ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗរបស់ចិនរងសម្ពាធ!

ក្រុមហ៊ុន​បច្ចេកវិទ្យាគ្រាក់ៗ​ ៤របស់ចិន ខាតអស់​ ៦០ពាន់លានដុល្លារ​ក្នុង​ពេលតែបីថ្ងៃ


ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​របស់​ចិនដែល​ចុះបញ្ជីនៅលើ​ផ្សារហ៊ុន​ច្រើន​កន្លែង ចំនួន ៤ រួមមាន Alibaba, Baidu, JD.com និង Netlease ​បូក​រួម​បញ្ចូលគ្នាទាំងបួន បាន​ខាត​បង់​ប្រាក់​ជាច្រើន​ពាន់​លានដុល្លារ តែក្នុងរយៈពេល​ប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
ក្រុមហ៊ុន​បច្ចេកវិទ្យាគ្រាក់ៗ​ ៤របស់ចិន ខាតអស់​ ៦០ពាន់លានដុល្លារ​ក្នុង​ពេលតែបីថ្ងៃ
ដោយ

សារព័ត៌មាន CNBC បានធ្វើការគណនា​ពីទំហំ​នៃការខាតប្រាក់របស់ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សៗទាំងបួននេះ ដោយ​ផ្អែកតាម​ទិន្នន័យ​ដែល​ចូល​មើល​បានតាមរយៈ Refinitiv Eikon ។ 

ការខាតបង់ដ៏ច្រើនសន្ធឹកនេះកើតឡើង​ចំពេលដែល​មានការគំរាម​ដកក្រុមហ៊ុនទាំងនេះ​ចេញពី​ផ្សារ​ហ៊ុន​អាមេរិក ។

គិតត្រឹមការបិទ​ការជួញដូរនៅថ្ងៃសុក្រ (ទី២៦ មីនា) នេះ តម្លៃទីផ្សារនៃភាគហ៊ុនរបស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់ចិនទាំងបួននេះ បានធ្លាក់ចុះ ៤៦៨,៦៤​ពាន់លាន​ដុល្លារ​ហុងកុង (ប្រហែល ៦០,៣១​ពាន់លានដុល្លារ​អាមេរិក) ក្នុងរយៈពេលតែ​ ០៣ថ្ងៃប៉ុណ្ណោះ ។ 

គិតចាប់ពីការបិទការជួញដូរនៅថ្ងៃអង្គារ មកដល់ត្រឹមម៉ោងបិទការជួញដូរ​នៅថ្ងៃសុក្រនេះ ម៉ោងក្នុងទីក្រុងហុងកុង ៖ 

  1. អាលីបាបា (Alibaba) បានខាត ៣០៣,១​ពាន់លានដុល្លារ​ហុងកុង (ស្មើនឹង ៣៩ពាន់​លានដុល្លារអាមេរិក)
  2. បៃឌូ (Baidu) ខាត ១០៧,៥៤​ពាន់លានដុល្លារហុងកុង 
  3. JD.com ខាត ៣០,៦៧៤​ពាន់លានដុល្លារ​ហុងកុង 
  4. Netlease ខាត ២៧,៣៣៤​ពាន់លានដុល្លារ​ហុងកុង ។

កាលពីថ្ងៃពុធ​សប្ដាហ៍នេះ គណៈកម្មការ​ផ្សារ​មូលបត្រ​សហរដ្ឋ​អាមេរិក (SEC) បានអនុម័ត​ច្បាប់​មួយ​ដែល​គំរាម​ដក​ក្រុមហ៊ុន​នានា​ចេញពី​ផ្សារមូលបត្រ​សហរដ្ឋ​អាមេរិក ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​មិន​គោរព​តាម​ស្តង់ដារ​សវនកម្ម​របស់​អាមេរិកទេនោះ ។   

នៅក្រោម​ច្បាប់​ដែល​គេ​ឲ្យ​ឈ្មោះថា ច្បាប់​កំណត់​ឲ្យ​ក្រុមហ៊ុន​បរទេស​មានទំនួលខុសត្រ ក្រុមហ៊ុន​ទាំងឡាយណាដែល​កំណត់អត្តសញ្ញាណដោយគណៈកម្មការ​ផ្សារមូលបត្រ​សហរដ្ឋ​អាមេរិក នឹងត្រូវ​តម្រូវ​ឲ្យ​ធ្វើសវនកម្ម​ដោយ​ស្ថាប័ន​របស់​អាមេរិក និង​ចាំបាច់ត្រូវតែបង្ហាញ​ភ័ស្តុតាងថា​ក្រុមហ៊ុនទាំងនោះមិនមែន​កាន់កាប់ ឬគ្រប់គ្រង​ដោយ​អង្គភាពរដ្ឋាភិបាល​នៅក្នុង​ដែនយុត្តាធិការបរទេសឡើយ ។ ក្រុមហ៊ុន​​ក៏នឹងត្រូវ​ប្រាប់ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាភិបាលណា ដែល​ជាមន្ត្រី​បក្ស​កុំម្មុយនិស្ត​ចិន​ផងដែរ ៕




អត្ថបទបន្ទាប់


វៀតណាមដាក់គោលដៅនាំចេញបន្លែផ្លែឈើឲ្យបានដល់១០ពាន់លានដុល្លារនៅ១០ឆ្នាំទៀត

ព័ត៌មាន
វិស័យកសិកម្មរបស់វៀតណាម អាចនិយាយបានថាមានការរីកលូតលាស់ខ្លាំងមួយដែរនៅក្នុងតំបន់ ខណៈដែលការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាមទៅកាន់…

អាជ្ញាធរហុងកុងប្រាប់រដ្ឋាភិបាលបរទេសឲ្យឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេសរបស់អង់គ្លេស

ព័ត៌មាន
អាជ្ញាធរហុងកុង បានប្រាប់ទៅកាន់ស្ថានកុងស៊ុលបរទេសមួយចំនួន ឲ្យឈប់ទទួលយកឯកសារធ្វើដំណើររបស់អង់គ្លេស ដែលយុវជនហុងកុងជាច្រើនបានប្រើប្រាស់ដើម្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ