ចិន​បន្ថយពន្ធ​អំឡុងពេល​កូវីដ-១៩

ចិន គ្រោងកាត់បន្ថយពន្ធ និងកម្រៃសេវាជាង ៣៥០ពាន់លានដុល្លារ ជួយស្រោចស្រង់ដល់អាជីវកម្ម


នៅក្នុងឆ្នាំ ២០២០នេះ រដ្ឋាភិបាលចិនគ្រោងនឹងកាត់បន្ថយពន្ធ និងកម្រៃសេវាចំនួនជាង ៣៥០ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ដល់ អាជីវកម្មនានា ដែលកំពុងតែប្រឈមមុខនឹង សម្ពាធពីមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី ១ នៅទ្រឹងត្រឹម ០% ក្រោយផ្ទុះឡើងនៃវីរុស Covid 19 (រូបភាព៖ CNBC)
ដោយ

សម្រាប់ឆ្នាំនេះ រដ្ឋាភិបាលចិន​បានរៀបចំ​បង្កើត​គោលនយោបាយ​កាត់បន្ថយពន្ធ និងកម្រៃសេវា ទៅតាម​ដំណាក់​កាល និងគោលដៅ​ផ្សេងៗគ្នា ដោយផ្តោត​ទៅលើ​ការជួយ​ដល់​អាជីវកម្ម ដែលរងគ្រោះ​ដោយមេរោគ​កូវីដ-១៩ ឲ្យចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ ហើយក៏ជួយ​គាំទ្រដល់ សហគ្រាស​អាជីវកម្ម​ខ្នាតតូចៗផងដែរ។

បើតាមរបាយការណ៍​ហិរញ្ញវត្ថុពី​រដ្ឋាភិបាលចិន បានបង្ហាញឲ្យដឹងថា គោលនយោបាយ​កាត់បន្ថយពន្ធ និងកម្រៃសេ​វា​សំខាន់ៗ នឹងត្រូវបញ្ចប់​នៅក្នុង​ខែមិថុនា ខាងមុខនេះ តែត្រូវពន្យារ​ពេលបន្ថែម​រហូតដល់​ដំណាច់ឆ្នាំ ដើម្បីជួយសង្គ្រោះ​អាជីវកម្ម ឲ្យឆ្លងកាត់​ពេលវេលា​ដ៏លំបាកនេះ និងធានា​ឲ្យបាននូវ​ការផ្តល់​កន្លែងការងារ។

ក្នុងនោះ សហគ្រាស​អាជីវកម្ម ផលិតសម្ភារ​បរិក្ខារពេទ្យ នឹងទទួលបាន​គោលនយោបាយ​ពន្ធ​ពិសេស ហើយចំពោះ​អាជីវកម្ម​រងគ្រោះធ្ងន់ធ្ងរ ដោយសារតែ​មេរោគកូវីដ-១៩ នឹងទទួល​បាន​ការបន្ធូរបន្ថយ និងការលើក​លែងពន្ធ និងកម្រៃសេវា។

បើតាមក្រុម​អ្នកវិភាគចិន បានអះអាងថា រដ្ឋាភិបាលចិន​មិនត្រឹមតែ​​កែសម្រួលពន្ធលើ​តម្លៃបន្ថែម ប៉ុណ្ណោះទេ ប៉ុន្តែមានការ​កែប្រែទៅលើ ពន្ធលើប្រាក់​ចំណូល​បុគ្គល​ថែមទៀតផង ហើយវាបាន​ផ្លាស់ប្តូរ​នៅក្នុង​ប្រព័ន្ធ​ពន្ធ​ទាំងមូល​តែម្តង។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ​រដ្ឋាភិបាលចិន​បានកាត់បន្ថយ​ពន្ធ និងកម្រៃ​សេវា ក្នុងទំហំ​ធំដូចគ្នាដែរ ពោលគឺ​កាត់បន្ថយ​ជាង ៣៣០ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះ​ទឹកប្រាក់​ជាង ១៧០ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​រក្សា​ទុក​សម្រាប់ សហគ្រាស​ឯកជន ហើយគោល​នយោបាយ​បន្ធូរបន្ថយ នៅក្នុងឆ្នាំ ២០២០នេះ គឺដូចគ្នា​ទៅនឹង​ឆ្នាំមុន ដោយគ្រាន់តែ​មានបន្ថែម លក្ខណៈ​ពិសេស​មួយចំនួនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគមន៍អ្នកផលិតអំបិលកំពត-កែប៖ កម្ពុជានឹងមិនខ្វះខាតអំបិលទៀតឡើយក្នុងឆ្នាំនេះ!

ព័ត៌មាន
សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានអះអាងថា កម្ពុជាឆ្នាំនេះនឹងមានការខ្វះខាតអំបិលដូចកាលពីឆ្នាំ ២០១៨ និង ២០១៩ទៀតឡើយ ខណៈការផលិតអំបិលឆ្…

ក្រសួងកសិកម្មបានបញ្ជាឲ្យបិទការនាំចូលសត្វជ្រូក និងមាន់ ៥០ភាគរយ ដើម្បីបង្កើនការផលិតក្នុងស្រុក !

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសថា បានបញ្ជាឲ្យបិទការនាំចូលសត្វជ្រូក និងមាន់ ៥០ភាគរយ ដើម្បីជំរុញបង្កើនសមត្ថភាពចិញ្ចឹមសត្វក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ