សមុទ្រចិនខាងត្បូង

ចិនប្រាប់អាមេរិកឲ្យឈប់បង្ហាញសាច់ដុំយោធានៅសមុទ្រចិនខាងត្បូង


មន្ត្រីការទូតក្រុងប៉េកាំងនៅថ្ងៃអង្គារទី០៩ វិច្ឆិកា បានអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់បង្ហាញសាច់ដុំយោធា នៅសមុទ្រចិនខាងត្បូងតទៅទៀត ស្របពេលដែលគេកំពុងមានការព្រួយបារម្ភ ពីការប៉ះទង្គិចគ្នាដោយអាវុធជាយថាហេតុកាន់តែខ្លាំង ពិសេសរវាងនាវាចម្បាំង និង នាវាចម្បាំង ក្រោយពេលវត្តមានយោធាមានកាន់តែច្រើនឡើងក្នុងដែនទឹកជម្លោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
រូបតំណាង នៃភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ដោយ

ថ្លែងទៅកាន់វេទិកាមួយតាមប្រព័ន្ធអនឡាញនៅថ្ងៃអង្គារ ស្តីអំពីសមុទ្រចិនខាងត្បូង នៅទីក្រុងសាន់យ៉ា កោះហៃណាន ភាគខាងត្បូងប្រទេសចិន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្តីបន្ទោស តែមិនបានសំដៅចំឈ្មោះ ដល់សហរដ្ឋអាមេរិកនោះទេ ដោយលោកបានលើកឡើងថា ប្រទេសមួយចំនួនកំពុងព្យាយាមបង្ហាញសាច់ដុំ កងទ័ពជើងទឹកខ្លាំងណាស់ នៅតំបន់សមុទ្រចិនខាងត្បូង។

លោក វ៉ាង យី បានលើកឡើងថា៖ យើងត្រូវតែប្រកាន់ខ្ជាប់ពហុភាគីនិយម និងរួមគ្នារក្សាសណ្តាប់ធ្នាប់ដែនសមុទ្រនេះ។ មហាសមុទ្រ មិនមែនជាកន្លែងនៃការប្រកួតប្រជែងនោះទេ ហើយគ្មាននរណាម្នាក់គួរប្រើមហាសមុទ្រ ជាឧបករណ៍ដើម្បីដាក់អំណាចឯកតោភាគីនោះឡើយ។

មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងរូបនេះ បន្តថា៖ យើងជំទាស់ដាច់ខាតនឹងប្រទេសមួយចំនួន ក្នុងគោលបំណងការពារអនុត្តរភាពដែនសមុទ្រ ដែលបានបង្អួតកងកម្លាំងយោធារបស់ពួកគេ និងបង្កើតបក្សពួកក្នុងដែនសមុទ្រ ហើយបន្តរំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើង។

គួរជម្រាបថា ប្រទេសចិន និងសហរដ្ឋអាមេរិកបាននិងកំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅក្នុងដែនទឹកជម្លោះ ជាមួយនឹងហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ ក៏កំពុងកើនឡើងផងដែរ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមផលិតបានកូនផ្កាយរណបថ្មីមួយ ហើយត្រូវបានបាញ់បង្ហោះនៅទឹកដីជប៉ុន

ព័ត៌មាន
ណាណូ ដ្រាហ្គន (NanoDragon) ជាឈ្មោះរបស់យានផ្កាយរណប ដែលសាងសង់ឡើងដោយ មជ្ឈមណ្ឌលអវកាសជាតិវៀតណាម ត្រូវបានគេបាញ់បង្ហោះចេញពីទឹកដីប្រទេសជប៉ុន …

ធនាគារ អេស ប៊ី អាយ លី ហួរ បើកសាខាខេត្តកំពង់ធំ ដើម្បីគាំទ្រដល់អាជីវកម្មតូចនិងមធ្យម

ព័ត៌មាន
នេះជាធនាគារ អេស ប៊ី អាយ លី ហួរ សាខាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយនៃភាគកណ្ដាលប្រទេសកម្ពុជា ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ