គ្រោងការបង្កើតអង្គភាពពិសេសសហការផលិតបន្ទះឈីបរបស់ចិន

ចិនគ្រោងនឹងបង្កើតអង្គភាពពិសេសមួយ ដើម្បីសហការផលិតបន្ទះឈីបជាមួយក្រុមហ៊ុនបរទេសជាច្រើន


ប្រទេសចិនគ្រោងនឹងបង្កើតអង្គភាពពិសេសមួយ ដែលដើរតួជាអ្នកសម្របសម្រួលកិច្ចសហការរវាងក្រុមហ៊ុនក្នុងស្រុក និងរោងចក្រផលិតបន្ទះឈីបក្រៅប្រទេសដូចជា Intel, AMD និងក្រុមហ៊ុនបរទេសមួយចំនួនទៀត ដែលសុទ្ធសឹងតែជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេក្នុងពិភពលោក ដើម្បីជំរុញដល់ការអភិវឌ្ឍមជ្ឈមណ្ឌលកម្មវិធី Software សម្ភារៈ និងឧបករណ៍រោងចក្រផលិតជាដើម។ នេះបើយោងតាមការចុះផ្សាយដោយសារព៍ត៌មាន Nikkei Asia ។
គ្រោងការបង្កើតអង្គភាពពិសេសសហការផលិតបន្ទះឈីបរបស់ចិន
ដោយ

សំណើ​គ្រោង​បង្កើត​អង្គភាព​នេះ​កើតឡើង នៅ​ពេល​ដែល​ទីក្រុង​ប៉េ​កាំ​ង​ប្រញាប់ប្រញាល់​ក្នុង​ការ​កសាង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក្នុងស្រុក សម្រាប់​បន្សាំ ឬ​ទប់ទល់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​ប្រទេស​នានា​ទំនងជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​មួយ​នេះ ដោយសារ​ការ​ភ័យ​ខ្លាច​ថា បច្ចេកវិទ្យា​ដ៏​សំខាន់​នេះ​នឹង​ត្រូវ​បាន​ផ្ទេរ​ពី​ប្រទេស​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ចិន​។

អង្គភាព​នេះ មានឈ្មោះ​ថា "​គណៈកម្មាធិការ​ការងារ​គ្រឿង​បន្ទះ​អេ​ឡិច​ត្រូ​និក​ឆ្លង​ដែន​" ដែល​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ​នេះ​។ អង្គភាព​នេះ ក៏​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​យុត្តាធិការ​លើ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ក្នុងស្រុក និង​អន្តរជាតិ​។

យោង​តាម​ប្រភព​ព័ត៌មាន តួនាទី​របស់​គណៈកម្មាធិការ​នេះ នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ឧស្សាហកម្ម​ផលិត​បន្ទះ​អេ​ឡិច​ត្រូ​និក ឬ​បន្ទះ​ឈី​ប​របស់​ចិន និង​បរទេស​។ គួរ​ជម្រាប​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​កំណត់​គោលដៅ​ក្នុង​ការ​កសាង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ចិន​ឯករាជ្យ​មួយ ហើយ​អង្គភាព​នេះ​ហាក់ដូចជា​ត្រូវ​បាន​បង្កើត​ឡើង ជា​មធ្យោបាយ​មួយ ដើម្បី​ទទួល​បាន​បច្ចេកវិទ្យា ផលិត​បន្ទះ​ឈី​ប​កម្រិត​ខ្ពស់​ពី​សហរដ្ឋអាមេរិក ជប៉ុន និង​អឺរ៉ុប ដែល​វា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កត្តា​ជួយ​ជំរុញ​បន្ថែម​ដល់​គោលដៅ​របស់​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។

ទន្ទឹម​នេះ គណៈកម្មាធិការ​នេះ នឹង​ទាក់​ទ​ងា​ញ​ក្រុមហ៊ុន​បរទេស​ឱ្យ​បង្កើត​មូលដ្ឋាន​អភិវឌ្ឍន៍ ឬ​ផលិតកម្ម តាម​រយៈ​ការ​ផ្ដល់​មូលនិធិ និង​ការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់ ហើយ​វា​ក៏​មាន​គោលបំណង​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ចិន ដែល​ស្វែងរក​ការ​ទិញ​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​ការ​ផលិត​បន្ទះ​ឈី​ប​នៅ​បរទេស​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ ជុំវិញ​ការ​បង្កើត​អង្គភាព​នេះ អ្នកតំណាង​ក្រុមហ៊ុន​បរទេស​មួយ​រូប​បានឱ្យ​ដឹង​ថា បើ​ទោះបីជា​ពួក​គេ​នឹង​មាន​បំណង​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​កម្រិត​ណាមួយ​ក៏​ដោយ ក៏​វា​មិន​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​នោះ​ទេ ប៉ុន្ដែ បញ្ហា​នៅ​ត្រង់​ថា ស្ថានភាព​តានតឹង​កើនឡើង នោះ​ក្រុមហ៊ុន​នឹង​ត្រូវ​ក្លាយជា​ផ្ទាំង​ស៊ើប​សម្រាប់​ការ​ប្រជែង​ឥទ្ធិពល​របស់​រដ្ឋាភិបាល ពោល​គឺ​អាច​ត្រូវ​គោរព​ការ​ទាមទារ​ពី​រដ្ឋ​ចិន និង​ត្រូវ​រក្សា​ការ​សម្ងាត់​នៃ​បច្ចេកវិទ្យា​ជាដើម​៕ 

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បំណុលជាតិអាមេរិកកើនដល់៣០ទ្រីលានដុល្លារ ជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

ព័ត៌មាន
បំណុលជាតិអាមេរិកបានបំបែកនូវតួលេខកំណត់ត្រាថ្មី នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានកើនឡើងដល់៣០ទ្រីលានដុល្លារអាមេរិក។ នេះបើតាមតួលេខពីក្…

អាមរិក និងសម្ព័ន្ធមិត្ត ស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំនៅសប្តាហ៍នេះ ស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

ព័ត៌មាន
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមាន ចក្រភពអង់គ្លេស និង បារាំង បានគាំទ្រស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំបិទទ្វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ