ភាពតានតឹង​រវាងចិន-កោះតៃវ៉ាន់

បុរសខ្លាំងរដ្ឋចិនថា នឹងបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្ដិវិធី ខណៈភាពតានតឹងកំពុងកើនកម្ដៅខ្លាំង


ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែកើនឡើងកម្ដៅខ្លាំងមែនទែនហើយ ក្រោយពេលដែលចិនបានបញ្ជូនយន្ដហោះចម្បាំង និង​យន្ដហោះទម្លាក់គ្រាប់បែកកាន់តែច្រើនទៅហោះឆ្វែលក្រឡឹងក្បែរកោះតៃវ៉ាន់កាន់តែច្រើន ដែលជាសកម្មភាពមួយមិនធ្លាប់មាននោះទេ នាពេលកន្លងមកនេះ។ បើទោះបីជា ស្ថានភាពតានតឹងរវាងក្រុងប៉េកាំង និងកោះតៃវ៉ាន់ នៅតែបន្ដកើនឡើងខ្លាំងក៏ដោយ ប៉ុន្ដែ បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង ថ្មីៗនេះ បានចេញមុខមក អះអាងថា ចិននឹងដោះស្រាយបញ្ហា និងឈានទៅបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ដោយសន្ដិវិធី។
បុរសខ្លាំងរដ្ឋចិនថា នឹងបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្ដិវិធី ខណៈភាពតានតឹងកំពុងកើនកម្ដៅខ្លាំង
ដោយ

សារព័ត៌មានជប៉ុននីកេ Nikkei បានចុះផ្សាយដោយដកស្រង់សេចក្តីប្រកាសរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា គិតចាប់តាំងពីដើមខែតុលាមក ចិនបានបញ្ជូនយន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែក យ៉ាងហោចណាស់ជិត១៥០គ្រឿងទៅហោះក្នុងតំបន់ដែនអាកាសក្បែរកោះតៃវ៉ាន់។ នេះមិនមានជាលើកទីមួយនោះទេ ដែលចិនបានបញ្ជូនយន្តហោះ ទៅឆ្វែលក្បែរតំបន់កោះដែលកំពុងមានជម្លោះនេះ ប៉ុន្ដែអ្វីដែលចាប់អារម្មណ៍នោះ គឺនៅដើមខែតុលានេះវាជាលើកទីមួយហើយ ដែលយន្តហោះចិនបានបង្ហាញវត្តមានក្នុងចំនួនដ៏ច្រើនបែបនេះ ស្របពេលដែលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កំពុងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យព្រួយបារម្ភបំផុត។

វត្តមានយន្តហោះចម្បាំងដ៏ច្រើនរបស់ចិន ហោះឆ្វែលកោះតៃវ៉ាន់នេះ វាបានសបញ្ជាក់ពីការដាក់សម្ពាធកាន់តែខ្លាំងរបស់ក្រុងប៉េកាំង ទៅលើកោះមួយនេះ ដែលចិនចាត់ទុក ជាដែនដីរបស់ខ្លួន និងសន្យាបង្រួបបង្រួមមកក្នុងទឹកដីចិននៅវេលាណាមួយ ទោះបីជាត្រូវប្រើកម្លាំងយោធាក្តី។ នេះបើតាមការអះអាងពីរដ្ឋាភិបាលក្រុងប៉េកាំងកាលពីពេលកន្លងមក។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបន្ទន់ឥរិយាបថ ដោយបានប្រើសំដីទន់ភ្លន់ដាក់កោះតៃវ៉ានបន្តិចវិញ ប៉ុន្ដែនៅតែរក្សាជំហរម៉ឺងម៉ាត់ដាច់ខាតដដែល គឺលោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសថា ការបង្រួបបង្រួមកោះតៃវ៉ាន់ជាចិនតែមួយ មិនអាចចៀសផុតបានឡើយ វាជាបញ្ហាអទិភាពមួយរបស់ក្រុងប៉េកាំង ហើយនឹងសម្រេចឲ្យបានដោយសន្តិវិធី។ ប៉ុន្តែ ថ្នាក់ដឹកនាំកំពូលក្រុងប៉េកាំងរូបនេះ បានសង្កត់ធ្ងន់ថា ការបង្រួបបង្រួមគ្នាដោយសន្តិវិធីអាចធ្វើទៅបាន បើពុំមានការជ្រៀតជ្រែកពីបរទេស។

ការនិយាយបែបនេះ គឺចិនទំនងជាចង់សំដៅដល់សហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិច ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួន ដែលជារឿយៗត្រូវបានចិនចោទថា បាននិងកំពុងធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិន-កោះតៃវ៉ាន់ និងបង្កអស្ថិរភាពក្នុងតំបន់ តាមរយៈការលក់អាវុធតម្លៃរាប់ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់នេះផងដែរ។

សូមជម្រាបឲ្យដឹងថា ទោះបីលោក ស៊ី ជីន ពីង បានអះអាងពីការបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធីយ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ក្រុងតៃប៉ិ ឯណោះវិញ បានចាត់ទុកសំដីនេះ ជារឿងដែលមិនគួរឲ្យទុកចិត្តឡើយ ហើយកោះតៃវ៉ាន់បាន អះអាងថា ចិនអាចឈ្លានពានយកកោះតៃវ៉ាន់នៅឆ្នាំ២០២៥។ ទោះយ៉ាងណា តៃវ៉ាន់មិនបានបញ្ជាក់ពីភស្តុតាង ដែលធ្វើឲ្យខ្លួនហ៊ានអះអាងយ៉ាងដូច្នេះនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបពន្យារពេលចរចាពាណិជ្ជកម្មជាមួយអូស្រ្តាលី ក្រោយមានភាពរកាំរកូសក្នុងរឿងទិញលក់នាវាមុជទឹក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដាន់ថេ ហាន់ បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជ…

តើកម្ពុជាអាចឈានទៅបើកប្រទេសទាំងស្រុងតាមផែនការកំណត់របស់រដ្ឋាភិបាលដែរ ឬយ៉ាងណា?

ព័ត៌មាន
យើងសង្កេតឃើញថានៅមួយរយៈពេលចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាបានរក្សាក្នុងរង្វង់ជាង២០០នាក់ក្នុងមួយថ្ងៃ ខណៈដែលយុទ្ធនាការចាក់វ៉ាក់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ