គោលនយោបាយគ្មានកូវីដ

គោលនយោបាយគ្មានកូវីដរបស់ចិនកំពុងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញក្រោយសម្ពាធសេដ្ឋកិច្ចកើនឡើង


ក្រុមអ្នកជំនាញជាច្រើននៅក្នុងប្រទេសចិនកំពុងសិក្សាពីរបៀបកែលម្អគោលនយោបាយប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដែលត្រូវបានគេស្គាល់ថា Zero COVID ឬគោលនយោបាយគ្មានកូវីដ១៩របស់ប្រទេសមួយនេះ។ ការត្រួតពិនិត្យនិងកែលំអគោលនយោបាយនេះឡើងវិញ ធ្វើឡើងខណៈដែលសម្ពាធសេដ្ឋកិច្ច ដែលបណ្ដាលមកពីគោលនយោបាយដ៏តឹងរ៉ឹងនេះ កំពុងកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមការអះអាងពីអ្នកជំនាញផ្នែកជំងឺរាតត្បាតដ៏លេចធ្លោបំផុតរបស់ប្រទេសចិន។
ប្រជាពលរដ្ឋចិនកំពុងឈរតំរង់ជួររងចាំការធ្វើតេស្តកូវីដ១៩
ដោយ

លោក Wu Zunyou ប្រធានផ្នែករោគរាតត្បាត​នៃមជ្ឈមណ្ឌល​គ្រប់គ្រង និងបង្ការ​ជំងឺឆ្លង​របស់ចិន បាននិយាយថា អ្នកស្រាវជ្រាវ​ពិតជា​អាចដាក់ចេញ​​នូវ​យុទ្ធសាស្ត្រថ្មីៗ​ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយសារតែពេលនេះ ពួកគេកំពុង​គិតគូ និងរៀបចំ​ផែនការថ្មី​មួយយ៉ាងសកម្មបំផុត។

លោក Zunyou បាននិយាយ​នៅក្នុងវេទិកាមួយ​កាលពីថ្ងៃ​អង្គារថា ដោយសារតែ​ចិន​មិនងាយ ហើយក៏មិនអានបន្ធូរដៃ​លើកូវីដ១៩​ ដូចប្រទេសលោកខាងលិច ដូច្នេះហើយអ្វីដែលគេអាចធ្វើបាន គឺមានតែ​កែប្រែការគ្រប់គ្រង និងតាមដានឲ្យ​មានប្រសិទ្ធភាព ជាជាងការប្រើប្រាស់វិធានការទ្រង់ទ្រាយធំ​ភ្លាមៗ​ពេលមានករណីវិជ្ជមាន។

ប៉ុន្តែលោកអះអាងថា ការផ្លាស់ប្តូរ​គោលនយោបាយ​ត្រង់ចំណុច​ណាមួយ​ត្រូវយក ពលរដ្ឋ និងអាយុជីវិតមនុស្សជាធំ ទន្ទឹម​នឹង​នោះ​រដ្ឋាភិបាលប៉េកាំង ត្រូវមាន​​ទំនាក់ទំនង​​ល្អ​ប្រសើរ​​ជាមួយ​សហគមន៍​​អន្តរជាតិ និង​ការពារ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​របស់​ខ្លួន​ផង​ដែរ​ ជៀសវាងមានទំនាស់ ដែលអាចបន្ថែមជាសម្ពាធ។

គួរជម្រាបថា ការលើកឡើងដោយអ្នកជំនាញរូបនេះ ធ្វើឡើងស្របពេលដែលការជជែកដេញដោលបន្តកើតមាន ជុំវិញបញ្ហា​ថា ពេលណាដែលរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបន្ធូរបន្ថយការរឹតបន្តឹងលើវិធានការកូវីដ១៩ ដូចដែលប្រទេសនានា រួមមានចក្រភពអង់គ្លេស ដាណឺម៉ាក សិង្ហបុរី និងវៀតណាមបានធ្វើរួចហើយ។

អ្នកសេដ្ឋកិច្ច​បានព្រមានថា ភាពខុសគ្នា​នៃយុទ្ធសាស្ត្រ​គ្រប់គ្រងកូវីដ ជាមួយបណ្តាប្រទេសលោកខាងលិច អាចធ្វើឱ្យប្រទេសចិន​បាត់បង់​ប្រយោជន៍ច្រើន ទាំងសង្គម និងសេដ្ឋកិច្ច ខណៈដែល​ការផ្ទុះឆ្លង​ថ្មីៗចុងក្រោយនៅក្នុងស្រុក បានបង្កើនការព្រួយបារម្ភ​ពីទំហំប៉ះពាល់នៃគោលនយោបាយ​គ្មានកូវីដ១៩​ របស់ចិន។

យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនបាននិយាយថា ប្រទេសចិនកំពុង​បង្ហាញ​សញ្ញានៃការបន្ធូរបន្ថយ​ការរឹតបន្តឹង ដោយការបើកឱ្យអាជ្ញាធរ​មូលដ្ឋាន មានភាពបត់បែនច្រើនជាងមុនក្នុងការដាក់បម្រាម ដើម្បីកាត់បន្ថយការរំខានដល់ការធ្វើដំណើរ ជាដើម។

សូមជម្រាបថា នៅចំពោះមុខការរីករាលកូវីដ១៩ក្នុងសហគមន៍ក្នុងពេលថ្មីៗនេះ ចិនបានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល​កូវីដ១៩ប្រភេទ Paxlovid របស់ក្រុមហ៊ុនអាមេរិក Pfizer សម្រាប់ការព្យាបាល​លើអ្នកជំងឺពេញវ័យ ដែលមានហានិភ័យនៃ​ជំងឺធ្ងន់ធ្ងរ ខណៈដែលបច្ចុប្បន្ន​ថ្នាំគ្រាប់​ព្យាបាលកូវីដ​ប្រភេទនេះ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ស្នើបង្កើតច្បាប់ថ្មី ដើម្បីការពារការសម្ងាត់នៃឧស្សាហកម្មបន្ទះឈីប ពីការលួចចម្លងររបស់ចិន

ព័ត៌មាន
កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍នេះ បានស្នើច្បាប់ថ្មីមួយ ដើម្បីទប់ស្កាត់ប្រទេសចិនពីការលួចចម្លងបច្ចេកវិទ្យាផលិតបន្ទះឈីបរបស់ខ្លួន ចំពេលមានមានក្ដ…

ទីក្រុងហុងកុងកំពុងពិចារណាឲ្យពលរដ្ឋទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩ ក្រោយប្រធានាធិបតីចិនប្រាប់ឲ្យពង្រឹងការគ្រប់គ្រងកូវីដ១៩

ព័ត៌មាន
អាជ្ញាធរទីក្រុងហុងកុងកំពុងពិចារណារៀបចំឲ្យមានការធ្វើតេស្តរកមេរោគកូវីដ១៩ លើពលរដ្ឋទាំងអស់ជាចាំបាច់ បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ