ទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងលោករបស់ចិន

ទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងលោករបស់ចិនចាប់ផ្ដើមផលិតអគ្គិសនីហើយ


ប្រទេសចិនទើបតែបានដាក់ឲ្យដំណើរការ ទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងលោកឈ្មោះ ប៉ាយហឺថាន (Baihetan)។ ទំនប់វារីអគ្គិសនីខ្នាតយក្សមួយនេះ ត្រូវបានចំណាយថវិកាសាងសង់អស់ជិត ៣៥ពាន់លានដុល្លារអាមេរិក។ ការកសាងទំនប់វារីអគ្គិសនីធំបំផុតក្នុងលោកនេះឡើងរបស់ចិន គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងកម្មវិធីបញ្ចូនថាមពលអគ្គិសនីពីភាគខាងលិចទៅភាគខាងកើតប្រទេសចិន ព្រមទាំងចូលរួមដល់កម្មវិធីថែរក្សាបរិស្ថានរបស់រដ្ឋចិន តាមរយៈការកាត់បន្ថយថាមពល ដែលប៉ះពាល់ដល់ធម្មជាតិ និងបង្កើនការប្រើប្រាស់ថាមពលដែលអាចក៏កើតឡើងវិញ ឬហៅថាមពលបៃតង។ នេះបើតាមការចុះផ្សាយ
ចិនផ្តើមផលិតអគ្គិសនីនៅទំនប់ធំបំផុតក្នុងលោករបស់ខ្លួន
ដោយ

ទំនប់វារីអគ្គិសនី ប៉ាយហឺថាន មានទីតាំងនៅលើដងទន្លេ ជិនសាផ្នែងខាងលើ ហើយដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន។ ទំនប់វារីអគ្គិសនីនេះ ត្រូវបានចាត់ទុកជាទំនប់ធំជាងគេក្នុងពិភពលោក ដោយវាមានម៉ាស៊ីនសម្រាប់ផលិតអគ្គិសនីចំនួន១៦ ដោយម៉ាស៊ីនផលិតនីមួយៗមានសមត្ថភាពផលិតអគ្គិសនីបាន ១លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ដូចច្នេះនៅក្នុងពេលពេញមួយឆ្នាំ ទំនប់ប៉ាយហឺថាន អាចផលិតអគ្គិសនីបានជាង ៦២ពាន់លានគីឡូវ៉ាត់ម៉ោង។

ទំនប់វារីអគ្គិសនីធំជាងគេក្នុងលោកមួយនេះ សាងសង់ឡើងជាមួយនឹងទំហំទឹកប្រាក់ ជិត ៣៥ពាន់លានដុល្លារអាមេរិក ដោយបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ បច្ចុប្បន្នគេសាងសង់បានចំនួន ២ម៉ាស៊ីន ហើយម៉ាស៊ីនទាំងពីរក៏កំពុងដំណើរការផលិតផងដែរ ខណៈ១៤ម៉ាស៊ីនទៀតគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង ត្រឹមខែកក្កដាឆ្នាំ២០២២។


ការកសាងទំនប់នេះឡើង គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងកម្មវិធីបញ្ចូនថាមពលអគ្គិសនីពីភាគខាងលិចទៅភាគខាងកើតប្រទេសចិន ព្រមទាំងចូលរួមដល់កម្មវិធីថែរក្សាបរិស្ថានរបស់រដ្ឋចិន តាមរយៈការកាត់បន្ថយថាមពល ដែលប៉ះពាល់ដល់ធម្មជាតិ និងបង្កើនការប្រើប្រាស់ថាមពលដែលអាចក៏កើតឡើងវិញ ឬហៅថាមពលបៃតង។ 

ជាក់ស្តែង ជាមួយនឹងអគ្គិសនីដែលផលិតបានពីម៉ាស៊ីនទាំង១៦របស់វា អាចយកទៅជំនួស និងសន្សំសំចៃ ការប្រើប្រាស់អគ្គិសនីដែលបានពីថាមពលធ្យូងថ្មដល់ទៅជាង ២០លានតោន ដែលប្រការនេះនឹងជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចំនួន ៥០ លានតោន ស៊ុលហ្វាតឌីអុកស៊ីត ១៧ម៉ឺនតោន និងអុកស៊ីដអាសូត ១៥ម៉ឺនតោនជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ឧស្ម័នទាំងនេះសុទ្ធសឹងជាឧស្ម័នដែលបំផ្លាញស្រទាប់អូហ្សូន ប៉ះពាល់ខ្លាំងដល់បរិយាកាសផែនដី និងធ្វើឲ្យភពផែនដីឡើងកំដៅជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបន្ដបញ្ចេញថវិកា ២៣០លានដុល្លារបន្ថែមទៀត នៅអំឡុងពេលអនុវត្តវិធានការរឹតត្បិត

ព័ត៌មាន
ក្រោយបង្កើនការរិតបន្ដឹងឡើងវិញនូវវិធានការសុវត្ថិភាពកូវីដ១៩ក្នុងក្រុងបាងកក រដ្ឋាភិបាលថៃបានបញ្ចេញថវិកាជំនួយបន្ថែមប្រមាណ ២៣០លានដុល្លារទៀត ដ…

អ្នកឧកញ៉ា លី ហួរ នៅតែ​បន្ដ​បោះទុន​វិនិយោគ​គម្រោង​លំនៅដ្ឋាន​តម្លៃខ្ទង់លាន​ដុល្លារ ទោះបីវិបត្តិកូវីដ-១៩បន្ដអូសបន្លាយ

ព័ត៌មាន
មហាសេដ្ឋីដ៏ល្បីឈ្មោះ អ្នកឧកញ៉ា លី ហួរ នៅតែជំនះសាងសង់គម្រោងលំនៅដ្ឋានថ្មីបន្ថែមទៀត ដែលមាន​តម្លៃចន្លោះពីជាង២២ម៉ឺនដុល្លារ ដល់ជាង១លានដុល្លារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ