កិច្ចព្រមព្រៀងពាណិជ្ជកម្ម CP TPP

ចិនខិតខំកែប្រែច្បាប់ពាណិជ្ជកម្មមួយចំនួនដើម្បីឲ្យត្រូវស្តង់ដាររបស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម CP TPP


ចិនបានខិតខំប្រឹងប្រែងបោះជំហានទៅមុខមួយជំហានទៀត ក្នុងការកែប្រែច្បាប់ធ្វើពាណិជ្ជកម្មរបស់ខ្លួន ដើម្បីអោយត្រូវតាមស្តង់ដារដែលបានតម្រូវ ដើម្បីក្លាយជាសមាជិកនៃ ។ ជាក់ស្តែងចិន បានលុបចោលវិញ នូវច្បាប់ដែលបានហាមឃាត់ក្រុមហ៊ុនបរទេសទាំងអស់ ក្នុងការដេញថ្លៃយកគម្រោងធំៗកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរបាស៊ីហ្វិកCPTPPនានា។
ចិនខិតខំកែប្រែច្បាប់ពាណិជ្ជកម្មមួយចំនួនដើម្បីឲ្យត្រូវស្តង់ដាររបស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម CP TPP
ដោយ

ចាប់តាំងពី​ដើមខែ​តុលា​នេះ គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​ចិន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​គ្រប់គ្រង​ដោយ​បរទេស នៅ​តាម​ខេត្ត​ក្រុង​ទាំងអស់ មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ដោយ​យុត្តិធម៌​ក្នុង​ការ​ធ្វើ​លទ្ធកម្ម ឬ​ការ​ដេញថ្លៃ​នានា​របស់​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​ធានា​ថា​គម្រោង និង​ផលិតផល​ដែល​ក្រុមហ៊ុន​ផលិត បន្ទាប់​ពី​ការ​ដេញថ្លៃ ត្រូវ​តែ​ផលិត​ក្នុង​ប្រទេស​ចិន​។ 

ការ​ដាក់​បទបញ្ជា​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន បាន​ប្រកាស​កាលពី​ខែកញ្ញា​ក្នុង​ការ​ស្នើ​ចូលរួម​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង CPTPP ដែល​ទាមទារ​នូវ​លក្ខខណ្ឌ និង​ស្តង់ដារ​តម្រូវ​ខ្ពស់​ៗ​ជា​ច្រើន​។

ក្រុមហ៊ុន​ឯកជន​ដែល​គ្រប់គ្រង​ដោយ​បរទេស នៅ​ក្នុង​ប្រទេស​ចិន បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ចំណាត់ការ​ថ្មី​របស់​រដ្ឋអំណាច​ចិន ប៉ុន្តែ​ពួក​គេ​អះអាង​ថា ពួក​គេ​ទាមទារ​ពេលវេលា​ដើម្បី​តាន​ដាន​មើល​ថា​តើ ការ​អនុវត្ត​ពិតជា​បាន​ដូច​ការ​ដាក់​បទបញ្ជា​ឬទេ​។

ស្រប​ពេល​ដែល​សំណើ​បេក្ខភាព​របស់​ចិន បាន​ទទួល​ល​ការ​គាំទ្រ​ពី​ប្រទេស​សមាជិក CPTPP មួយ​ចំនួន ដូច​ជា​សិង្ហ​បុរី និង​ឈី​លី​, សមាជិក​ដទៃ​ទៀត​បាន​ចោទសួរ​ថា តើ​ក្រុង​ប៉េ​កាំ​ង​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពិបាក​ចូល​ក្នុង​ទីផ្សារ ដូច​ជា​ច្បាប់​លទ្ធកម្ម​របស់​រដ្ឋាភិបាល​នេះ​ដែរ​ឬ​យ៉ាងណា​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​ចិន​កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​សមាជិក​របស់ CPTPP ដោយ​ម្យ៉ាង​ក្រុង​ប៉េ​កាំ​ង​បាន​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​ជា​ច្រើន​។ ស្វែងរក​ការ​គាំទ្រ​ក៏​ដោយសារ​តែ ចិន​ចាំបាច់​ត្រូវ​ទទួល​បានការ​យល់ព្រម​ពី​សមាជិក​ទាំង​១១​ប្រទេស​របស់ CPTPP ទើប​ចិន​អាច​ក្លាយជា​ផ្នែក​មួយ​របស់​កិច្ចព្រមព្រៀង​នេះ​បាន​។ ម្យ៉ាងទៀត ប៉េ​កាំ​ង​ត្រូវ​បន្ត​កែសម្រួល​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជា​ច្រើន​ផ្សេង​ទៀត ឲ្យ​សម​ស្រប​ទៅ​តាម​ស្តង់ដារ​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​រវាង​សមាជិក​ទាំងអស់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុម Sugarpads ទទួលបានរង្វាន់ទឹកប្រាក់ ៣ ០០០ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯក SmartSpark ជំនាន់ទី ៨

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ - ក្រុម Sugarpads ដែលមានគំនិតផ្តួចផ្តើមបង្កើតបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេ…

វៀតណាមគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុចន្លោះ ១២-១៧ឆ្នាំ នៅឆ្នាំ២០២២

ព័ត៌មាន
អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៃទីក្រុងហាណូយ (CDC) បាននិយាយថា ខ្លួនកំពុងផ្តោតលើការចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យលើ១៨ឆ្នាំ មុនពេលបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ