វ៉ាក់សាំងកូវីដ-១៩

ចិននឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ១០០លានដូស នៅឆ្នាំក្រោយ


ក្រុមហ៊ុនចិនធំមួយបានប្រកាសនាពេលថ្មីៗនេះថា នឹងទិញវ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់ ១០០លានដូស ពីក្រុមហ៊ុនអាល្លឺម៉ង់ង BioNTech SE សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសចិន នៅឆ្នាំក្រោយនេះ នៅពេលដែលវ៉ាក់សាំងនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ។ ការប្រកាសទិញវ៉ាក់សាំងកូវីដ-១៩ពីបរទេសនេះ គឺធ្វើឡើងនៅចំពេលដែលប្រទេសចិនក៏កំពុងមានផលិតវ៉ាក់សាំងកូវីដ-១៩ ផងដែរ។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានReuters។
សិង្ហបុរី អនុម័តសម្រេចឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech
ដោយ

ទោះយ៉ាងណា រដ្ឋាភិបាលចិន​មិនទាន់បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៃប្រទេស​លោកខាងលិចនេះ​នៅឡើយទេ។

ក្រុមហ៊ុន​ចិន Shanghai Fosun Pharmaceutical Group បាននិយាយថា ក្រុមហ៊ុន​នឹងទទួលបាន​៦០% នៃ​ប្រាក់ចំណេញដុល​ប្រចាំឆ្នាំ ពីការ​លក់​វ៉ាក់សាំងនេះ ដែលវា​គឺត្រូវបាន​ផលិតឡើង​​ពី​ធាតុផ្សំ​ដែលបាន​នាំចូលមក និង​៦៥% នៃប្រាក់ចំណេញ គឺបានពីការលក់​វ៉ាក់សាំង​ដែល​បាន​ផលិតរួចរាល់​សម្រាប់​ការប្រើប្រាស់។

សម្រាប់​ការផ្គត់ផ្គង់​ដំណាក់កាល​ដំបូង ៥០លាន​ដូស ក្រុមហ៊ុន Fosun នឹង​ទូទាត់​ប្រាក់​ជាមុន​ដល់​ក្រុមហ៊ុន​ BioNTech ប្រមាណ​ជាង​៣០០លាន​ដុល្លារ នៅពាក់កណ្ដាលខែ​ធ្នូនេះ ហើយ​នៅសល់​ប៉ុន្មាន​នឹង​ទូទាត់​តាមក្រោយ​បន្ទាប់ពី​វ៉ាក់សាំងនេះ ត្រូវបាន​អនុម័ត​ឲ្យប្រើប្រាស់​ជាផ្លូវការ។ នេះបើតាម​ការបញ្ជាក់​របស់ក្រុមហ៊ុន​នៅក្នុង​ឯកសារ​ដែលបាន​ដាក់ជូន​ទៅកាន់​ផ្សារភាគហ៊ុន​ហុងកុង។

វ៉ាក់សាំង​កូវីដ-១៩ ដែលត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ BioNTech របស់អាល្លឺម៉ង់ និងក្រុមហ៊ុន​អាមេរិក​ជាដៃគូ គឺ Pfizer ត្រូវបាន​អនុញ្ញាត​ប្រើប្រាស់​ជាសាធារណៈ​នៅ​ប្រទេស​អង់គ្លេស និងសហរដ្ឋអាមេរិក ហើយ​វ៉ាក់សាំងនេះ ក៏ទទួលបាន​ការអនុម័តឲ្យប្រើប្រាស់​ជាបន្ទាន់​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត​ផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិន បាន​អនុញ្ញាត​ឲ្យ​មាន​ប្រើប្រាស់​វ៉ាក់សាំង​ជាបន្ទាន់​ សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចំនួន​២  គឺ​ក្រុមហ៊ុន Sinopharm ដែលមាន​រដ្ឋចិន​នៅពីក្រោយខ្នង និង​ក្រុមហ៊ុន​ Sinovac Biotech។ យ៉ាងណាមិញ វ៉ាក់សាំង​ Sinovac របស់ចិន​នេះ ក៏មាន​ប្រទេស​មួយចំនួន​បាន​ប្រកាស​ទិញយក​ទៅប្រើប្រាស់​ផងដែរ ដូចជា​ប្រេស៊ីល ឈីលី និងឥណ្ឌូនេស៊ីជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកធ្លាប់ហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា កាលពីថ្ងៃទី០៤ធ្នូ ទៅធ្វើតេស្តរក កូវីដ-១៩

ព័ត៌មាន
ក្រសួងសុខាភិបាល នៅតែបន្តបានអំពាវដល់អ្នកដែលពាក់ព័ន្ធ នឹងព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆកាទាំងអស់ មកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាពិសេស អ្នកដែលធ្…

សមាជិកសភាឥណ្ឌូនេស៊ីស្នើបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹង

ព័ត៌មាន
សមាជិកសភាមួយចំនួននៃប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹងនៅទូទាំងប្រទេស ខណៈដែលគោលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ