ចិន-អាមេរិក

ចិន និងអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំតុមូលថ្មីមួយជាលើកដំបូង ស្តីពីបញ្ហាបំណុលប្រទេសក្រីក្រនៅចុងសប្តាហ៍នេះ


មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅកាត់ថា G7 នឹងចូលរួមក្នុងកិច្ចប្រជុំតុមូលរួមគ្នាមួយតាមរយៈប្រព័ន្ធអនឡាញលើកដំបូង ស្ដីពីបំណុលអធិបតេយ្យភាពថ្មីនៅថ្ងៃសុក្រទី១៧ខែកុម្ភៈសប្តាហ៍នេះ។ ជាពិសេសមន្ត្រីមកពីក្រុមប្រទេសនៃក្លឹបប៉ារីស និងស្ថាប័នហិរញ្ញវត្ថុវិស័យឯកជនចំនួនពីរផ្សេងទៀតក៏នឹងមានវត្តមានផងដែរ។ នេះបើយោងតាមការរាយការព៍ពីប្រភពជិតស្និតទៅនឹងកិច្ចប្រជុំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាមេរិកនិងចិន នឹងចូលរួមកិច្ចប្រជុំតុមូលរួមគ្នាលើកដំបូងស្ដីពីបំណុល

ប្រភពដដែលបានឲ្យដឹងថា ក្រៅតែពីG7 និងប្រទេសចិន កិច្ចប្រជុំនេះក៏នឹងមានសមាសភាពចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសដែលបានស្នើសុំការរៀបចំបំណុលឡើងវិញដែលស្ថិតក្នុងចំណោមវិធានការរបស់G20។ ក្នុងនោះរួមមានប្រទេស អេត្យូពី ហ៊្សំប៊ី និង ប្រទេសហ្គាណា ក៏ដូចជាប្រទេសដែលមានប្រាក់ចំណូលមធ្យមដូចជា ស្រីលង្កា, ស៊ូរីណាម និង អេក្វាឌ័រ ជាដើម ហើយប្រទេសប្រេស៊ីលដែលនឹងដឹកនាំ G20 នៅឆ្នាំក្រោយឆ្នាំ២០២៤ ក៏ទំនងជានឹងចូលរួមផងដែរ។

កិច្ចប្រជុំនេះនឹងត្រូវប្រព្រឹត្តឡើងបែបសហប្រធាន ដោយមានការដឹកនាំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោក ប្រទេសឥណ្ឌាដែលជាប្រធានG20ឆ្នាំនេះ។ គួរកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅមួយសប្តាហ៍មុនពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេសG20 ជួបប្រជុំគ្នានៅទីក្រុង បេងហ្គាលូរូ នៃប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃ ទី២៥ខែកុម្ភៈ។

គួរជម្រាបថា កិច្ចប្រជុំទាំងនេះលិចរូបរាងឡើងនៅពេលដែលមានការរិះគន់លើភាពយឺតយ៉ាវនៃការ បន្ធូរបន្ថយបញ្ហាបំណុលនៅប្រទេស ហ៊្សំប៊ី ដែលជារឿយៗបានទទូចសុំជំនួយ អស់ពេលជាង២ឆ្នាំមកហើយ។ អ្នករៀបចំកិច្ចប្រជុំនិយាយថា កិច្ចពិភាក្សានេះនឹងអាចជួយដោះស្រាយបញ្ហាជាគោលការណ៍ រួមទាំងអាចបន្ថយរយៈពេលសងបំណុល ដោយមិនផ្តោតលើតែប្រទេស ហ៊្សំប៊ី ឬករណីបុគ្គលនោះទេ។

គួរជម្រាបថា ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬG7 មូលនិធិរូបិយវត្ថុអន្តរជាតិ និងមន្ត្រីធនាគារពិភពលោកបានរួមគ្នាជំរុញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្គ្រោះបំណុលដល់ប្រទេសដែលជំពាក់បំណុលច្រើនជាយូរមកហើយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក អ្នកស្រី Janet Yellen និងមន្ត្រីមកពី G7 ផ្សេងទៀត មើលឃើញថា ប្រទេសចិន ដែលឥឡូវនេះជាប្រទេសម្ចាស់បំណុលដ៏ធំបំផុតរបស់ពិភពលោក គឺជាឧបសគ្គចម្បងសម្រាប់ការរកដំណោះស្រាយឱ្យឆាប់រហ័សមួយ។ ពួកគេក៏កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងពីសំណាក់ប្រទេសសមាជិក G20 លើការពង្រីកក្របខ័ណ្ឌរួមមួយដើម្បីរួមបញ្ចូលប្រទេសដែលមានប្រាក់ចំណូលមធ្យមផងដែរ។

សូមជម្រាបថា ធនាគារពិភពលោកគ្រោង នឹងអំពាវនាវម្តងទៀតដល់ប្រទេសចិន និងធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងៗទៀត ដើម្បីចូលរួមក្នុងការកាត់បន្ថយបំណុល។ ប៉ុន្តែមន្ត្រីរបស់សហរដ្ឋអាមេរិក បានច្រានចោលការលើកឡើងនេះ ដោយបានអះអាងថា ម្ចាស់បំណុលទាំងនោះបានជួយផ្តល់ប្រាក់កម្ចីសម្បទានខ្ពស់ និងផ្ដល់ជំនួយដល់ប្រទេសទាំងនោះ ក្នុងគ្រាដែលមានវិបត្តិរួចហើយរួចហើយ វាពិបាកនឹងឱ្យគេកាត់បន្ថយបំណុលខ្លាំងណាស់៕




អត្ថបទបន្ទាប់


ការស្ទង់មតិរបស់ JETRO ៖ វៀតណាមជាមជ្ឈមណ្ឌល នៃខ្សែចង្វាក់ផ្គត់ផ្គង់នៅអាស៊ានសម្រាប់ជប៉ុន

ព័ត៌មាន
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឬហៅកាត់ JETRO បានអះអាងថា តួនាទីកាន់តែសំខាន់ខ្លាំងឡើងរបស់វៀតណាម នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់អ…

ផ្លែមៀនកម្ពុជាចំនួន ១៨ តោន លក់អស់ត្រឹមតែបីថ្ងៃប៉ុណ្ណោះ នៅលើគេហទំព័រ Alibaba

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា នៅត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជា១៨តោន ត្រូវលក់សម្រាប់អតិថិជននៅក្នុងប្រទេសចិនតាមរយៈគេហទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ