ពាណិជ្ជកម្ម​ចិន-អាមេរិក

អាមេរិកពន្យារពេល ៣ខែជាថ្មីម្តងទៀត ឱ្យក្រុមហ៊ុន Huawei ទិញផលិតផល​របស់ខ្លួន


រដ្ឋាភិបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេល ៩០ថ្ងៃ ជាថ្មីម្តងទៀត អនុញ្ញាតឲ្យ ក្រុមហ៊ុន Huawei អាចទិញផលិតផលអាមេរិកបាន ដោយភ្ជាប់ជាមួយហេតុផលថា និយ័តករសហរដ្ឋអាមេរិក កំពុងបន្តសេចក្តីព្រាងច្បាប់ស្តីពី ក្រុមហ៊ុន ដែលអាចបង្កហានិភ័យដល់ សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នាពេលថ្មីៗនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗចំនួន ៨ បានកាត់ផ្ដាច់ទំនាក់ទំនងរកស៊ី ជាមួយក្រុមហ៊ុនចិន Huawei
ដោយ

បន្ទាប់ពីបានដាក់ ក្រុមហ៊ុន Huawei ចូលទៅក្នុង​បញ្ជីខ្មៅដោយចោទថា មានការពាក់ព័ន្ធ​ទៅនឹង សន្តិសុខជាតិ នាយកដ្ឋាន​ពាណិជ្ជកម្មអាមេរិក បានប្រកាស​សម្រេច​ផ្តល់អាជ្ញា​បណ្ណបណ្តោះអាសន្ន​ដល់ ក្រុមហ៊ុន Huawei​ ដែលមានសុពលភាព ៩០ថ្ងៃ និងបន្តអនុញ្ញាត​ឲ្យ ​Huawei ទិញផលិត​ផលអាមេរិក ក្នុងគោល​បំណង​កាត់បន្ថយ​ផលប៉ះពាល់ដល់ អតិថិជន​ Huawei​ ដែលរស់នៅ​តំបន់ជនបទ​នៅអាមេរិក ជួបប្រទះ​នឹងបញ្ហាគ្មាន​សេវាទូរស័ព្ទ។

លោក វីលបួ រ៉ូស លេខាធិការពាណិជ្ជកម្ម​អាមេរិក បានគូសបញ្ជាក់ អាជ្ញាបណ្ណ​បណ្តោះអាសន្ននេះ នឹងអនុញ្ញាតឲ្យ ក្រុមហ៊ុន បម្រើដល់អតិថិជន​របស់ខ្លួន​ នៅក្នុងតំបន់​ដាច់ស្រយាល​តែប៉ុណ្ណោះ ហើយ នាយកដ្ឋានពាណិជ្ជកម្ម​អាមេរិក នឹងបន្តឃ្លាំមើល អ្នកនាំចេញ​ផលិតផល​បច្ចេកវិទ្យាអាមេរិក យ៉ាងដិតដល់ ដើម្បីធានា​បានថា គំនិតច្នៃប្រឌិតថ្មីៗ​របស់អាមេរិក មិនត្រូវបាន​លួច​យកដោយ ក្រុមទាំងនោះ ដែលបាន​គំរាមដល់ សន្តិសុខជាតិ។

លើសពីនេះទៅទៀត នាយកដ្ឋានពាណិជ្ជកម្ម​អាមេរិក ក៏កំពុង​ពិចារណា​រៀបចំ អាជ្ញាបណ្ណផ្ទាល់ខ្លួន​ សម្រាប់ក្រុមហ៊ុន​អាមេរិកនីមួយៗ ដែលលក់គ្រឿង​បរិក្ខារ​បច្ចេកវិទ្យាទៅឲ្យ ក្រុមហ៊ុន Huawei​ បន្ទាប់ពី ទទួលបាន​សំណើ​យ៉ាងច្រើន រហូតដល់ទៅ ២៦០ក្រុមហ៊ុន តែមកទល់ពេលនេះ មិនទាន់មាន វិធានការណាមួយ ត្រូវបានចាត់នោះឡើយ។

យ៉ាងណាក៏ដោយ ភាពប្រសើរ​ឡើងមួយផ្នែក នៃទំនាក់ទំនង​រវាងអាមេរិក និងចិន នេះ ត្រូវបានគេ​សន្និដ្ឋានថា កើតឡើង ដោយសារតែ ការចរចា​អំពីបញ្ហា​ជម្លោះពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរ មានការវិវឌ្ឍ​ទៅមុខហើយ ដែលអាច​នឹងឈានដល់ ការចាប់ផ្តើម​ដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ផ្សារភាគហ៊ុនកម្ពុជា មិនរងសម្ពាធពីបញ្ហានយោបាយ និង ការចាកចេញរបស់ជនជាតិចិនទេ!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រនៅកម្ពុជា អះអាងថា វិស័យនេះ នៅតែរក្សាបាននូវ ភាពរីកចម្រើន គ្មានសញ្ញាថមថយណាមួយ ដោយសារកត្តានយោបាយមួយចម្អិនកំពឹ…

វៀតណាម បាត់បង់ជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារការលើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យឯកជន

ព័ត៌មាន
ប្រទេសវៀតណាម គួរតែដកយកមកវិញនូវការលើកទឹកចិត្តផ្នែកពន្ធ ដែលវាបានធ្វើឲ្យវៀតណាមត្រូវបាត់បង់ចំណូលប្រមាណជាង ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ