ជំនួយបរទេសចិនអាច​នឹង​ត្រូវកាត់បន្ថយ

ចិន ចាប់ផ្តើមរឹតបន្តឹងការផ្តល់ជំនួយបរទេសទាំងកាក់ទាំងសេនហើយ !


ប្រមុខដឹកនាំ នៃទីភ្នាក់ងារជំនួយបរទេស នៃប្រទេសចិន បានឲ្យដឹងថា ប្រទេសចិន នឹងចាប់ផ្តើមរឹតបន្តឹងទាំងកាក់ ទាំងសេន ទៅលើការចំណាយសម្រាប់ជំនួយបរទេស ដោយសារប្រទេសចិន នៅតែជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ និងមានបញ្ហាប្រឈមក្នុងស្រុក ដែលត្រូវដោះស្រាយថែមទៀតផង។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិធំៗចេញផ្សាយថ្មីៗនេះ។
ស្ថាប័នស្រាវជ្រាវបរទេស ព្យាករគម្រោងផ្លូវធំៗគាំទ្រដោយចិន និងជំរុញកំណើនវិស័យសំណង់កម្ពុជា
ដោយ

លោក វ៉ាង សៅតៅ ប្រធាននៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន បានលើកឡើងថា ប្រទេសចិន ជាប្រទេស​កំពុង​តែអភិវឌ្ឍន៍ ដែលមាន​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុងស្រុក ដែល​ត្រូវ​ដោះស្រាយ ដូចជា ការអភិវឌ្ឍ​ទីក្រុង និងជនបទ គ្មានតុល្យភាព​ជាដើម ហើយរឿងជំនួយ​បរទេស ជារឿង​ដែលត្រូវ​ពិចារណា​ឡើងវិញ។

លោក ពន្យល់ថា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន ត្រូវបាន​បង្កើត​ឡើងកាលពី ពាក់កណ្តាលឆ្នាំ ២០១៨ ដែលជា​ការកែ​ទម្រង់ថ្មី សម្រាប់ការ​គ្រប់គ្រង​ជំនួយ​បរទេស ស្របតាមផ្នត់​គំនិត គិតធំ និងគិតឲ្យ​បានវែង​ឆ្ងាយ របស់​រដ្ឋាភិបាល​ចិន។

លោក វ៉ាង សៅតៅ បាន​បញ្ជាក់ថា សម្រាប់​យុគសម័យ​ថ្មី គឺមានតម្រូវ​ការថ្មី ហើយ​ជំនួយបរទេស ក៏ត្រូវ​មាន​ទំនួល​ខុសត្រូវ​ថ្មីដែរ ពោលគឺ ត្រូវបម្រើ​ដល់ចំណង​ការទូត របស់​ប្រទេសជាដៃគូ និងបង្ហាញពី យុត្តិធម៌ និងមេត្តាធម៌​ ដែលប្រទេស​ចិន ភ្ជាប់ជាមួយ​ជំនួយ​នោះ។

គួរជម្រាបដែរថា ប្រទេសចិន បានផ្តល់​ជំនួយ​បរទេសដល់ បណ្តា​ប្រទេសចំនួន​ ១២១ ដែលមានទំហំ​ទឹកប្រាក់ ខុសៗគ្នាទៅ​តាម​ប្រទេស​នីមួយៗ ហើយកាល​ពី​ឆ្នាំ ២០១៨ ​ប្រទេសចិន បាន​ផ្តល់​ជំនួយជាង ៦០ពាន់​លាន​ដុល្លារ​អាមេរិក​ដល់ ប្រទេសមួយ​ចំនួន ក្នុងទ្វីប​អាហ្រ្វិក និងផ្តល់​កម្ចីប្រមាណ​ ២០ពាន់​លាន​ដុល្លារ​ដល់ ប្រទេសមួយ​ចំនួន នៅ​មជ្ឈឹម​បូព៌ា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរ ចិន ចូលមក កម្ពុជា ជាង ២លាន នាក់ ក្នុង ឆ្នាំ ២០១៨

ព័ត៌មាន
ចំនួនជនជាតិចិនមក ទស្សនា និង វិនិយោគ នៅក្នុង ប្រទេស កម្ពុជា កាលពីក្នុងឆ្នាំ ២០១៨ មានប្រមាណជាង ២លាននាក់ កើនឡើង៦៧ ភាគរយ បើធៀបនឹងឆ្នាំ ២…

កង្វះខាតដើមទុនកែច្នៃផលិតផលកសិកម្ម ធ្វើឲ្យកម្ពុជាខ្សោយទីផ្សារការនាំចេញ ?

ព័ត៌មាន
កម្ពុជា ជាប្រទេសដែលមជ្ឈដ្ឋានជាតិ និង អន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានសក្កានុពលផ្នែកកសិកម្ម និង កសិ ឧស្សាហកម្ម និយាយរួមផលិតផលកសិកម្មរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ