មូលនិធិ​សម្រាប់​ WHO

ចិននឹងផ្ដល់លុយ ៣០លានដុល្លារថែមទៀត ដល់អង្គការ WHO ក្រោយពីអាមេរិកប្រកាសបង្កកការផ្ដល់មូលនិធិដល់អង្គការនេះ


ប្រទេសចិន នៅថ្ងៃទី ២៣ ខែមេសានេះ បានប្រកាសថា នឹងបរិច្ចាគប្រាក់ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ទៅឲ្យអង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩។ ការប្រកាសរបស់ចិននេះ គឺធ្វើឡើងនូវតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាមេរិកបាននិយាយថា ខ្លួននឹងបង្កកការផ្ដល់មូលនិធិទៅដល់អង្គការនេះ ដោយចោទប្រកាន់ថា អង្គការនេះ ចូលដៃចូលជើងជាមួយប្រទេសចិនក្នុងការជួយលាក់បាំងជុំវិញរឿងការឆ្លងមេរោគកូវីដ-១៩ មុនមេរោគនេះបន្តរីករាលដាលខ្លាំង។
ចិននឹងផ្ដល់លុយ ៣០លានដុល្លារថែមទៀត ដល់អង្គការ WHO ក្រោយពីអាមេរិកប្រកាសបង្កកការផ្ដល់មូលនិធិដល់អង្គការនេះ (រូបភាព៖ http://www.xinhuanet.com)
ដោយ

សារព័ត៌មាន​ CNA បាន​ស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang ដែលបាន​ថ្លែង​នៅក្នុង​សន្និសីទ​ថា «ប្រទេសចិន បាន​សម្រេច​បរិច្ចាគ​ប្រាក់សុទ្ធ​ ៣០​លាន​ដុល្លារអាមេរិក​បន្ថែមទៀត ទៅឲ្យ​អង្គការ WHO ដែលថវិកានេះ គឺ​បន្ថែម​លើ​ការថវិកា​ដែលបាន​បរិច្ចាគ​កាលពីមុន ២០លាន​ដុល្លារ ដើម្បី​ជាការគាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​ជាសកល​នៃមេរោគកូវីដ-១៩ និងពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​​កំពុងអភិវឌ្ឍ»។

លោក Geng បន្ថែមថា ការរួមចំណែក​របស់​ប្រទេសចិន នៅក្នុង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ គឺឆ្លុះបញ្ចាំង​ឲ្យឃើញពីការគាំទ្រ​ និង​ភាពជឿជាក់​របស់​រដ្ឋាភិបាល និងប្រជាជនចិន​ ទៅលើ​អង្គការ WHO។

សហរដ្ឋអាមេរិក ដែលជា​ចូលរួម​វិភាគទាន​​ដ៏ធំ​បំផុត​នៅក្នុង​អង្គការ​សុខភាព​ពិភពលោក កាលពីសប្ដាហ៍មុននេះ បាន​ចោទ​ប្រកាន់​អង្គការនេះ​ថា ខ្វះការគ្រប់គ្រង​វិបត្តិ​កូវីដ-១៩ និងធ្វើឲ្យ​មានការ​ខឹង​សម្បារ​យ៉ាងខ្លាំង​ពីរដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅពេលដែល​ប្រទេស​ទាំងពីរនេះកំពុង​ ឈ្លោះ​ប្រកែកគ្នា​លើបញ្ហា​មេរោគឆ្លងនេះ។​

នៅក្នុង​ការប្រកាស​ពីការបង្កក​ការផ្ដល់មូលនិធិ​កាលពីសប្ដាហ៍មុននេះ លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ចោទ​អង្គការ​ WHO ថា បាន​ជួយលាក់បាំង​ស្ថានភាព​ផ្ទុះរាលដាល​ពិតប្រាកដ​នៃមេរោគកូវីដ-១៩ នៅក្នុង​ប្រទេសចិន មុន​មេរោគនេះ បន្ដ​ពង្រីក​ការរីករាតត្បាតខ្លាំង។

លោកត្រាំ និយាយថា អាមេរិក​បាន​ផ្ដល់​ថវិកា​ចន្លោះពី ៤០០ ទៅ​៥០០​ដុល្លារអាមេរិក​ក្នុងមួយឆ្នាំៗ ទៅដល់​អង្គការ​សុខភាព​ពិភពលោក ​ផ្ទុយទៅវិញ​ចិន​បាន​ចូលរួមវិភាគទាន​តែ​ប្រហែល​៤០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយ​ ឬអាច​តិច​ជាងនេះ​ទៅទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្ម៖ រាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើជាង ១លានម៉ែត្រគីបក្នុងមួយថ្ងៃ ចាប់ពីចុងឆ្នាំ២០២៤ ដល់២០៣០

ព័ត៌មាន
មន្រ្តីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា គម្រោងសាង សង់រោងចក្រទឹកស្អាត៣ជំហានទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្…

ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ព្រោះវិបត្តិកូវីដ១៩

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវការជ្រើសរើសក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២០នេះ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ