ការលក់សញ្ញាបណ្ណ​ ចិន-ម៉ាកាវ

រដ្ឋាភិបាលចិន ដាក់លក់សញ្ញាបណ្ណ នៅម៉ាកាវ តម្លៃជិត ៣០០ លានដុល្លារអាមេរិក


រដ្ឋាភិបាលចិន កាលពីដើមខែ កក្កដា កន្លងទៅនេះ បានសម្រេចដាក់លក់សញ្ញាបណ្ណ ឬហៅថា Bond នៅក្នុងតំបន់រដ្ឋបាលពិសេស ម៉ាកាវ ក្នុងតម្លៃប្រមាណ ២៩១ លានដុល្លារអាមេរិក ។ បើតាមការបញ្ជាក់ ពីប្រធាននាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ បានឲ្យដឹងថា កត្តាជំរុញឲ្យមានការសម្រេចចិត្តលក់សញ្ញាបណ្ណនៅម៉ាកាវពីសំណាក់រដ្ឋាភិបាលចិននាពេលនេះ គឺឆ្លុះបង្ហាញឲ្យឃើញ ពីកិច្ចគាំទ្រ ពីសំណាក់រដ្ឋាភិបាលកណ្ដាលចិន សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅម៉ាកាវ។
រដ្ឋាភិបាលចិន ដាក់លក់សញ្ញាបណ្ណ នៅម៉ាកាវ តម្លៃជិត ៣០០ លានដុល្លារអាមេរិក (រូបភាព៖ https://www.brecorder.com)
ដោយ

បណ្ដាញ​សារព័ត៌មាន​ចិន ដែលបាន​ស្រង់​សម្ដី លោក Chui Sai On ប្រធាន​នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ បាន​បញ្ជាក់ថា ការលក់​សញ្ញាបណ្ណ​របស់រដ្ឋាភិបាលចិន នៅក្នុងតំបន់រដ្ឋបាល​ពិសេស​ម៉ាកាវនាពេលនេះ ក្រៅពី​បង្ហាញពីការគាំទ្រ​របស់រដ្ឋាភិបាលកណ្ដាល​ហើយនោះ វា​ក៏ជា សញ្ញាផ្លាស់ប្តូរ​ថ្មីមួយទៀត ក្នុងទីផ្សារ​ហិរញ្ញវត្ថុ​របស់​ម៉ាកាវ ដែលនឹង​ចូលទៅបើក​ទំព័រ​នៃការ​រីកចម្រើន​ថ្មីមួយទៀតផងដែរ។

ជាមួយគ្នានេះ អ្នកស្រី Zou Jiayi អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ឲ្យដឹងដែរថា ការ​ដាក់​លក់សញ្ញា​បណ្ណ​នេះ គឺជាកាដូរមួយ​សម្រាប់​ផ្ដល់ជូន​ម៉ាកាវ ហើយវា​ក៏ជាការផ្លាស់ប្ដូរមួយ ដែលអាចជួយ​ម៉ាកាវ ចូលរួម​នៅក្នុងទីផ្សារអន្តរជាតិ។ 

ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ឲ្យដឹងកាលពីថ្ងៃសុក្រ ទី៥ កក្កដា​កន្លងទៅថ្មីៗនេះថា ខ្លួនបាន​លក់​សញ្ញាបណ្ណ ក្នុងតម្លៃ​២៤៦ លាន​ដុល្លារអាមេរិក​ក្នុងរយៈពេល ៣ឆ្នាំ ដែលមាន​កូប៉ុង ឬអត្រាការប្រាក់​ប្រមាណ ៣%

ក្រសួង​ហិរញ្ញវត្ថុចិន​ដដែល ក៏បាន​គូសបញ្ជាក់ដែរថា ខ្លូននឹង​ដាក់លក់​សញ្ញាបណ្ណ​បន្ថែមជា​លើកទី២ មានតម្លៃ ៤៥លាន​ដុល្លារអាមេរិក សម្រាប់រយៈពេល​២ឆ្នាំ សម្រាប់​ប្រជាជន​នៅម៉ាកាវ ដែលមាន​កូប៉ុង ឬអត្រាការប្រាក់ ៣,៣% ដោយវា​បានចាប់ផ្ដើម​តាំងពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៩ ខែកក្កដានេះ។

តំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ ដែល​ត្រូវបានគេដឹងថា មានចំណូល​ប្រមាណ ៨០% គឺបានមក​ពី​វិស័យ​ល្បែង​កាស៊ីណូនោះ កំពុងតែពិចារណា​បង្កើត​ផ្សារភាគហ៊ុន​ជាប្រាក់យន់ ដើម្បី​ជាការជួយ​ធ្វើពិពិធកម្មចេញពី​វិស័យល្បែងផងដែរ។ នេះបើតាម​ធនាគារកណ្ដាល​ម៉ាកាវ​ប្រាប់​សារព័ត៌មាន​Reuters កាលពីខែមុននេះ។ 

គួរបញ្ជាក់ថា ក្រោមគម្រោង​ China’s Greater Bay Area របស់ចិន គេសង្កេតឃើញថា ចិន​កំពុងបង្កើន​​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែខ្លាំង ដើម្បី​ធ្វើការរួមបញ្ចូលគ្នា​ជាមួយ​នឹង​ហុង កុង ដែលជា​ទឹកដី​មជ្ឈមណ្ឌល​ប្រាក់យន់​ដ៏ធំ​បំផុត ជាមួយនឹង​ទីក្រុង​ដីគោក​ចំនួន​៩​ទៀតរបស់ចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រើប្រាស់​គ្រឿងយន្ដកសិកម្មមាន ៩៧ ភាគរយហើយ ជំនួស​ឲ្យកម្លាំង​គោ​ ក្របី​!

ព័ត៌មាន
ជាច្រើន​ឆ្នាំមុន សត្វពាហានៈ គោ ក្របី គឺជាមិត្តស្លាប់រស់របស់កសិករកម្ពុជា ក្នុងការប្រើប្រាស់ជាកម្លាំងអូសទាញ សម្រាប់ការធ្វើកសិកម្ម។ ប៉ុន្ដែ គិ…

ចំនួន​​ក្រុមហ៊ុន​ថ្មី​ចុះបញ្ជី​ នៅប្រទេស​ថៃ បង្ហាញពីសញ្ញាថយចុះ

ព័ត៌មាន
ការចុះបញ្ជីក្រុមហ៊ុនថ្មី នៅក្នុងប្រទេសថៃ បានបង្ហាញពីសញ្ញាធ្លាក់ចុះ ២% នៅក្នុងខែ មិថុនា កន្លងទៅនេះ ខណៈដែលរដ្ឋាភិបាលថៃ មានគោលដៅ នឹងអូសទាញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ