ចិនសម្រុកធ្វើតេស្តរកកូវីដ១៩ឌែលតា

មិនដល់១ខែផង ចិនធ្វើតេស្តរកកូវីដ-១៩ លើពលរដ្ឋជាង ១០លាននាក់ទូទាំងប្រទេស ក្រោយផ្ទុះកូវីដ-១៩ បំប្លែងថ្មី ឌែលតា


ចាប់តាំងពីចិនបានរកឃើញវត្តមានកូវីដ១៩បំប្លែងខ្លួនឌែលតា នៅក្នុងប្រទេសរបស់ខ្លួនរួចមក រដ្ឋាភិបាលចិនបានសម្រុកធ្វើតេស្តដល់ពលរដ្ឋនៅតាមខេត្ត និងក្រុងស្ទើរពាសពេញផ្ទៃប្រទេស និងជាពិសេសក្នុងតំបន់ ដែលមានហានិភ័យនេះឆ្លងខ្ពស់។ បើរាប់ចាប់ពីពេលដែលគេរកឃើញកូវីដ១៩បំប្លែងថ្មី ឌែលតាដំបូងនៅថ្ងៃទី ២០កក្កដា មកដល់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ប្រទេសចិនបាន ធ្វើតេស្តលើពលរដ្ឋខ្លួនបានជាង១០លាននាក់ហើយ ខណៈករណីឆ្លងថ្មីៗក៏បន្តរកឃើញជារៀងរាល់ថ្ងៃផងដែរ។ នេះបើតាមការចុះផ្សាយពីសាសរព័ត៌មាន South China Morning Post។
មិនដល់១ខែផង ចិនធ្វើតេស្តរកកូវីដ-១៩ លើពលរដ្ឋជាង ១០លាននាក់ទូទាំងប្រទេស ក្រោយផ្ទុះកូវីដ-១៩ បំប្លែងថ្មី ឌែលតា

ការ​កម្រើក​ឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី ឌែ​លតា បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​ឈឺក្បាល​មែនទែន ហេតុនេះ​ហើយ ដើម្បី​បង្ការ​ការ​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​ទៅ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ រដ្ឋអំណាច​ចិន​បាន​សម្រុក​ធ្វើតេស្ត​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​គ្នា​។

ក្នុង​នោះ​ការ​ធ្វើតេស្ត​សរុប មិន​ដល់​រយៈពេល​មួយ​ខែ​ផង ចិន​សម្រេច​បានការ​ធ្វើតេស្ត​ដល់​ទៅ​១០​លាន​នាក់ ខណៈ​ក្រុង​ណា​ន​ជី​ង ដែល​មាន​ពលរដ្ឋ​ជាង​៩​លាន​នាក់ ហើយ​ក៏​ជា​ប្រភព​ចម្លង​កូ​វី​ដ​១៩​ឌែ​លតា​ដំបូង​នោះ បាន​បញ្ចប់​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ដល់​ទៅ ៥​ដង​រួច​ហើយ​។ លើស​ពី​នេះ អាជ្ញាធរ​កំពុង​ត្រៀម​រៀបចំ​ការ​ធ្វើតេស្ត​ជុំ​ទី​៦ និង​ជា​បន្ត​ប​បន្ទាប់​សម្រាប់​ក្រុង​ណា​ន​ជី​ង និង​ខេត្ត​ទីក្រុង​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

បន្ថែម​ពីលើ​ការ​ធ្វើតេស្ត​ក្នុង​ចំនួន​ដ៏​ច្រើន ចិន​បាន​ដាក់​ចេញ​វិធាន​ការណ៍​បិទ​ខ្ទប់​ក្នុង​តំបន់​មួយ​ចំនួន បូក​រួម​នឹង​ការ​បង្កើន​ការ​រឹត​បន្តឹង​សុវត្ថិភាព ការ​ធ្វើ​ដំណើរ​ចេញចូល ស្ទើរ​គ្រប់​ច្រកល្ហក ពិសេស​ទីក្រុង​សំខាន់​ៗ​រួម​មាន ក្រុង​ប៉េ​កាំ​ង​ជាដើម​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​កូ​វី​ដ​១៩ ឌែ​លតា កំពុង​រាលដាល​ទៅ​នៅ​ក្នុង​ខេត្ត​ក្រុង​ជាង​២០ នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ អាជ្ញាធរ​ចិន បាន​បែងចែក​ចេញ​ជា ២១៦ តំបន់​តូច​ៗ ដែល​ចាត់​ទុក​ថា​ជា​កន្លែង​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ និង មធ្យម​។

ចាប់តាំងពី​រក​ឃើញ​ករណី​កូ​វី​ដ​១៩​ឌែ​លតា ដំបូង​នៅ​ណា​ន​ជី​ង កាលពី​ខែ​មុន មក​ទល់​នឹង​ពេល​នេះ​ក្រសួងសុខាភិបាល​ចិន​បាន​រក​ឃើញ​ការ​ឆ្លង​រាលដាល​សរុប​ជិត ១​ពាន់​ករណី​ហើយ ដោយ​ក្នុង​នោះ​មាន ៦​ករណី​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ ប្រសិនបើ​អ្នកជំងឺ​កំរិត​ធ្ងន់​ទាំង​៦ មាន​នរណា​ម្នាក់​ឈាន​ដល់​បាត់​បង់ជីវិត នោះ​វា​នឹង​ក្លាយជា​ករណី​ស្លាប់​ដំបូង​របស់​ចិន ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធសាស្រ្ត​គាំទ្រ​សហគ្រាស​ធុនតូច​និង​មធ្យម នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ

ព័ត៌មាន
សហគ្រិនខ្មែរ ដែល​ជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ជាមួយនឹង USAID’s Feed the Future Cambodia Harvest II បាន​សហក…

អេស៊ីលីដានៅតែរំពឹងប្រាក់ចំណេញសុទ្ធ ១៦០លានដុល្លារនៅឆ្នាំ២០២១ ទោះបីកូវីដ-១៩បន្ដរាតត្បាតខ្លាំង

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសពីក្ដីរំពឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួននៅក្នុងឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ