ចិនផ្តល់ជំនួយវេជ្ជសាស្រ្តបន្ថែមដល់កម្ពុជា

ស្ថានទូតចិន៖ ជំនួយផ្នែកវេជ្ជសាស្ត្ររបស់ចិន នឹងមកដល់កម្ពុជាយប់នេះ


ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុសដល់កម្ពុជា។ចំពោះសារធាតុDetection Reagent ដែលចិនផ្តល់អោយនោះវិញ គឺដើម្បីដោះស្រាយបញ្ហាជម្ងឺវីរុសCOVID-19នេះ ដោយសម្រាប់មនុស្ស២០០០នាក់ ហើយនឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរកម្ពុជានៅយប់នេះ។នេះបើតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុករបស់ស្ថានទូតចិន។
ស្ថានទូតចិន៖ ជំនួយផ្នែកវេជ្ជសាស្ត្ររបស់ចិន នឹងមកដល់កម្ពុជាយប់នេះ(រូបភាព៖www.chinadaily.com)
ដោយ

គូសបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី ១៧ មីនា​នេះ​ដែរ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​រក​ឃើញ​ករណី​អ្នក​ឆ្លង​មេរោគ Covid-19 ចំនួន ១២ ករណី​បន្ថែម​ទៀត ដែល​ក្នុង​នោះ​បាន​កើត​លើ​បុរស​ជនជាតិ​ខ្មែរឥស្លាម​ចំនួន ១១​នាក់ ដែល​វិល​ត្រឡប់​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​បុរស​ជនជាតិ​ខ្មែរ​ចំនួន ម្នាក់ ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​។​សរុប​ទាង​ករណី​ចាស់ ១២ ករណី​ដែល​បាន​រក​ឃើញ បូក​រួម​ទាំង​ករណី​ថ្មី​ចំនួន ១២ ករណី​នេះ បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​មេរោគ Covid-19 ដែល​កម្ពុជា​បាន​រក​ឃើញ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៧ មីនា ឆ្នាំ​២០២០​នេះ បាន​កើនឡើង​ដល់​ទៅ ២៤ ករណី​។

ចំនួន ករណី​ឆ្លង មេរោគ Covid-19​នេះ ទាំង ១២ ករណី​ថ្មី​នេះ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត បន្ទាយ​មាន​ជ័យ មាន​២​ករណី​, រាជធានី​ភ្នំពេញ រក​ឃើញ ២​ករណី​, កំពង់ឆ្នាំង ២​ករណី​, បាត់ដំបង​មាន ៤​ករណី​, នៅ​កំពត​មាន​១​ករណី និង​ខេត្ត​ត្បូងឃ្មុំ​មាន ១​ករណី​។

នៅ​ព្រឹក​ថ្ងៃ​ទី ១៧ មីនា ដដែល​នេះ​ដែរ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ សម្រេច​ប្រើប្រាស់​សណ្ឋាគារ​ហ្គ្រេ​ត​ឌូ​ក Great Duke (​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់​)​ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កងកម្លាំង​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ នឹង​ត្រូវ​សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​នេះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ១២ករណីបន្ថែមទៀត សរុបកើនដល់ ២៤ករណី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៧ មីនានេះ បានប្រកាសរកឃើញករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ១២ ករណីបន្ថែមទៀត ដែលក្នុងនោះបានកើតលើបុ…

ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) ធនាគារ អេស៊ីលីដា មានវិនិយោគិនរូបវ័ន្តបុគ្គលទិញ ជាង ២ពាន់នាក់!

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា បានបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ខ្លួន កាលពីថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ