ចិនវៀតណាមបារម្ភការឆ្លងរាតត្បាតកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ប្រទេសចិន និងវៀតណាមប្រាប់ឲ្យកម្មករគួរកុំធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


ដោយសារតែបារម្ភអំពីការឆ្លងរាតត្បាតកូវីដ១៩ខ្លាំង ប្រទេសចិន និងវៀតណាមកំពុងជំរុញឱ្យកម្មកររាប់លាននាក់ គួរជៀសវាងការធ្វើដំណើរទៅស្រុកកំណើត និងគួរស្នាក់នៅកន្លែងរបស់ខ្លួនវិញ នៅក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដ្បិតថា ការធ្វើដំណើរដ៏មមាញឹកនេះ គឺងាយនឹងបង្កឱ្យមានការផ្ទុះឡើងនៃការឆ្លងរាលដាល និងអាចឈានទៅបិទរោងចក្រជាថ្មីម្ដងទៀត ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ចិនវៀតណាមបារម្ភការឆ្លងរាតត្បាតកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ដោយ

នៅ​សល់​តែ​ប្រហែល​១​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ហើយ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម គឺជា​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​វែង និង​មានការ​ធ្វើ​ដំណើរ​ដ៏​ច្រើន​បំផុត​របស់​ប្រជាពលរដ្ឋ​ចិន និង​វៀតណាម តួយ៉ាង កម្មករ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​មានការ​ធ្វើ​ដំណើរ​ច្រើន​ជាង​មួយ​ពាន់​ជើង​ក្នុង​ឆ្នាំ​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​នេះ ខណៈ​នៅ​ប្រទេស​វៀតណាម​វិញ ក៏​មានការ​ធ្វើ​ដំណើរ​ច្រើន​ដែរ ប៉ុន្ដែ អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺជា​រៀង​រាល់​ឆ្នាំ​មាន​កម្មករ​វៀតណាម​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ហើយ ប៉ុន្ដែ មិន​បាន​ត្រឡប់​មក​ចូល​ធ្វើការ​វិញ​នោះ​ទេ​។

ទន្ទឹម​នឹង​មានការ​កើតឡើង​ករណី​ឆ្លង និង​ការ​លេចឡើង​នៃ​ឆ្លង​មេរោគ​អូ​មី​ក្រុង​ដែល​អាច​ចម្លង​បាន​លឿន​រហ័ស​នោះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន និង​វៀតណាម​ន ជំរុញ​ឱ្យ​កម្មករ ស្នាក់​នៅ​មួយ​កន្លែង ដោយ​គួរ​ធ្វើ​ដំណើរ​នោះ​ទេ​ចាប់ពី​ថ្ងៃ​ទី ៣១ ខែមករា ដល់​ថ្ងៃ​ទី ៦ ខែកុម្ភៈ​។

ក្នុង​នោះ ប្រទេស​ចិន​បាន​ចាត់វិធានការ​តឹងរ៉ឹង​រួច​ហើយ ចំពោះ​អ្នក​ដែល​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​ប្រ​ហុយ​ប្រថាន​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ដែល​អាច​នឹង​ត្រូវ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ឈាន​ដល់​ចាប់​ឃុំឃាំង​ទៀត​ផង​។ ទន្ទឹម​នេះ រដ្ឋាភិបាល​ក្នុង​តំបន់​កំពុងធ្វើការ​ងារ​ឆ្លើយ​តប​នឹង​តម្រូវការ​ដូច​ជា​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​ឬ ៧​ថ្ងៃ និង​ការ​ធ្វើតេស្ត PCR ជាដើម​។ 

ដោយឡែក ប្រទេស​វៀតណាម​វិញ រហូត​មក​ដល់​ពេល​នេះ ធៀប​នឹង​ប្រទេស​ចិន គឺ​មិន​មានការ​ចាត់វិធានការ​តឹងរ៉ឹង​ខ្លាំង​នោះ​ទេ ប៉ុន្ដែ វៀតណាម​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ប្រទេស​មួយ ដែល​មានការ​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង​មួយ​ដែរ ក្នុង​ការ​ឆ្លើយ​តប​ទប់ទល់​នឹង​កូ​វី​ដ​១៩​។ ជាក់ស្ដែង កាលពី​ឆ្នាំ​មុ​នេះ ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ បាន​ខិតខំ​ខ្លាំង​មែន​ទេ ដោយ​ដៃ​ប្រយុទ្ធ​ជាមួយ​កូ​វី​ដ​១៩ និង​ដៃ​ម្ខាង​ទៀត​ខិតខំ​រក្សា​ចរន្ដ​សេដ្ឋកិច្ច​ឲ្យ​នៅ​ដើរ ពោល​ដើម្បី​បន្ត​ដំណើរការ​រោងចក្រ​ក្នុងអំឡុងពេល​រលក​ឆ្លង​កូ​វី​ដ​១៩​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន វៀតណាម​ក៏​បាន​តម្រូវ​ឲ្យ​កម្មករ​ជា​ច្រើន​ត្រូវ​ស្នាក់​នៅ​ក្នុង​រោងចក្រ ដើម្បី​ធ្វើការ​ផង​ដែរ​។

សូម​ជម្រាប​ថា ការ​ប៉ាន់​ប្រមាណ​ចុង​ក្រោយ​របស់​ក្រសួង​ដឹក​ជញ្ជូន​ចិន​បានឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​មាន​ចំនួន​ជិត​១ ពាន់​២​រយ​លាន​ជើង ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​នេះ កើនឡើង​ជាង ៣៥% ពី​ឆ្នាំ ២០២១៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីវៀតណាមនឹងមានតម្រូវការម្រេចពីកម្ពុជាកាន់តែច្រើន?

ព័ត៌មាន
វៀតណាម បច្ចុប្បន្ន គឺជាទីផ្សារនាំចេញម្រេចដ៏ធំសម្រាប់កម្ពុជា ដោយវៀតណាមទិញម្រេចពីកម្ពុជាដើម្បីកែច្នៃ និងនាំចេញបន្ដទៅប្រទេសទី៣។ បច្ចុប្បន្ន ប្រទ…

វិស័យអចលនទ្រព្យឆ្នាំ២០២២ អាចនឹងរងផលរំខានពីអូមីក្រុងយ៉ាងណាខ្លះ?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ នៅតែមានទំនុកចិត្ត និងជឿជាក់នៅក្នុងការលូតលាស់នៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំ២០២២ បើទោះបីជា បច្ចុប្បន្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ