វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំង

ចិនដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ការធ្វើដំណើរឆ្លងដែន


ប្រទេសចិន បានដាក់ឲ្យប្រើប្រាស់នូវវិញ្ញាបនបត្រឌីជីថល ដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាជនរបស់ខ្លួនអាចធ្វើដំណើរឆ្លងកាត់ព្រំដែនបាន។ ហើយចិននឹងចូលរួមជាមួយបណ្ដាប្រទេសដទៃទៀតក្នុងការបង្កើតឲ្យមានឯកសារប្រហាក់ប្រហែលគ្នា ដើម្បីអាចឲ្យពលរដ្ឋធ្វើដំណើរឆ្លងព្រំដែនទៅវិញទៅមកបាន ហើយវាក៏ជាការបើកទ្វារសេដ្ឋកិច្ចទាំងអស់គ្នាផងដែរ។
វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំង
ដោយ

ការចាក់វ៉ាក់សាំងបានចាប់ផ្ដើមឡើងនៅទូទាំងសកលលោក ហើយក៏មានប្រទេសមួយចំនួនរួមមានប្រទេសបារ៉ែន ក៏បានណែនាំឲ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ពីការបានចាក់វ៉ាក់សាំង កូវីដ-១៩ នេះដែរ ហើយនៅសហភាពអឺរ៉ុបឯណោះវិញ ក៏បានយល់ព្រមធ្វើការអភិវឌ្ឍលិខិតឆ្លងដែនដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះដូចគ្នាដែរ។

អាជ្ញាធរចិន បាននិយាយថា វិញ្ញាបនបត្រដែលត្រូវបានដាក់ឲ្យប្រើប្រាស់ដោយប្រទេសចិន នឹងមានបញ្ជាក់លម្អិតអំពីព័ត៌មានរបស់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងលទ្ធផលធ្វើតេស្ដផងដែរ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីចុងសប្ដាហ៍មុននេះដែរថា គោលបំណងនៃការបង្កើតឲ្យមានវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទៅវិញទៅមក និងដើម្បីរួមចំណែកផ្ដល់សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ដល់ប្រជាជន។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើប្រទេសណាខ្លះ ដែលចិននឹងចរចាដើម្បីទទួលស្គាល់នូវវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។

ប្រទេសចិន ក៏ទើបតែបានប្រកាសបន្ធូរបន្ថយការរឹតត្បិតនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរចូលទៅកាន់ប្រទេសចិន ផងដែរ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិរបស់ចិនបាននិយាយកាលពីខែកុម្ភៈកន្លងទៅនេះថា ការតម្រូវឲ្យធ្វើចត្តាឡីស័កគួរតែត្រូវបន្ដធ្វើ សម្រាប់អ្នកដែលធ្វើដំណើរចូលប្រទេសចិន ខណៈដែលអ្នកបានចាក់វ៉ាក់សាំងរួចហើយនោះ ក៏អាចនឹងនៅតែឆ្លងមេរោគដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការចាក់វ៉ាក់សាំងចាប់ពីខែក្រោយទៅ

ព័ត៌មាន
គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ បានអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំង នៅក្នុងប្រទេសថៃ ចាប…

ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់សម្រាប់អ្នកដឹកនាំធុរកិច្ចជាស្រ្តីក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់ខ្លាំងដើម្បីតភ្ជាប់គម្លាតយេនឌ័រផ្នែកឌីជីថល និងនាំយកស្រ្តីកាន់តែច្រើនចូលទៅក្នុងពិភពសហគ្រិនភាព។ នេះបើយោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ