សេដ្ឋកិច្ចចិន-អាមេរិក

របាយការណ៍៖ ចិន នឹងនាំមុខអាមេរិកក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ ក្នុងលោកនៅឆ្នាំ២០២៨


នៅរយៈពេល មិនដល់១០ឆ្នាំទៀតនោះទេ ពោលគឺនៅត្រឹមឆ្នាំ២០២៨ មហាយក្សចិនត្រូវបានគេព្យាករថានឹងនាំមុខសហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំជាងគេបំផុតទី១ ក្នុងលោក ដោយការព្យាករណ៍នេះ គឺមានលឿនជាង ៥ឆ្នាំ នៃការព្យាករពីមុន ដោយសារតែមានការផ្ទុះរាលដាលនៃកូវីដ-១៩។
ចិន នឹងនាំមុខអាមេរិកក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ ក្នុងលោកនៅឆ្នាំ២០២៨
ដោយ

មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស​ បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​ថ្មី​ចុងក្រោយ​មួយ​របស់ខ្លួន​នាពេល​ថ្មីៗនេះថា ដោយមាន​ជំរុញ​មួយផ្នែក​ ដែលជា​ផលប៉ះពាល់​នៃវិបត្តិ​សុខភាព​សកល​ វាបានធ្វើឲ្យ​សន្ទុះសេដ្ឋកិច្ច​នៅអាស៊ី​កំពុង​ធ្វើបាន​ល្អបំផុត ខណៈដែល​​នៅអឺរ៉ុបវិញ​គឺមាន​ស្ថានភាព​អាក្រក់បំផុត។

ប្រទេសចិន មានការ​គ្រប់គ្រង​ការរីករាលដាល​មេរោគ​បានល្អ ខណៈដែល​ផលប៉ះពាល់​រយៈពេលវែង​នៃការឆ្លង​រីករាលដាល​នៃមេរោគ នឹង​បន្ដ​មាន​ទៅលើ​កំណើន​នៅប្រទេស​លោកខាងលិច មានន័យថា ប្រទេសចិន​នឹង​កាន់តែរីកចម្រើន​ទៅមុខ​លឿនជាង​លោកខាងលិច។

ជាក់ស្ដែង​នៅឆ្នាំ២០២០ ខណៈដែល​ប្រទេស​លោកខាងលិច ភាគច្រើន​មានកំណើន​អវិជ្ជមាននោះ ប្រទេស​ចិន​ឯណោះវិញ បែរជាមានកំណើន​វិជ្ជមាន​ ២% ហើយ​ប្រទេស​ចិន​ក៏ត្រូវបាន​រំពឹងថា នឹង​មានកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ ៥,៧% ចន្លោះពីឆ្នាំ២០២១​ដល់២០២៥ ហើយ​នឹងបន្ដ​កំណើន ៤,៥% ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។

ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ត្រូវបាន​រំពឹងថា​នឹងមានកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ត្រឹមតែ ១,៩% ប៉ុណ្ណោះ នៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង នាំគ្នាលក់ផ្ទះ កាន់តែច្រើន

ព័ត៌មាន
ក្រោយពី អង់គ្លេសបានអនុញ្ញាតឲ្យប្រជាជនទីក្រុងហុងកុងអាចស្នើសុំសញ្ជាតិអង់គ្លេស និងអាចទៅរស់នៅអង់គ្លេសបាននោះ គេសង្កេតឃើញថា មានអ្នកនយោបាយការពា…

ថៃមានរោងចក្របិទទ្វារជាង ៧០០ នៅអំឡុងវិបត្តិកូវីដ-១៩ ឆ្នាំ២០២០

ព័ត៌មាន
កាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រោងចក្រជាង ៧០០រោងចក្រក្នុងប្រទេសថៃត្រូវបានគេរាយការណ៍ថា បានបិទទ្វារក្ស័យធន់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិកូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ