ប្រទេសចិន-សហរដ្ឋអាមរិក

ចិនត្រៀមក្រាលកម្រាលព្រំក្រហមទទួលមន្ត្រីការទូតជាន់ខ្ពស់អាមរិកជាលើកដំបូងតាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មឆ្នាំ២០១៨


រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកអាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃគឺរាប់ពីថ្ងៃទី៥ដល់ទី៦ខែកុម្ភៈឆ្នាំ២០២៣ ទៅជាន់ទឹកដីរដ្ឋធានីប៉េកាំង នៃប្រទេសចិន ជាលើកដំបូងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការប្រជែងឥទ្ធិពលរវាងមហាអំណាចទាំងពីបាននិងកំពុងកើតមានឡើងយ៉ាងស្រួចស្រាល់។
ចិនត្រៀមក្រាលកម្រាលព្រំក្រហមទទួលមន្ត្រីការទូតជាន់ខ្ពស់អាមរិកជាលើកដំបូង!

លោក ប្លីខេន ជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទីមួយហើយ ដែលនឹងទៅទស្សនកិច្ចនៅប្រទេសចិន បើគេគិតពីឆ្នាំ២០១៨មក ជាគ្រាដែលសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ដែលកាលនោះអាមេរិកស្ថិតក្រោមអាណត្តិដឹកនាំរបស់លោកដូណាល់ត្រាំ។ នេះជាទស្សនកិច្ច ដែលគេទន្ទឹមចង់ឃើញជាយូរណាស់មកហើយ ដោយរំពឹងថា នឹងជួយបន្ធូរភាពតានតឹងរវាងមហាយក្សទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍មួយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

មន្ត្រីអាមេរិកដែលជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះបង្ហើបប្រាប់ AFP ក្នុងលក្ខខណ្ឌមិនមិនបញ្ចេញឈ្មោះថា លោកប្លីងខេ នឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃទី៥កុម្ភៈ រួចបន្តកិច្ចពិភាក្សានានារហូតដល់ថ្ងៃទី៦កុម្ភៈ។ បើតាមប្រភពពីមន្ត្រីរូបនេះដដែល ទស្សនកិច្ចនេះនឹងធ្វើឡើងដូចធម្មតា ទោះមានក្តីបារម្ភពីការឆ្លងរាតត្បាតកូវីដ១៩ក្នុងប្រទេសចិនក៏ដោយ។

ទោះយ៉ាងណា មិនទាន់មានព័ត៌មានផ្លូវការចេញពីភាគីទាំងពីរឡើយគិតត្រឹមថ្ងៃទី១៨មករានេះ។ ប៉ុន្តែប្រភពសុំមិនបញ្ចេញអត្តសញ្ញាណដដែលនិយាយថា លោកប្លីនខេន នឹងជួបជាមួយលោក ជីន កាំង ដែលទើបឡើងជារដ្ឋមន្រ្តីការបទេសចិនជំនួសលោក វ៉ាង យី ហើយក៏គ្រោងនឹងជួបជាមួយលោកស៊ី ជីនពីងផងដែរ។

លោកអាន់តូនី ប្លីងខេន នឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូង ដែលនឹងទៅទស្សនកិច្ចនៅប្រទេសចិន បើរាប់ចាប់ពីឆ្នាំ២០១៨មក។ គេនៅចាំបានទស្សនកិច្ចចុងក្រោយរបស់មន្ត្រីការទូតអាមេរិកទៅជាន់ទឹកដីចិន នោះគឺកាលពីលោក ម៉ៃ ប៉ុមពីអូ ដែលកានោះ លោកនៅជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ។

គួររំឭកដែរ នេះមិនមែនជាលើកទីមួយឡើយអំពីព័ត៌មាននៃទស្សនកិច្ចនេះ ដោយកាលពីជំនួបរវាងលោកស៊ី ជីនពីង និងលោក ចូ បៃឌិន ទល់មុខគ្នានាឱកាសកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០២២ ភាគីទាំងពីរក៏បានប្រកាសពីការធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផងដែរ។

កន្លងមកភាគីចិនតែងស្វាគមន៍ដំណើរទស្សនកិច្ចនានារបស់អាមេរិកមកកាន់ប្រទេសខ្លួនជានិច្ច ស្របពេលដែលប៉េកាំងសង្ឃឹមថាលោក ប្លីងខេននឹងដើមតាមគន្លងរបស់លោកស៊ី ជីនពីង និងលោកបៃឌិន ចំពោះការពិភាក្សាស្វែងការការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យទៅរកផ្លូវត្រូវឡើងវិញ និងស្ថិរភាព។

សូមបញ្ជាក់ថា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងរវាងអាមេរិក និងចិន ចាប់ពីខែសីហាឆ្នាំ២០២២ ជាពេលដែលចិនផ្តើមធ្វើសមយុទ្ធយោធាយ៉ាងសន្ធឹកក្បែរដែនកោះតៃវ៉ាន់ ក្រោយពេលដែលអតីតប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ធ្វើទស្សនកិច្ចទៅដែនកោះមួយនេះ។

គេមិនមានសុទិដ្ឋិនិយមប៉ុន្មានឡើយ ចំពោះដំណើរទស្សនកិច្ចលើកនេះ ថានឹងសម្របសម្រួលភាពតានតឹងក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រោះថា ក្នុងរដ្ឋបាលលោក ចូ បៃឌិន ក៏មិនខុសពីអតីតប្រធានាធិបតី ត្រាំ ប៉ុន្មានដែរ គឺសុទ្ធតែបានចាត់ទុកប្រទេសចិន ជាគូប្រជែងអាទិភាព៕




អត្ថបទបន្ទាប់


តើក្រុមសេដ្ឋវិទូមានពិភាក្សា និងបង្ហាញទស្សនទានសេដ្ឋកិច្ចអ្វីខ្លះ ក្នុងកិច្ចប្រជុំថ្ងៃទីពីរនៃវេទិកាសេដ្ឋកិច្ចសកលឆ្នាំ២០២៣?

ព័ត៌មាន
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីសដែលផ្តើមរៀបចំពីថ្ងៃទី១៦ដល់ទី២០ខែមករា បានប្រព្រឹត្តិទៅហើយ ដោយទទួ…

ការវិនិយោគអចលនទ្រព្យនៅចិនដាំក្បាលចុះជាលើកដំបូងក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានជួបនូវការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ ហើយក៏ជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល២៣ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ