដាល​ខែកញ្ញា មាន​រោង​ភាពយន្ដ​ចំនួន ៧៩០ កន្លែង ដែល​មាន​ប្រមាណ ១​ភាគ​៣​នៃ​រោង​ភាពយន្ដ​សរុប​នៅ​ក្នុង​ប្រទេស​ចិន បាន​បើកទ្វារ​ឡើង​វិញ​ជា​សាធារណៈ ខណៈ​ដែល​ជាង​៩៣% នៃ​កន្លែង​កម្សាន្ដ​នៅ​ទូ​ទាំង​ប្រទេស ចំនួន​ជាង​៤​ម៉ឺ​ណ​៧​ពាន់​កន្លែង បាន​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ ដើម្បី​ទទួល​អតិថិជន​ម្ដងទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋរស់នៅទីក្រុងរណបហ្គ្រេនភ្នំពេញ ជួបជុំគ្នាតវ៉ាគម្រោងលុបស្រះទឹកក្នុងទីក្រុងរណបដោយក្រុមហ៊ុន ជីបម៉ុង

ព័ត៌មាន
តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ដែលជាអ្នកតវ៉ាជំទាស់ចំពោះគម្រោងលុបបឹង(ស្រះទឹក)ក្នុងសហគមន៍ ដោយក្រុមហ៊ុន ជីប ម៉ុង លែន …

ការនាំចេញផ្លែឈើវៀតណាមកំពុងទុក្ខ ខណៈចិនបានរឹតបន្ដឹងលើគុណភាពនាំចូល

ព័ត៌មាន
ការនាំចេញផ្លែឈើរបស់វៀតណាម ទៅកាន់ប្រទេសចិន កំពុងធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលចិន កំពុងរឹតបន្ដឹងស្ដង់ដារគុណភាព និងប្រភពដើមទំនិញកាន់តែខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ