ជំនួយចិន ចំពោះការទប់ស្កាត់ Covid-19

ក្រៅពីគ្រូពេទ្យជំនាញ ៧នាក់ មិត្តចិនក៏បានផ្ដល់នូវជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខបន្ថែមទៀតជូនកម្ពុជា


ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមជាមួយកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 តាមរយៈការជួយព្យាបាល និងបង្ហាត់ក្រុមគ្រូពេទ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ក្រៅពីក្រុមគ្រូពេទ្យជំនាញចំនួន ៧នាក់នេះ រដ្ឋាភិបាលចិន ក៏បានបញ្ជូនភ្ជាប់មកជាមួយនូវសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខទៀត សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នេះ។
ក្រៅពីគ្រូពេទ្យជំនាញ ៧នាក់ មិត្តចិនក៏បានផ្ដល់នូវជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្ត្រចំនួន ១១ មុខបន្ថែមទៀតជូនកម្ពុជា (រូបភាព៖ ហ្វេសប៊ុក​ស្ថានទូតចិន​ប្រចាំកម្ពុជា)
ដោយ

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បាន​ឲ្យដឹងថា សម្ភារៈ​បរិក្ខារវេជ្ជសាស្ត្រ​មួយចំនួន ដែលបាន​ដឹកមក​ជាមួយក្រុមគ្រូពេទ្យចិន ចំនួន ០៧ នាក់នោះ មានដូចជា៖

១, ស្រោមដៃ (Disposable latex gloves) ចំនួន ៧.០០០ សម្រាប់​

២, ម៉ាស់វះកាត់ (Disposable medical surgical mask) ចំនួន ៥៨.០០០ ម៉ាស់

៣, ម៉ាស់វេជ្ជសាស្ត្រ (medical disposable mask) ចំនួន ៥៥.០០០ ម៉ាស់

៤, ម៉ាស់ N95 (N95 Protective mask) ចំនួន ៥.០០០ ម៉ាស់

៥, មួក (Desposable work hat) ចំនួន ១៨.៥០០ មួក

៦, គម្របស្បែកជើង (Disposable foot cover) ចំនួន ៤.០០០ គូរ

៧, អាវអ៊ាម (Anti-penetration gown) ចំនួន ១.៣០០ អាវ

៨, សម្លៀកបំពាក់ សុវត្ថិភាពមន្ត្រី​សុខាភិបាល (Medial protective clothing) ចំនួន ១.២៥០ សម្រាប់

៩, របាំងមុខវេជ្ជសាស្ត្រ (Medical face shield) ចំនួន ២.០៨០

១០, ទែម៉ូម៉ែត្រ​វាស់កំដៅប្រើ​អ៊ិន​ហ្វ្រារ៉េត (Infrared temperature sensor) ចំនួន ៥០

១១, វែនតា សុវត្ថិភាព (Medical protective goggles) ចំួន ២.២៨០

សម្ភារៈវេជ្ជាសាស្ត្រ ដែលភាគី​ចិន​បាន​ផ្ដល់ជូនកម្ពុជា

សូមបញ្ជាក់ថា គិតត្រឹម​យប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ កម្ពុជា​បានរកឃើញ​អ្នកឆ្លង​មេរោគ Covid-19 សរុបចំនួន​៨៤ ករណីហើយ ក្រោយពីបានរកឃើញ​ករណីថ្មី​ចំនួន ៣១​ករណី​បន្ថែមទៀត ដែលចំនួន​រកឃើញថ្មីនេះ គឺមានការរកឃើញ​កើនឡើង​ច្រើនជាងគេ ធៀបនឹង​ការរកឃើញ​កាលពីមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញករណី​ឆ្លងកូវីដ​១៩ថ្មីទៀត ៣១នាក់ នៅខេត្ត​ព្រះសីហនុ; ករណី​សរុប​ឡើងដល់ ៨៤

ព័ត៌មាន
នៅថ្ងៃទី២២​ ខែមីនា ឆ្នាំ​២០២០​ វេលា​ម៉ោង ១០យប់ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ករណី​​វិជ្ជមាន កូវីដ១៩ ថ្មីបន្ថែមទៀត ចំនួន ៣១នាក់…

គួច ចំរើន៖ គ្មានការបិទក្រុងព្រះសីហនុទេ!

ព័ត៌មាន
ក្រោយពីខេត្តព្រះសីហនុ ត្រូវបានរកឃើញករណីថ្មី ឆ្លងមេរោគ Covid-19 ចំនួន ៣១ ករណីកាលពីថ្ងៃទី ២២ ម្សិលមិញនេះរួចមក រដ្ឋបាលខេត្តព្រះសីហនុ បានបើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ