អាម៉េរិក-ចិន

អ្នកជំនាញ៖ ប្រទេសចិនគួរងាកទៅពង្រឹងទំនាក់ទំនងជាមួយអាស៊ានឲ្យខ្លាំង ខណៈអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា


ពាណិជ្ជកម្មចេះតែកើនឡើងយ៉ាងឆាប់រហ័សរវាងឥណ្ឌា និងសហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសចិនមានការភ្ញាក់ផ្អើល និងកង្វល់កាន់តែខ្លាំងថា រដ្ឋការរបស់លោក ចូ បៃដិន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការប្រើប្រាស់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថ្មីរបស់ខ្លួន ដើម្បីតទល់នឹងប្រទេសចិន ដែលជាមហាយក្សសេដ្ឋកិច្ចលេខ ២ ក្នុងពិភពលោកមួយនេះ។
-អ្នកជំនាញថា ប្រទេសចិនគួរងាកទៅពង្រឹងទំនាក់ទំនងជាមួយអាស៊ានឲ្យខ្លាំង
ដោយ

ទោះ​យ៉ាងណា អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​រៀបចំ​គោលនយោបាយ​របស់​ចិន បាន​គូសបញ្ជាក់​ថា ប្រទេស​ចិន​គួរតែ​ងាក​ទៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត នៅ​ក្នុង​បរិបទ​បែប​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន SCMP​។

យោង​តាម​ទិន្នន័យ​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៃ​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​បាត់បង់​តំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ឥណ្ឌា​ដោយ​ធ្លាក់​ទៅ​លើ​ដៃ​សហរដ្ឋអាមេរិក​វិញ​ម្ដង​កាលពី​ឆ្នាំ​មុន​។

ទំហំ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ទាំង​២​នេះ គឺ​ឥណ្ឌា​និង​ចិន​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុង​ចំនួន​ជាង ១១៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២១-២០២២ ដែល​បាន​បញ្ចប់​ក្នុង​ខែមីនា ពោល​គឺ​បាន​កើនឡើង​ជាង ៣៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ​។

ប៉ុន្តែ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ បើ​មើលទៅ​លើ​ទំហំ​ពាណិជ្ជកម្ម​ដែល​ឥណ្ឌា​មាន​ជាមួយ​អា​មេ​រិ​ក​វិញ មាន​ដល់​ជិត​១២០​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង​៤៨%​។ ពោល​គឺ ទំហំ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ឥណ្ឌា មាន​លើស​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក ហេ វ៉េ​វិ​ន (He Weiwen) អតីត​អ្នក​ប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ស្ថាន​អគ្គ​កុងស៊ុល​ចិន​នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​អា​មេ​រិ​ក​គឺជា​ការ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​វ៉េ​វិ​ន បន្ថែម​ថា វា​គឺជា​និន្នាការ​មួយ​ដែល​តម្លៃ​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​និង​អា​មេ​រិ​ក​នឹង​កើន​លើស​ពី​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​ចិន ប៉ុន្តែ​វា​នៅ​តែ​មាន​ទាប​ជាង​ពាណិជ្ជកម្ម​រវាង​ចិន​-​អា​មេ​រិ​ក​ឆ្ងាយ​ណាស់​។

អ្នកជំនាញ​ចិន​រូប​នេះ បាន​និយាយ​ថា ប្រទេស​ចិន​គួរតែ​ផ្តោត​លើ​ការ​កែសម្រួល​នូវ​ភាព​ចុះ​ខ្សោយ​នៃ​កា​រត​ភ្ជាប់​ក្នុងស្រុក និង​គ្រប់គ្រង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​ថា អាស៊ាន ដែល​ដៃគូ​ព​ជា​ពាណិជ្ជកម្ម​កំពូល​របស់​ខ្លួន ដែល​តំបន់​នេះ​មាន​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពេញលេញ​សម្រាប់​ចិន​។

អ្នកជំនាញ​សង្កត់ធ្ងន់​ទៀត​ថា ប្រទេស​ចិន​ក៏​គួរតែ​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​ផ្តល់​មូលនិធិ​មក​ពី​បរទេស​។ ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ឥណ្ឌា និង​វៀតណាម​មិនមែន​ជា​រឿង​សំខាន់​បំផុត​នោះ​ទេ ដោយសារ​តែ​ទំហំ​ពាណិជ្ជកម្ម​របស់​ពួក​គេ​តូច​ពេក​។ ចិន​គួរតែ​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ​លើ​រឿង​របស់​ចិន​ជា​មុន​សិន​។

ជាមួយ​គ្នា​នេះ លោក ចុង ចេ​ង​សេង (Zhong Zhengsheng) ប្រធាន​សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​មូល​ប​ត្រ ភីង​អាន (Pingan) បាន​និយាយ​ថា ចិន​គួរតែ​ធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាស៊ាន ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ដែ​ផ្ដួចផ្ដើម​ឡើង​ដោយ​សហរដ្ឋអាមេរិក​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីចិនបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងតំបន់ជាមួយប្រទេសកោះនៅប៉ាស៊ីហ្វិក?

ព័ត៌មាន
ប្រទេសកោះនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទាំង១០ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានច្រានចោលបំណងរបស់ប្រទេសចិនក្នុងការបង្កើតកិច្ចព្រមព្រៀងតំបន់រួមគ្នា…

នៅទីបំផុតសហភាពអឺរ៉ុបសម្រេចអនុម័តការហ៊ុមព័ទ្ធការនាំចូលប្រេងពីរុស្ស៊ី ៩០% ទៅកាន់ប្លុករបស់ខ្លួន

ព័ត៌មាន
មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃចន្ទ ទី៣០ឧសភា លើការព្រមព្រៀងជាគោលការក្នុងការអនុម័តកញ្ចប់ទណ្ឌក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ